» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10090 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700261 នាក់

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សង្ឃឹមថា នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ដែលជា​ឆ្នាំ​បោះឆ្នោត​សកល គ​.​ជ​.​ប ពិតជា​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌ ជា​បន្តទៀត​

 


​ភ្នំពេញ​៖ លោកស្រី កា​មិ​កា​វ៉ា យ៉ូ​កុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដែលជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយសង្ឃឹមថា នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ដែលជា​ឆ្នាំ​បោះឆ្នោត​សកល គ​.​ជ​.​ប ពិតជា​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌​ជា​បន្តទៀត​។​a japon nec 

ប្រសាសន៍​លោកស្រី​កា​មិ​កា​វ៉ា​រួមជាមួយ​លោក អ៊ូ​អិ​ណុ អា​តស៊ូ​ហ្ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​សហការី​ជា ច្រើន​រូប ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក​ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប កាលពី​រសៀល​ថ្ងៃទី​៦ ខែ កក្កដា ឆ្នាំ ២០២៤ នៅ​ទីស្តីការ គ​.​ជ​.​ប​។ លោក ប្រាជ្ញ ចន្ទ បាន​រាយការណ៍​ថា ក្នុង​រយៈពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ រហូតដល់​ឆ្នាំ ២០២៤ គ​.​ជ​.​ប បាន​ចាត់ចែង​គ្រប់គ្រង និង​រៀបចំ​ការបោះឆ្នោត​ចំនួន ៤ នៅ​កម្ពុជា ទាំង​ការបោះឆ្នោត​ជាស​កល ទាំង​ការបោះឆ្នោត​ជា​អសកល ដែល​ត្រូវបាន​រួមបញ្ចូល​បច្ចេក​វិទ្យា ដើម្បី​ជា​ជំនួយ​ដល់​ការអនុវត្ត​ដោយ​ដៃ​របស់​មន្ត្រី​បោះឆ្នោត​មាន ដូចជា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ការបោះឆ្នោត​ជ្រើស​ប​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៤​។​

​ក្នុង​ក្របខណ្ឌ​នៃ​ការធ្វើ​ទំនើបកម្ម​ការងារ​បោះឆ្នោត​នេះ ម៉ាស៊ីន​មេ (Servers) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​គ្រប់គ្រង ចាត់ចែង និង​រៀបចំ​កិច្ចការ​បច្ចេកទេស​បោះឆ្នោត នៅ​ដំណាក់កាល​សំខាន់ៗ រួមមាន​៖ ទី​១. គឺ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ដែល​បញ្ជី​បោះឆ្នោត គឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ទី​២. គឺ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​ម៉ាស៊ីន​មេ (Servers) បាន​ដើរតួនាទី​ក្នុង​ប្រតិបត្តិ​ការគ្រប់គ្រង​ការងារ​រៀប ចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ដោយ​គណបក្ស នយោបាយ ការផ្ទៀងផ្ទាត់​លក្ខខណ្ឌ​ឈរ ឈ្មោះ​បោះឆ្នោត​នានា​របស់​បេក្ខជន និង​បញ្ជី​គណបក្សនយោបាយ​ដោយ​មន្ត្រី​បោះឆ្នោត នៅក្នុង​ប្រព័ន្ធ​កម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរ ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​នឹងចូលរួម​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា​ដូចជា​លក្ខ ខណ្ឌ​អាយុ លក្ខខណ្ឌ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ការ​ឈរឈ្មោះ​ស្ទួន លើស​ពីមួយ​មណ្ឌល ឬ​លើស​ពីមួយ​គណបក្ស​រប​ស់​បេក្ខជន ជាដើម​។ ទី​៣. គឺ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស ផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​លោក ប្រាជ្ញ ចន្ទ ប្រធាន គជប មានប្រសាសន៍​បន្តថា ប្រទេស​ជប៉ុន ក៏ដូចជា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាពិសេស​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​កន្លងមក តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស សម្ភារ​បរិក្ខារ ហិរញ្ញវត្ថុ និង​អ្នកជំនាញការ​សម្រាប់​ការបោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៨ ឆ្នាំ​២០០២ ឆ្នាំ​២០០៣ ឆ្នាំ ២០០៧ និង​នៅ​ឆ្នាំ​២០០៨ ដែល​ជំនួយ​ទាំងនោះ​សរុប​ជា​ទឹកប្រាក់​ជាង ១៣​លាន​ដុល្លារ​។​

​លោកស្រី​កា​មិ​កា​វ៉ា យ៉ូ​កុ បាន​ថ្លែងអំណរគុណ​ដល់ លោក ប្រាជ្ញ ចន្ទ ដែល​បានលើកឡើង​យ៉ាង​ក្បោះក្បាយ​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា ជាពិសេស​អំពី​សារៈសំខាន់​នៃ​ម៉ាស៊ីន​មេ (Servers) ហើយ លោកស្រី បាន​ចាប់ អារម្មណ៍​បី​ចំណុច រួមមាន​៖•​ទំនើបកម្ម​របស់ គ​.​ជ​.​ប ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។​•​ការចុះបញ្ជី​គណបក្សនយោបាយ​•​ការផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​។
​ទន្ទឹមនឹងនោះ​លោកស្រី​មាន​ចម្ងល់​ថា តើ​មានឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះឆ្នោត​ដែរឬទេ​? តើ គ​.​ជ​.​ប មាន​ធ្វើ​ជំរឿន​ដែរឬទេ​?​លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់​ជូន​ថា បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន​មានគុណ​ភាព ៩៩,៩៩% គឺ​មិនមាន​ឈ្មោះ​ស្ទួន​ទេ​។ ហើយ គ​.​ជ​.​ប បានធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ជា​រៀងរាល់ឆ្នាំ​។ ចំពោះ​ការធ្វើជំរឿន គឺ​ស្ថាប័ន​រាជរដ្ឋាភិបាល​ជា​អ្នកធ្វើ ហើយ គ​.​ជ​.​ប យក​ទិន្នន័យ​នោះមក​ផ្ទៀងផ្ទាត់​ជាមួយ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប។a japon nec1 

​