» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1735 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469237 នាក់

ថៃ​អញ្ជើញ លោក​ម៉ៃ​ខែល​អាល់​ហ្វា​រ៉ូ​(Michael Alfaro )​ទៅយក​ព័ត៌មាន​នៅ​ខាង​វា​ម្ដង !


​ភ្នំពេញ​៖​អ្នកកា​សែ​ហ្វ្រី​ឡែ​ន​អាម​រិ​ក​ម្នាក់​គឺ​លោក​ម៉ៃ​ខែល​អាល់​ហ្វា​រ៉ូ​(Michael Alfaro)​ដែល​មក​កម្ពុជា​ដើ​ម្ប​ស្វែងយល់​ពី​ផលវិបាក​បន្ទាប់ពី​ការផ្ទុះ​ស​ង្ក្រា​ម​៥​ថ្ងៃ​ហើយ​បាន​យលព្រម​ឈប់​បាញ់​គ្នា​ដោយ​ការអន្តរាគមន៍​ពី​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃទី​២៨​កក្កដា​ត្រូវបាន​ប្រ​ទេ​ថៃ​ហៅ​ឲ្យ​ទៅ​មើល​ស្រុក​វា​ម្តង​។​a alfaro2 

​លោក​ម៉ៃ​ខែល​អា់​ហ្វា​រ៉ូ​(Michael Alfaro)​ដែល​លោក​សយ​សុភាព​ទទួល​ពេល​មក​ស្រុក​ខ្មែ​នៅ​ព្រលានយន្តហោះ​កាលពី​ថ្ងៃទី​១៥​សី​ហាស​សេរ​ក្នុង​ង​ហ្វេ​ប៊ុ​កថា​«​បច្ចុប្បន្ន​ខ្ញុំ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ខ្ញុំ​ទើបតែ​បានទទួល​ការអញ្ជើញ​ពី​រដ្ឋាភិបាល​ថៃ​ឲ្យ​ឆ្លងកាត់​និង​ស្តាប់​រឿង​របស់​ពួកគេ​ផ្ទាល់​។​​ក្នុងនាម​ជា​អ្នកសារព័ត៌មាន បេសកកម្ម​របស់ខ្ញុំ​គឺ​ស្វែងរក​ការពិត​ពេញលេញ​នៅ​ពីក្រោយ​ជម្លោះព្រំដែន​នេះ​-​ទាំងសងខាង​--​ហើយ​រាយការណ៍​វា​ដោយផ្ទាល់​ទៅកាន់​ប្រជាជន​អាមេរិក និង​ពិភពលោក​។​​បន្ទាប់ពី​ជួប​ជាមួយ​មន្ត្រី​ថៃ ខ្ញុំ​នឹង​ត្រលប់​មកវិញ​ជាមួយ​ការរកឃើញ​របស់ខ្ញុំ និង​លោក​ប្រធានាធិបតី Trump ដោយ​សង្ខេប ដូច្នេះ​គាត់​អាចធ្វើ​ការសម្រេចចិត្ត​ដែលមាន​ព័ត៌មាន​ពេញលេញ​អំពី​របៀប​ឆ្ពោះទៅរក​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​។​​សូម​ផ្តល់​ចំណុច​ល្អ​បំផុត​នៃ​ការទំនាក់ទំនង​ដើម្បី​ធ្វើឱ្យ​រឿងនេះ​កើតឡើង​។​

​សូមបញ្ជាក់ថា​លោក​ម៉ែ​ខែល​អាល់​ហ្វា​រ៉ូ​មិនមែនជា​អ្ន​កាសែត​អាជីព​ឲ្យ​ក្រុមហ៊ុន​កាសែត​ធំ​ណាមួយ​ទេ​លោក​គ្រាន់តែ​ជា​កូនដៃ​របស់លោក​ហ្គា​រី​ហ្រិ្វ​ន​ឆាយ​ជា​អ្នកឆ្លើយឆ្លង​ព​ត័​មាន​ប្រចាំ​សេត​វិមាន​។​ចឹ​ង​ហើយ​បានជា​ពេលមកដល់​ស្រុក​ខ្មែរ​គ្មាន​ខាង​មន្ត្រី​ខ្មែរ​ពិសេស​ក្រសួង​ព​ត័​មាន​ទៅ​ទទួល​គឹ​មានតែ​លោក​សយ​សុភាព​អគ្គនាយក​កាសែត​ដើម​អំ​ពឹ​ល​ប៉ុណ្ណោះ​ទៅ​ទទួល​នៅ​ព្រលានយន្តហោះ​និង​នាំ​ដើរ​មើល​។​​សម្រាប់​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ថៃ​នេះដែរ​ខាង​ពត៌មាន​ពី​បណ្តេញ​សង្គម​របស់​ថៃ​បាន​ព្រមាន​រដ្ឋាភិបាល​គេ​ឱ្យ​គិត​ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើការ​សម្រេចចិត្ត​ណាមួយ បន្ទាប់ពី លោក ជិ​រ៉ា​យុ​(Jirayu) បានប្រកាស​ការអញ្ជើញ​លោក Michael ទៅលេង​ប្រទេស​ថៃ​។

​ពួកគេ​បាន​ណែនាំ​អ្វីដែល​រដ្ឋាភិបាល​ថៃ​គួរ​ធ្វើ​គឺ​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​កេរ្តិ៍ឈ្មោះ​និង​អាច​ទុកចិត្តបាន​ដើម្បី​ផ្តល់​ពត៌មាន​ដែល​ត្រឹមត្រូវ​ជាង​នេះ​អំពី​អ្វីដែល​កំពុង​កើតឡើង​ដូចជា CNN, Reuters, BBC, CNBC, Al Jazeera ឬ​អ្នកមាន​ឥទ្ធិពល​ណាមួយ​ដែល​គួរឱ្យ​ទុកចិត្ត​ផ្សេងទៀត​លើ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​បើតាម​វិ​ដេ​អូ LIVE ផ្ទាល់​ល្ងាច​ថ្ងៃទី​១៦​សីហារ​របស់លោក Michael B Alfaro ដែល​បាន​ចុះ​ទៅដល់​មូលដ្ឋាន​ជាក់ស្តែង​ខ្លឹមសារ​សំខាន់ៗ​ដូចខាងក្រោម​៖- ប្រជាជន​កម្ពុជា​ត្រូវការ​សន្តិភាព​
- ក្មេងៗ​ត្រូវការ​ជម្រក ត្រូវ​ការរៀន​- គាត់​ថា​នឹង​បង្ហាញ​រូបភាព និង​វីដេអូ​ការពិត​អំពី​អ្វីដែល​កើតមាន​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក​- ប្រព័ន្ធ​ព័ត៌មាន​ជាច្រើន​បាន​កុហក​លោក​ប្រធានាធិបតី ហើយ​គាត់​កំពុង​បង្ហាញ​ការពិត​
- ពេលដែល​កម្ពុជា សម្រេច​ឯកភាព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ គាត់​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពីមុន​កម្ពុជា មិនដែល​មាន​ទ័ព​នៅទីនេះ​ទេ ហើយ​ក្រោយ​បទ​ឈប់​បាញ់ កម្ពុជា​ក៏​មិនមាន​ដែរ តែ​ខាង​ថៃ​បាន​ចោទថា​កម្ពុជា​ដាក់​ទ័ព ហើយ​តម្រូវឱ្យ​ថៃ​ការពារ​បូរណភាព​ទឹកដី​គេ តែ​ការពិត​នេះ​គ្មានអ្វី​ទាំងអស់​

នេះ​ជា​អ្វីដែល​ថៃ​បាន​បង្កើតឡើង ហើយ​ចង់​លេងល្បែង​របស់ខ្លួន ហើយ​ជ្រើសរើស​សង្គ្រាម​- គាត់​ចង់​បញ្ជាក់​ទៅ​មិត្ត​ភ័​ក្រទាំង​អស់ មក​ស្វែងយល់​ការពិត ហើយ​ត្រូវធ្វើ​អ្វី​ម្យ៉ាង ពិសេស​ត្រូវតែ​ប្រឆាំងនឹង​អំពើអាក្រក់​នេះ ដែល​មិនអាច​ទទួលយកបាន​- គាត់​នឹង​បញ្ជូន​ព័ត៌មាន​ទាំងនេះ ទៅកាន់​លោក​ប្រធានាធិបតី​- ក្មេងៗ ក្មេង​ចាស់​ប្រុស​ស្រី​ពេលនេះ​កំពុង​នៅក្រោម​ដំណក់ទឹកភ្លៀង ព្រោះ​ផ្ទះ​ត្រូវបាន​ថៃ​រំលោភ​- គាត់​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត ថា​គាត់​មិនអាច​ទទួលយក​បានទេ សូមឱ្យ​មិត្ត​ភ័​ក្រ​ទាំងអស់ តាមដាន​ជាមួយ​គាត់ គាត់​បាន​ថា​ថៃ​ជា​អ្នក​ផ្លោង​គ្រាប់បែក​ដាក់​វត្ត ដាក់​ផ្ទះ ទាំង​ដែល​ជាក់ស្តែង​នៅទីនេះ​គ្មាន​ការគំរាមកំហែង​អ្វី​ទាំងអស់​គាត់​ថា​នឹង​ស្នើឱ្យ Elon Mask បើក​ប្រព័ន្ធ Settle lite ដើម្បី​មើល​ការពិត​- គាត់​ស្នើឱ្យ​លោក​ប្រធានាធិបតី​ពិនិត្យមើល ហើយ​ប្រើប្រាស់​គ្រប់​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ ICJ ដើម្បី​ដោះស្រាយ​លើ​ករណីនេះ​

គាត់​ថា​ថៃ​ជា​អ្នកបង្កើត​បញ្ហា​ទាំងអស់ ហើយ​ជា​អ្នក​ដែល​បាន​បំពាន​កម្ពុជា​។​សូមបញ្ជាក់ថា , ទីបំផុត​សំឡេង​អំពាវនាវ​របស់លោក Michael Alfaro បានឮ​ដល់​សេត​វិមាន​ហើយ ដោយពេល​នេះ ប្រធានាធិបតី ត្រាំ ក៏បាន​ដឹង​ពី​ចរិត​ពិត​របស់​ថៃ​ដែរ​!​តាមរយៈ វីដេអូ Live របស់លោក Michael Alfaro ក៏ត្រូវ​បាន​លោក​ហ្គា​រី​ហ្វ្រិ​ន​ឆាយ​( Gary Franchi) ដែលជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ពី​សេត​វិមាន​បាន​យកទៅ​បង្ហោះ​បន្ត ដោយ​ក្នុង​សំណេរ​នោះ លោក​បាន​លើកឡើងថា ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ហើយ ដោយ​ក្នុង​សំណេរ​លោក​ក៏បាន​រំលេច​យ៉ាងច្បាស់​ពី​ករ​មិន​គោរព​បទ​ឈប់​បាញ់​ដែលមាន​ការចូលរួម​ខ្នះខ្នែង​ដោយផ្ទាល់​ពី​លោក ត្រាំ ព្រោះ​ថៃ បាន ចាប់ កងកម្លាំង​កម្ពុជា​២០ រូប​នៅក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។ ត្បិត​ថា​ថៃ​ព្រម​ដោះលែង​មក​២​នាក់​មកវិញ ហើយ​លោក​បាន​និយាយថា ថៃ ត្រូវតែ​ដោះលែង​ពួកគេ​ទាំងអស់​ភ្លាមៗ​។​​ជា​ចុងក្រោយ​លោក Gary Franchi បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​គួរ​ត្រូវ​បានទទួល​សន្តិភាព កិត្តិយស និង​ការគោរព​។ កសិករ និង​គ្រួសារ​ដែល​តែប៉ុណ្ណោះ​ចង់​រស់នៅក្នុង​សុវត្ថិភាព មិនគួរ​ត្រូវបាន​គេ​បំភ័យ​ដោយ​អំពើ​ឈ្លានពាន​ឡើយ​។​​មានការ​កត់សម្គាល់ថា​បើតាម​រូបភាព​លោក​ម៉ៃ​ខែល​អាល់​ហ្វា​រ៉ូ​អាចមាន​ប្រពន្ធ​ជា​ជនជាតិខ្មែរ​ឬក៏​ចិន​?!​។​a alfaro a alfaro1 a alfaro3 a alfaro4 a alfaro5 a alfaro6