» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6617 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696788 នាក់

ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា!

 

 

ប្រទេសអាហ្កានិស្ថាន៖យ៉ាងហោចណាស់មនុស្សចំនួន២០ នាក់បានស្លាប់ និងជាង១០០ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់បានវាយប្រហារខេត្ត Nuristan ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ។នេះជាសោកនាដកម្មដ៏រន្ធត់មួយសម្រាប់ប្រទេសអាហ្គានីស្ថាន។អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន (ANDMA) បាននិយាយថា មនុស្សជាង៨០នាក់បានរងរបួសផងដែរនៅក្នុងទីក្រុង Parun នៃខេត្តនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar ។a afganistan flood 

 

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ ANDMA លោក Yusuf Hammad បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ដោយក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះនោះ។ លោក​បាន​ព្រមាន​ថា ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹងអាច​កើនឡើងច្រើនជាងនេះ ​ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះនៅតែ​បន្តរហូតមកដល់ពេលនេះ។

ក្រៅពីនេះកាលពីខែមិនាឆ្នាំ២០២៦ក៏កើតមានគ្រោះទឹកជំនន់ដ៏ធំមួយផងដែរបណ្តាលឲ្យខេត្ត​ចំនួន​១៣​នៅ​ក្នុង​ប្រទេស​នេះ​រង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​ជាតិ​ ភាគ​ច្រើន​នៅ​ភាគ​ខាង​លិច​ ភាគ​កណ្ដាល និង​ភាគ​ពាយព្យ​។ គ្រោះ​ធម្ម​ជាតិ​នេះ​​បណ្ដាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ជន​១៤៧​ខ្នង​ខូច​ខាត​មួយ​ផ្នែក​ ឬ​ខូច​ខាត​ទាំង​ស្រុង​។

 

ផ្លូវ​ចម្ងាយ​៨០​គីឡូ​ម៉ែត្រ​ត្រូវ​កាត់​ផ្ដាច់​, ដី​បង្ក​បង្កើន​ផល​កសិកម្ម​ និង​ព្រែក​សម្រាប់​បង្ហូរ​ទឹក​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​បំផ្លាញ​។ កាល​ពី​ដើម​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ទឹក​កក និង​ជំនន់​ទឹក​ភ្លៀង​ដ៏​ធ្ងន់​ធ្ងរ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ទូទាំង​ប្រទេស​អាហ្វ​ហ្កា​នីស្ថាន​។ ប្រទេស​នេះ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​អាកាស​ធាតុ​ប្រែ​ប្រួល​ឆាប់​រហ័ស​។ បើ​ត្រូវ​ធ្លាក់​ទឹក​កក​គឺ​ធ្លាក់​ខ្លាំង​ ហើយ​បើ​ត្រូវ​ធ្លាក់​ភ្លៀង​គឺ​ធ្លាក់​ខ្លាំង​ និង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​។

 

ជា​ទូទៅ​ នៅ​ពេល​ករណី​នេះ​កើត​ឡើង​ម្ដង​ៗតែង​តែ​ឆក់​យក​ជីវិត​មនុស្ស​រាប់​សិប​នាក់​ ឬ​ពេល​ខ្លះ​ដល់​រាប់​រយ​នាក់​ក៏​មាន​។ កាល​ពី​ឆ្នាំ​២០២៤ មនុស្ស​ជាង​៣​រយ​នាក់​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។ សង្គ្រាម​ស៊ីវិល​រាប់​សិប​ឆ្នាំ គួប​ផ្សំ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​រឹង​មាំ​​ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​ និង​ការ​ជះ​ឥទ្ធិពល​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​សាកល​ធ្វើ​ឱ្យ​គ្រោះ​ធម្ម​ជាតិ​នៅ​ប្រទេស​នេះ​រឹត​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​។ ជា​ពិសេស​ នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដែល​អ្នក​ស្រុក​ច្រើន​សាង​សង់​ផ្ទះ​អំពី​ដី​ភក់​។

 

គួរឱ្យដឹងថា បើតាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្ររបស់អាមេរិក (USGS) បានកត់ត្រាគ្រោះរញ្ជួយដីមួយកម្រិត ៦ រ៉ិចទ័រ បានកើតឡើងជិតពាក់កណ្ដាលយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ដោយចំណុចកណ្ដាលមានជម្រៅ ៨ គីឡូម៉ែត្រ ចម្ងាយប្រមាណ ២៧ គីឡូម៉ែត្រពីក្រុង Jalalabad ខេត្ត Nangarhar។មកដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅត្រូវបានគេរាយការណ៍ថាគ្រោះរញ្ជួយដីបង្កឲ្យមាន មនុស្សចំនួន ២២០៥ នាក់បានស្លាប់ និង ៣៦៤០ នាក់ទៀតបានរងរបួស ដោយសារគ្រោះរញ្ជួយដីវាយប្រហារខេត្ត Kunar ក្បែរព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។ ជាមួយគ្នានោះដែរ នៅខេត្តក្បែរខាង Nangarhar និង Laghman ក៏មានសេចក្ដីរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១២ នាក់ និង រាប់រយនាក់ផ្សេងទៀតរងរបួសផងដែរ។

សូមបញ្ជាក់ថាខុសពីជំនាន់អាមេរិកកាន់កាប់ប្រមាណ២០ឆ្នាំចាប់តាំងពីឆ្នាំ២០២១មកពួកតាលីបង់ដែលប្រកាន់សានាឥស្លាមតឹងរ៉ឺងមកិនមានប្រទេសលោកខាងលិចណាគាំទ្រទេមានតែប្រទេសចិនតែប៉ុនណ្ណោះ។ជាងនេះទៀតពួគយោធារបបតាលីបង់មានសង្គ្រាមជាមួយប្រទេសប៉ាគិស្ថានជិតខាងថែមទៀត។សាកគិតមើលភាពក្រីក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមទៀតតើប្រជាពលរដ្ឋវេទនាបែបណា?៕a afgan quake a afganistan army