» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695540 នាក់

រុស្ស៊ី ប្រាប់​ហុង​គ្រី ថា ខ្លួន​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ពិភាក្សា​អំពី​សំណើ​សន្តិភាព​ជុំវិញ​ជម្លោះ​តែ​អ៊ុយ​ក្រែ​ន​ថា​ទៅ​មិនបាន​ប្រាប់​មុន​!

​រុស្ស៊ី​៖ នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ ដើម្បី​ពិភាក្សាគ្នា​អំពី​សន្តិភាព​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ។​តែ​អ៊ុយ​ក្រែ​ន​ថា​ពេល​ជា​ខ្លួន​កាលពី​ថ្ងៃទី​២​កក្កដា​នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban​មិនបាន​ប្រាប់​ខ្លួន​ពី​បញ្ហា​ទៅកាន់​ប្រ​ទេ​សេ​រុស្ស៊ី​ឡើយ​។a Putin hong gry 

ប្រទេសហុង​គ្រី​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​រយៈពេល ៦ ខែ​នៃ​ប្លុក​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។ នៅក្នុង​រយៈពេល ៥ ថ្ងៃ​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន លោក Orban បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy ក្នុង​រដ្ឋធានី Kyiv ហើយ​បាន​បង្កើត​សម្ព័ន្ធភាព "​អ្នកស្នេហាជាតិ​សម្រាប់​អឺរ៉ុប​" ជាមួយនឹង​ក្រុម​អ្នក​ជាតិនិយម​ស្តាំនិយម​ផ្សេងៗ​ទៀត​។
​បន្ទាបមក លោក​ក៏បាន​បន្ត​ជ្រើសរើស​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ម៉ូស្គូ នៅក្នុង "​បេសកកម្ម​សន្តិភាព​" (​តែ​ប៉ុន្មាន​ថ្ងៃ​មុនពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​ណា​តូ ដែល​នឹង​ពិភាក្សា​អំពី​ជំនួយ​យោធា​បន្ថែមទៀត​សម្រាប់​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង "​សង្គ្រាម​ឈ្លានពាន​" របស់​រុស្ស៊ី​) ។

​សម្រាប់ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen វិញ​មានប្រសាសន៍​ក្នុងន័យ​បន្ទោស​ថា មានតែ​ការរួបរួម និង​ការប្តេជ្ញាចិត្ត​នៅក្នុង​បណ្តា​រដ្ឋ​ទាំង ២៧ របស់​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ ដែល​នឹង​ជួយ​ត្រួស​ត្រាយផ្លូវ ទៅកាន់​សន្តិភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​” ។ លោកស្រី បានបញ្ជាក់​បន្ថែម​នៅលើ​បណ្តាញ​សង្គម X ថា ការដែល​គ្រាន់តែ​ធ្វើឱ្យ​ស្ងប់ចិត្ត «​នឹង​មិនអាច​បញ្ឈប់​ស​កម្ម​ភាព​របស់លោក ពុ​ទីន បានឡើយ​» ។

លោក ពុ​ទីន ដែល​បានទទួល​ស្វាគមន៍​លោក Orban នៅក្នុង​វិមាន​ក្រឹម​ឡាំង បាន​ប្រាប់ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ពិភាក្សា​អំពី "​ចំណុច​សំខាន់ៗ​ទាំងអស់​" នៃ​សំណើ​សន្តិភាព ដើម្បី​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល​ពីរ​ឆ្នាំកន្លះ ។​ទោះបីយ៉ាងណា​ក្រសួងការបរទេស​ហុង​គ្រី បានឱ្យដឹង​នៅ​ថ្ងៃ​សៅរ៍​ថា ហុង​គ្រី បាន​លុបចោល​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រីការបរទេស​ជាមួយ​អាល្លឺម៉ង់ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Budapest ដោយសារតែ​ហេតុផល​បច្ចេកទេស មិនមែនជា​រឿង​នយោបាយ​ទេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែកក្កដា ឆ្នាំ ២០២៤​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បញ្ជាក់ថា ដោយសារតែ​ការផ្លាស់ប្តូរ​មិនបាន​ព្រៀងទុក​ក្នុង​ប្រតិទិន​ការងារ​របស់​រដ្ឋមន្ត្រី ក្រសួង​ស្នើសុំ​លើក​ពេល​ប្រជុំ ដោយ​សង្ឃឹម​អាច​នឹង​ធ្វើឡើង​នៅពេល​ដ៏​ខ្លី​ខាងមុខ​។ ហេតុផល​គឺ​បញ្ហា​បច្ចេកទេស​សុទ្ធសាធ មិនមែនជា​រឿង​នយោបាយ​ឡើយ​»​។​​ទាក់ទង​បញ្ហា​ល់ក​ពេលនេះ ក្រសួង​ការ​បរ​ទស​អាល្លឺម៉ង់ បាន​សម្តែង​ការភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការលុបចោល​នូវ​ជំនួប​នេះ​ព្រោះថា​វា​ជា​ការងារ​ចាំបាច់ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​ជួប​ប្រធានាធិបតី​រុ​ស្ស៉ី លោក Vladimir Putin កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។​

​គួរ​រំឭក​ដែរ​ថា កាលពី​ខែ កញ្ញា ឆ្នាំ ២០២២ លោក Viktor Orban គឺជា​មេដឹកនាំ​ប្រទេស​ក្នុង សហភាព​អឺរ៉ុប​តែ​ម្នាក់​គត់ ដែល​បានធ្វើ​ដំណើរ​ទៅ​រុស្ស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព អតីត​មេដឹកនាំ​សូ​វៀត លោក Mikhail Gorbatchev​។​​ថ្វីបើ សហភាព​អឺរ៉ុប​តែង​ប្រកាន់​ជំហរ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​លើ​រុស្ស៊ី ដែល​បាន​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន តែ​លោក Viktor Orban ហាក់​សម្តែង​ទំនាក់ទំនង​ស្និទ្ធស្នាល និង ប្រក្រតី ជាមួយ​លោក ពូ​ទីន​។ ជាក់ស្តែង ប្រមុខរដ្ឋ​ទាំងពីរ បាន​ជួប​ចាប់ដៃគ្នា​យ៉ាង​រាក់ទាក់ នៅ​ទីក្រុង​ប៉េកាំង កាលពី​ខែតុលា ឆ្នាំ ២០២៣ ក្នុង​ពិធី​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ នៃ​ការស្ថាបនា​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន បើទោះបី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានចេញ​ដីកា ចាប់ខ្លួន​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម យ៉ាងណាក្តី​។​ក្រៅពី​ប្រធានាធិបតីរុស្ស៊ីលោក ពូ​ទីន លោក Viktor Orban ក៏​តែង​បង្ហាញ​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ លោក ដូ​ណា​ល់ ត្រាំ​។ ដូច​លោក ដូ​ណា​ល់ ត្រាំ ដែរ នាយករដ្ឋមន្ត្រី​ហុង​គ្រី រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​វិមាន​ក្រេ​ម​ឡាំង ដោយបាន​ប្រឆាំង​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រមទាំង​ទិតៀន​ខ្លាំងៗ ចំពោះ​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​បស្ចិម​លោក​បានដាក់​លើ​រុស្ស៊ី​។​

​ឆ្លើយតប​នឹង​សំនួរ ជុំវិញ​ទស្សនកិច្ច​របស់លោក នៅ​ទីក្រុង​កៀវ លោក Viktor Orban បានបញ្ជាក់​អំពី​គោលជំហរ​របស់​ហុង​គ្រី ដែល​ចង់​ដើរតួ​ជា​អន្តរការី ក្នុង​ដំណើរ​ស្វែងរក ផ្លូវ​ចរចា​សន្តិភាព​ណាមួយ ដែល​អាចឈាន​ទៅដល់​ការបិទ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ នៅ​ថ្ងៃទី ៨ និង ទី ៩ កក្កដា ខាងមុខនេះ រុស្សី​នឹង​ទទួល​ស្វា​គម នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ដែល​ធ្វើដំណើរ​មកកាន់​រដ្ឋធានី​រុស្ស៊ី ជា​លើកដំបូង គិត​តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ផ្ទុះឡើង ជាង ២ ឆ្នាំមុន​មក​ផងដែរ​។​បើ​គេ​មិន​ភ្លេច​ទេ​កាលពី​ខែ​មុន លោក ពុ​ទីន បាន​និយាយថា រុស្ស៊ី​នឹង​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លុះត្រាតែ​ទីក្រុង​គី​វ យល់ព្រម​ទម្លាក់​ម​ហ​ច្ឆ​តា​របស់​ណា​តូ ព្រមទាំង​ប្រគល់​ខេត្ត​ចំនួន ៤ ដែល​ទាមទារ​ដោយ​ទីក្រុង​មូ​ស្គូ​មកឱ្យ​រុស្ស៊ី ។ ការទាមទារ​ទាំងអស់​ខាងលើ ត្រូវ​ក្រុង​គី​វ របស់​អ៊ុយ​ក្រែ​ន ធ្វើការ​បដិសេធ​ភ្លាមៗ​ផងដែរ​។

​សារព័ត៌មាន AP នា​ថ្ងៃ​សៅរ៍ ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​ផ្សាយ​ថា ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ NATO គ្រោង​នឹង​សន្យា​នៅ​សប្តាហ៍​ក្រោយ​ស្តីពី​ការបន្ត​រក្សា​រំហូរ​អាវុធ​និង​គ្រាប់​ទៅកាន់​អ៊ុយ​ក្រែ​ន​ក្នុង​កម្រិត​ដូច​សព្វថ្ងៃ សម្រាប់​រយៈពេល​យ៉ាងហោចណាស់​១​ឆ្នាំ​ទៀត ក្រោម​ក្តី​សង្ឃឹមថា វា​នឹង​ជួយផ្តល់​ការធានា​ទុកចិត្ត​ដល់​អ៊ុយ​ក្រែ​ន អំពី​ការបន្ត​គាំទ្រ​របស់​ពួកគេ ហើយ​ទន្ទឹមគ្នា​បង្ហាញ​ឱ្យ​ប្រ​ធានា​ធីប​តី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន មើលឃើញថា ពួកគេ​នឹងមិន​ចាកចោល​អ៊ុយ​ក្រែ​ន​ឡើយ​។​
​

ប្រាប់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍ អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​និយាយថា ប្រទេស​ទាំង​៣២ ដែលជា​សមាជិក​របស់​បក្សសម្ព័ន្ធ​យោធា​លោកខាងលិច​មួយ​នេះ បាន​ចំណាយ​ថវិកា​សរុប​ប្រហែល​៤០​ពាន់​លាន​អឺរ៉ូ (៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ ទៅលើ​សព្វាវុធ​និង​សម្ភារ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន គិត​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​ដំបូង កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២​មក ហើយ​នេះ​គួរតែ​ជា​ខ្សែបន្ទាត់​គោល​អប្បបរមា ចាប់ពី​ឥឡូវ​តទៅ​ខាងមុខ​។​​លោក Stoltenberg បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​រំពឹងថា ក្រុម​សម្ព័ន្ធមិត្ត NATO នឹង​សម្រេចចិត្ត​នៅឯ​កិច្ចប្រជុំ​កំពូល​សប្តាហ៍​ក្រោយ ដើម្បី​បន្ត​រក្សា​ការផ្គត់ផ្គង់​សព្វាវុធ​ក្នុង​កម្រិត​បច្ចុប្បន្ន សម្រាប់​រយៈពេល​យ៉ាងហោច​១​ឆ្នាំ​បន្ទាប់​ទៀត​»​។

បើតាម​ប្រមុខ NATO រូបនេះ បរិមាណ​នៃ​ការផ្តល់​នឹងត្រូវ​បែងចែក​ក្នុងចំណោម​សមាជិក NATO ដោយ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ ហើយ​ក្រុម​មេដឹកនាំ NATO នឹង​ពិនិត្យមើល​តួលេខ​ទាំងនោះ​ឡើងវិញ នៅពេល​ពួកគេ​ជួបគ្នា​ជាថ្មី នៅ​ឆ្នាំ​២០២៥​។​​ក្រុម​មេដឹកនាំ NATO នឹងត្រូវ​បើក​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន​របស់​សហរដ្ឋអាមេរិក រយៈពេល​សរុប​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ នាឱកាស​ខួប​ទី​៧៥ នៃ​ការបង្កើត​បក្សសម្ព័ន្ធ​យោធា​នេះ​ឡើង និង​ស្រប​ពេលដែល​កងកម្លាំង​របស់​រុ​ស្ស៉ី កំពុងតែបន្ត​ព្យាយាម​វាយលុក​រុលទៅមុខ នៅតាម​ខ្សែបន្ទាត់​សមរភូមិ​មុខ​នៃ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​ទី​៣ នៃ​សង្គ្រាម​៕
​