» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5502 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064957 នាក់

ប្រធានាធិបតី​ហ្វីលីពីន​ផ្តល់​អនុសាសន៍​ឲ្យ ចិន​កែ​ចារិក

 

​ហ្វីលីពីន៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានផ្តល់​អនុសាសន៍ ឱ្យ​ទីក្រុង​ប៉េកាំង ពិចារណា​ឡើងវិញ​ពី​សកម្មភាព​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង បើ​មិន​ចង់ឃើញ​ប្រទេស​ដទៃ រត់​រក​សហរដ្ឋអាមេរិក​។a china sea1

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៥ ខែសីហា ឆ្នាំ​២០១៨​បាន​ផ្សាយ​ថា​៖​លោក ឌូ​តឺ​តេ ក៏បាន​បញ្ជាក់ដែរថា ចិន​កំពុង​យល់​ខុស ដែលថា​តំបន់​សមុទ្រ​ចិន​ខាងត្បូង​គឺជា​កម្មសិទ្ធិ​របស់ខ្លួន​។ «​អ្នក (​ចិន​) មិនអាច​បង្កើត​កោះ​មួយ​បាន​នោះទេ​... អ្នក​និយាយថា​ដែនអាកាស​នៅ​ពីលើ​តំបន់​កោះស​ម្ប​និម្មិត​គឺជា​របស់​អ្នក ប៉ុន្តែ​អ្នក​យល់​ខុស​ហើយ ដ្បិត​ដែនទឹក​មួយ​នេះ​គឺជា​ដែន សមុទ្រ​អន្តរជាតិ ហើយ​អ្នក​ក៏​គ្មាន​សិទ្ធិ​ហាម​មិនឱ្យ​នរណាម្នាក់​ធ្វើដំណើរ​ឆ្លងកាត់​នោះដែរ​»​។ 

​គួរ​បញ្ជាក់ថា បើតាម​លោក ឌូ​តឺ​តេ ចិន​គួរតែ​ផ្លាស់ប្ដូរ​អាក្បកិរិយា​បច្ចុប្បន្ន និង​បញ្ឈប់​ការដាក់កំហិត​លើ​ការធ្វើ​នាវាចរណ៍​នៅក្នុង តំបន់​ជម្លោះ ព្រោះថា​ការធ្វើ​បែបនេះ​នឹង​បង្ក​ទៅជា​ការប្រឈមមុខ​ដាក់​គ្នា ក៏ដូចជា​ជម្រុញ​ឱ្យ​បណ្ដា​ប្រទេស​ដទៃ​ចុះ​សិ​ន្ធិ​សញ្ញា សម្ព័ន្ធភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក​តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនទាន់មាន​ប្រតិកម្ម​នឹង​ការលើក ឡើង​នេះ​ទេ​។​សូម​បញ្ជាក់ដែរថា​ថ្មីៗ​លោក​មហា​ធៀ​មហា​មាត់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ក៏បាន​និយាយថា​តំបន់​សមុទ្ទ​ចិន​ខាងត្បូង​ជា​តំបន់​អន្តរជាតិ​ដែល​អ្នកណា​ក៏​អាច​ឆ្លងកាត់​បានដែរ​៕a china sea