» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9025 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699196 នាក់

ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​ផ្ទះ​ច​ម្ងឺ​កាមរោគ​ស្វាយ​!

 

​សៀមរាប​៖​ស្វាយ​ជា​ជំងឺ​កាមរោគ​បុរាណ​មួយ​ប្រភេទ​ដែល​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ភ្លេចឈ្មោះ​ទៅហើយ​ឡូ​វ ត្រូវបាន​មន្ត្រី​សុខាភិបាល​អះអាងថា កំពុងតែ​ផ្ទុះ​ឡើងវិញ​គួរ​ឲ្យ​បារម្ភ ។​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទ​នា នាយក​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ប្រមាណ​ជាង​១​ខែ ពី​ខែឧសភា​ដល់​ខែមិថុនា​ឆ្នាំ​២០២២ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប បាន​ពិនិត្យឃើញ​អ្នកមាន​ជំងឺ​កាមរោគ ប្រភេទ​ជំងឺស្វាយ​មាន​ចំនួន​៣៨​ករណី​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មក​សម្រាលកូន និង​ទារក​ទើបនឹង​កើត​ចំនួន​មាន​១១​ករណី​។ លោក​ថា នេះ​ជា​លើកដំបូង​សម្រាប់​មន្ទីរពេទ្យ​នេះ ខណៈ​ពីមុនមក​មាន​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ពិនិត្យឃើញ​មាន​ជំងឺស្វាយ​។a bun heng3 

​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ក្នុងឱកាស​ចុះមក​ពិនិត្យមើល​ស្ថានភាព​អ្នកជំងឺ នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧​នេះ នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ បានបង្ហាញ​នូវក្នុង​បារម្ភ និង​ជំរុញ​ឲ្យ​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​ប្រភេទ​នេះ ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ទៅ​អ្នកដទៃ​។

​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា នេះ​ជាការ​កើត​រើ​ឡើងវិញ​នូវ​ជំងឺស្វាយ​ជា​ប្រភេទ​ជំងឺ​កាមរោគ​ដែល​យើងទាំងអស់គ្នា​មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត​។​លោក រដ្ឋមន្ត្រី ថា បញ្ហា​នេះ​ក្រសួងសុខាភិបាល​កំពុង​យកចិត្តទុកដាក់​និង​ពិភាក្សា​ជាមួយ​ម​ជ្ឈ​ម​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ជំងឺ​សើ​ស្បែក​និង​កាមរោគ ដើម្បី​បន្ត​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ការពារ ទប់ស្កាត់​ការឆ្លង​ឡើងវិញ​នៃ​ជំងឺ​នេះ​៕a bun heng1 a bun heng2 
​