» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6886 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697057 នាក់

អ៊ីស្រាអែល​សាកល្បង​កម្លាំង​ការពារ​ដែល​អាកាស​របស់​ស៊ី​រី​?

 


​ស៊ី​រី​៖ ទូរទស្សន៍​រដ្ឋ​របស់​ស៊ី​រី​បាន​ផ្សាយ​ថា យន្តហោះ​ចម្បាំង​ដែល​កំពុង​ហោះហើរ​នៅលើ​ទឹកដី​របស់​ប្រទេស​លី​បង់ បាន​បាញ់​មី​ស៊ី​ល​ឆ្ពោះ​មកកាន់​តំបន់​មួយ​ក្បែរ​នឹង ទីក្រុង​ដា​ម៉ាស់​របស់​ស៊ី​រី តែ​គ្រាប់​មី​ស៊ី​ល​មួយចំនួន ត្រូវបាន​បាញ់​ទម្លាក់ ដោយ​អង្គភាព​ការពារ​អាកាស​របស់​យោធា​ស៊ី​រី កាលពី​ថ្ងៃ​អង្គារ ។a isra el 

​ទូរទស្សន៍​ស៊ី​រី​មិនបាន​កំណត់​អត្តសញ្ញាណ​យន្តហោះ​ទាំងនេះ​ទេ តែបើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​របស់​ប្រទេស​លី​បង់ បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​ដែល​បាញ់​មី​ស៊ី​ល​ទាំងនេះ គឺជា​យន្តហោះ​របស់​យោធា​អ៊ីស្រាអែល​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​របស់ អ៊ីស្រាអែល មាន​គោលដៅ​ទៅលើ​ទីតាំង​ចំនួន​៣ ភាគខាងត្បូង​ទីក្រុង​ដា​ម៉ាស់ ដែលជា​ឃ្លាំង​អាវុធ​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ Hezbollah របស់​យោធា​លី​បង់​និង​កងកម្លាំង​អ៊ីរ៉ង់​។

​នេះ​ការវាយប្រហារ​ជា​លើកដំបូង​ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក Donald Trump បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​នឹង​ដក​កងកម្លាំង​សរុប​របស់ខ្លួន ជាង ២​ពាន់​នាក់​ចេញពី​ប្រទេស​ស៊ី​រី​។

​អ្នកនាំពាក្យ​យោធា​របស់​អ៊ីស្រាអែល​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា "​ប្រព័ន្ធ​ការពារ​អាកាស​មួយ ត្រូវបានធ្វើ​សកម្មភាព​ប្រឆាំងនឹង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ដែល​បាន​បាញ់​ចេញពី​ប្រទេស​ស៊ី​រី​"​។​មិនទាន់មាន​របាយ​ការ​ណ៏​អំពី​ចំនួន​អ្នកស្លាប់​និង​របួស​ដោយ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​។a israel siry 


​