» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7913 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698084 នាក់

កូ​វីត​សម្លាប់​ពិធីករ​មាឌធំ MC Boom និង​ចិន​ម្នាក់ទៀត​

 

​ភ្នំពេញ​៖ ពិធីករ​មាឌធំ លោក​ឈាន ប៊ុនធឿន ហៅ MC Boom ត្រូវបាន​នាយ​កណ្តុរ​ជា​មិត្តភក្តិ​បានប្រកាសថា​បានទទួល​មរណភាព​ដោយសារ​កូ​វីត​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​ឆ្នាំ​២០២១​នេះ​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​មិនគួរ​ឲ្យ​ជឿ​ក្រោយពី​លោក​មាន​មាឌធំ ហាក់​មើលទៅ​មាន​សុខភាព​មាំទាំ ។ តារា​កំប្លែង និង​ចម្រៀង នាយ​កណ្តុរ​បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា “​ពុទ្ធោ​អើយ​! ពួកម៉ាក​ខ្ញុំ​ស្លាប់បាត់​ហើយដោយ​សារ​កូ​វីដ ពិតជា​មិនគួរ​ឲ្យ​ជឿ​លឿន​ពេក​ហើយ​”​។​a co boom 

​ករណី​យ៍​នេះ​បើ​យោងតាម របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត បានឱ្យដឹងថា មាន បុរស​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដែលមាន​ដូចខាងក្រោម ៖
​ទី​១. (MC Boom មាន ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ )​មាន​អាសយដ្ឋាន​នៅ​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ នៅ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២១ បាន​រកឃើញ​តេស្ត​វិជ្ជមាន វីរុស​កូ​វីដ​-១៩ និង​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ Great Duke ហើយ​រហូតដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ដោយសារ​មាន​អាកា​រៈហ​ត់ បុរស​ខាងលើ ត្រូវបាន​បញ្ជូនទៅ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​នៅ​ថ្ងៃ​ដដែល​នេះ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព និង​ធ្វើ​ការថត​សួត​របស់គាត់ បង្ហាញថា គាត់​មាន​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង និង​ខ្សោយ​សួត​ខ្លាំង និង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​នៅ​ថ្ងៃ​ដដែល នោះ​រហូតមកដល់​ថ្ងៃ​ចុងក្រោយ​នេះ ប៉ុន្តែ​ដោយសារ​ការ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង​ទៅៗ និង​ខ្សោយរ​សូត​ខ្លាំង​ទៅៗ អ្នកជំងឺ បាន​បាត់​បង់ជីវិត​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៧:៣៥​នាទី​ព្រឹក ទោះជា​មានការ​ខិតខំ​ប្រឹង​ប្រែង​យកចិត្តទុកដាក់​អស់ពី​សមត្ថភាព​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ ។​​សូមបញ្ជាក់ថា​លោក​ប៊ូ​ម​ជា​ពិធីករ​សេរី​( Freelance) តាម​រោងការ និង​ធ្លាប់​ធ្វើការ​ជាមួយ​តារា​កំប្លែង សេង ចិន្តា (​ហៅ​អ៊ី​ត​) និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ជំងឺ​ធាត់​កម្រិត​១ និង​លើសឈាម​,។

២. បុរស​ជនជាតិ​ចិន អាយុ ៤៣​ឆ្នាំ ដែលមាន​អាសយដ្ឋាន​នៅ​សណ្ឋាគា​រឃុង​យ័ន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បាន​រកឃើញ​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ហើយ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ នៅ​ថ្ងៃ​ដដែល​នោះ​ហូត​ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០២១ អាកា​រៈ​បុរស​នេះ​មាន​សភាព​ហត់​ខ្លាំង​ជាមួយនិង​លទ្ធផល​ពី​ក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មានការ​ថយចុះ​នូវ​អុកស៊ីហ្សែន​សម្រាប់​ការដកដង្ហើម​ខ្លាំង ក៏បាន​បញ្ជូនបន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២១​។ ការពិនិត្យ​សុខភាព និង​ការថត​សួត​បាន​បង្ហាញថា​គាត់​មាន​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង និង ខ្សោយ​សូត​ខ្លាំង ហើយ​ក្រុមគ្រូពេទ្យ​បានផ្តល់​ការព្យាបាល​តាម​បច្ចេកទេស និង​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​បន្ថែម​តាំងពី​ថ្ងៃ នោះមក ប៉ុន្តែ​ទោះជា​មានការ​ខិតខំ​ប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ ជា​អកុសល មិនអាច​ជួយសង្គ្រោះ បាន ក៏​បុរស​នេះ​បានធ្វើ​មរណៈកាល​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៧:៤៥​នាទី​ព្រឹក ។​​ជាការ​សន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ បុរស​ទាំង​២​ខាងលើ គឺ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ វៃ​លុក​លឿន ធ្វើ ឱ្យ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ និង​ខ្សោយ​សូត​ខ្លាំងពេក​។​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី​រហូតដល់​៥៥​នាក់ ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន​២៣​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​គិត​ត្រឹម ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១៨៧២​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១០៥៦​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន ៨០៩​នាក់​, ស្លាប់​ចំនួន​៥​នាក់ និង​២​នាក់​ទៀត​ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩៕a boom 


​