» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5710 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695881 នាក់

រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្កក​ទ្រព្យសម្បត្តិ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​ឲ្យ​ទីស្តីការគណរដ្ឋមន្ត្រី​បោះ​មេ​រឿង បង្កើត​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដែលមាន​ប្រភពពី​ដី​សម្បទាន​សេដ្ឋកិច្ច​!


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​លិខិត ជូនដំណឹង​មួយ​អំពី​ការសម្រេច​ឱ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា​។​a sao meeting1 

ដោយយោង​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ លើ​លិខិត​របស់ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​​លិខិត ចុះហត្ថលេខា​ដោយ លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​បញ្ជាក់​អំពី​ការឯកភាព​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដាក់​វិធានការ​ផ្សេងៗ ចំពោះ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។​

ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់​នៅក្នុង​លិខិត​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាបជូន ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល​បានឃើញ និង​ឯកភាព​លើ​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការត្រួត​ពី​និត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ដូចខាងក្រោម​៖

១៖ មោឃភាព ឬ​លុបចោល​នូវ​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ចេញពី​ដី​សម្បទាន «LP» និង លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ «PC» ទាំងអស់​ដែល​ចេញ​នាពេល​កន្លងទៅ​ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សារជាថ្មី ងាយស្រួល​គ្រប់គ្រង​។​
២៖ ឱ្យ​ក្រសួង ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ចព្រមព្រៀង​។​
៣៖ អនុញ្ញាត​ប្រមូល​វត្ថុតាង មធ្យោបាយ​នៃ​បទល្មើស ដែល​បាន​កម្ទេចចោល យកមក​រក្សាទុក​ផ្ដុំ​កន្លែង​មួយ​កំណត់ ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ​.។

៤៖ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។​
៥៖ ឃោសនា អប់រំ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បង្ការ​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅលើ​ផ្ទាំងសិលា​ដាក់តាំង​នៅ​កន្លែង​គំនរ​រថយន្ត ដែលជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​»​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ចំណុច​មួយទៀត ដែលជា​សំណើ​របស់ គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ពាក់ព័ន្ធ​នឹង​ការ បង្កើត​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ​ដែលមាន​ប្រភពពី​ដី​សម្បទាន​ក្រោមរូបភាព​ជា​ច្រកចេញចូល​តែមួយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ជូន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ការប្រជុំ​ដើម្បី​កំណត់​ទីតាំង និង​ចំនួន​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ ដែលមាន​ប្រភពពី​ដី​សម្បទាន ក្រោមរូបភាព​ជា «​ច្រកចេញចូល​តែមួយ​» ដើម្បីឱ្យ​ប្រជាជនមាន​ឈើ​ប្រើប្រាស់ ដោយ​មិន​ធ្វើការ​ដឹកជញ្ជូន​ឆ្ងាយ​ពេក​៕a sao ocm a sao ocm1 a sao fire2 posat a sao meeting4 a kong kreung s a kong kreung3 

​