» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9916 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136797 នាក់

យាន​វ​កាស​អាមេរិក​អាច​ចុះចត​នៅ​ភព​ផ្កាយ​ព្រះ​អង្គា​រ៍​ដែលមាន​កំដៅ​១៥០០​អង្សា​សេ​បាន​ហើយ​!


​អាមេរិក​៖ យាន​រុករក​ផ្ទៃក្នុង​ភព​អង្គារ​ឈ្មោះ​អ៊ី​ន​សៃ​( InSight )​របស់​អង្គការ​ណា​សា​( NASA )​បានធ្វើការ​ចុះចត នៅលើ​ផ្ទៃ​ភព​ព្រះ​អង្គារ៍ ដោយ​ជោគជ័យ​បន្ទាប់ពី​ការ​ផ្សងគ្រោះថ្នាក់​អំឡុងពេល​នៃ​ការព្យាយាម​ចុះចត​តែ ៧ ទៅ ១០​នាទី​ប៉ុណ្ណោះ​នាពេល​កន្លងមក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ វែបសាយ​របស់​អង្គការ NASA នា​ព្រឹក​ព្រហាម​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​a nasa1 

​ទីតាំង​ថ្មី​យាន InSight ចុះចត​មាន​ឈ្មោះថា Elysium Planitia ដែលជា​តំបន់​ជ្រលង​មួយ​នៅលើ​ភព​ព្រះ​អង្គារ ដើម្បី​បំពេញបេសកកម្ម​រយៈពេល ០២​ឆ្នាំ តាម​ការគ្រោងទុក​។ យាន InSight ក៏បាន​បញ្ជូន​រូបភាព​មួយចំនួន​ពី​ផ្ទៃ​ភព​អង្គារ មកកាន់​ក្រុមការងារ​អង្គការ NASA ផងដែរ រួមទាំង​រូបភាព Update មួយចំនួន ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​ភ្លោះ ដែល​ផ្តាច់​ចេញពី​យាន InSight នោះ​គឺ MarCo CubeSats​។​

​គួរ​បញ្ជាក់ថា InSight បាន​ចុះទៅ​ជាន់​ដល់​លើ​ផ្ទៃ​របស់ Mars នា​វេលា​ម៉ោង​ប្រហែល ០៣៖០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ (​ម៉ោង​នៅ​កម្ពុជា​) ក្រោយ​ការធ្វើដំណើរ​សរុប​ចម្ងាយ ៤៨០​លាន​គីឡូម៉ែត្រ​ពី​ផែនដី​InSight បាន​ប្រើប្រាស់​ខែល​ពិសេស​មួយ ដើម្បី​ទប់ទល់​កម្តៅ​ប្រមាណ ១,៥០០​អង្សា​សេ នៅពេល​វា​ទម្លាក់ខ្លួន​ជាមួយ​ល្បឿន​ជិត ២០,០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឆ្លងកាត់​បរិយាកាស​ភព​អង្គារ​។

ក្រោយមកទៀត វា​បាន​ប្រើ​ឆ័​ត្រ​យោង​ដើម្បី​បន្ថយល្បឿន រួច​ផ្តាច់ខ្លួន​ចេញពី​ខែល​ការពារ​កម្តៅ​។ ពេលនោះ InSight បានចាប់ផ្តើម​បញ្ចេញ​ជើង​ទម្រ​ទាំងបី​របស់​វា ហើយ​ផ្តាច់​ឆ័​ត្រ​យោង​ចោល និង​បញ្ឆេះ​រ៉ុក្កែត​ទប់​ល្បឿន ដើម្បី​ធ្វើការ​ចុះចត​ដោយ​សន្សឹមៗ​នៅ​តំបន់ Elysium Planitia នៃ Mars ដោយ​ជោគជ័យ​តែម្តង​។​

​នៅពេល​វា​បាន​ចុះ​ហើយ យាន InSight បាន​លាត​ផ្ទាំង​សូ​ឡា ហើយ​បញ្ចេញ​ដៃ​រ៉ូ​បូត​របស់​វា​ធ្វើការ​។ មិន​ដូច​ទៅនឹង​យាន​ប្រភេទ Rover របស់ NASA ឡើយ InSight គឺជា​ប្រភេទ Lander ជា​យាន​ដែល​រចនា​ឡើង ដើម្បី​សិក្សា​ភព​មួយ​ទាំងមូល តែ​វា​នឹង​ស្ថិតនៅ​តែមួយ​កន្លែង​ប៉ុណ្ណោះ​។ យាន InSight ជាយា​នទី ៧ របស់​អង្គការ NASA ដែល​បាន​ជាន់ដី​ភព​អង្គារ ដោយ​ជោគជ័យ​.។a nasa 

​សំណួ​រៈ តើ​នឹងមាន​បច្ចេកវិទ្យា​អ្វី​ដើម្បី​ឲ្យ​មនុស្ស អាច​ទៅ​រស់​នៅលើ​ភព​ក្រហម​បាន​?
​លោក Stephen Petranek ជា​ម្ចាស់​ពានរង្វាន់ ផ្នែក​អ្នកសារព័ត៌មាន និង ព្យាករណ៍ បច្ចេកវិទ្យា គិតថា មនុស្ស​នឹង​ទៅ​រស់នៅ ភព​អង្គារ ក្នុង​រយៈពេល ២០​ឆ្នាំ​ទៀត​។ លោក Petranek បានធ្វើការ​បកស្រាយ​ថា បច្ចេកវិទ្យា​ដ៏​លំបាក​បំផុត​មួយ កំពុងតែ​សិក្សា អំពី​របៀប​នៃ​ការ​សម្រប ខ្លួន​ជាមួយនឹង​ភព ហេតុ​ដូច្នេះហើយ ពួកយើង​មិនចាំបាច់​ស្លៀក សំលៀកបំពាក់​អវកាស​នោះឡើយ ហើយក៏​មិន ចាំបាច់​រស់នៅ​ក្រោម​ដី ក្នុង​ជំរៅ​៦​ម៉ែត្រ នោះដែរ​។ ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា មាន​ប្រភពទឹក ជាច្រើន​នៅ លើ​ភព​អង្គារ ជាពិសេស​នៅ​អឌ្ឍគោល​ខាងជើង​។​

​ជាក់ស្តែង ទឹក​គឺជា​មូ​លេ​គុល​ដ៏​សំខាន់បំផុត​មួយ​នៅ​ទីនោះ ដែល​វា​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់ ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ទឹក​ទាំងនោះ​ក៏​អាច​ធ្វើជា​ឥន្ធនៈ​សម្រាប់​រ៉ូ​កែ​ត​ផងដែរ​។ ចំណីអាហារ ជា​រឿង​ចាំបាច់ ដែល​យើង​អាច​យក​គ្រាប់ពូជ ពី​ផែនដី និង ធ្វើ​ការដាំដុះ​លើ​ផ្ទៃ​ភព​អង្គារ​បាន ប៉ុន្តែ​វា​ត្រូវការ​ពិសោធន៍​ជាមុនសិន​។ អវកាសយានិក ពិតជា​ត្រូវការ អាហារ​បំរុង​ជាច្រើន ដែល​ត្រៀម​រួចជាស្រេច ពី​ផែនដី សម្រាប់​ផ្គត់ផ្គង់​រយៈពេល​ច្រើន​ខែ​នៅ​ភព​អង្គារ មុននឹង​ការ ដាំ​ដុះ ទទួលបាន​ជោគជ័យ​។​

​បញ្ហា​មួយទៀត គឺ​ការរក​វិធី​ទប់​ទល់នឹង​ព្យុះ​ព្រះអាទិត្យ​។ ដោយសារតែ​ភព​អង្គារ គ្មាន​ដែន ម៉ាញេ​ទិច​ខ្លាំងក្លា ដូច​ផែនដី នោះ​ព្យុះ​ព្រះអាទិត្យ នឹង​បង្ក​ការ​គម្រាមកំហែង តាមរយៈ​ការ ជះ​ចេញ​នូវ សារធាតុ វិទ្យុសកម្ម​ទៅ លើ​ផ្ទៃ​ភព​អង្គារ​ទាំងមូល​។ បើ​មិនអាច​ទប់ស្កាត់​បានទេ មនុស្ស​ពិតជា​គ្រោះថ្នាក់​ណាស់ ក្នុងការ​ធ្វើដំណើរ​លើ ភព​អង្គារ ដោយ​គ្មាន​ខែល​ការពារ កម្តៅ​ព្រះអាទិត្យ​គ្រប់គ្រាន់​៕ដកស្រង់ពីគេហទំពរ័a nasa2 a nasa3 a nasa4