» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10300 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700471 នាក់

តេ​ជោ​៖​ហូប​នំ​បញ្ចុក​សា​ម្គី​តែ​មិនមែន​រក​ការចរចារ​ទេ​តែ​ឲ្យ​ហៅ​បក្សប្រឆាំង​មក​ហូប​ផង​!

 

​ភ្នំពេញ​៖ ថ្ងៃអាទិត្យ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ទទួលទាន​នំ​បញ្ចុក ទូទាំងប្រទេស​តាម​ផែនការ​នាយករដ្ឋមន្ត្រី​។​តែ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បដិសេធថា​៖​គ្មានទេ​ការចរចា​នយោបាយ​ណាមួយ ទោះបីជា​គណបក្សកាន់អំណាច និង​អតីត​គណបក្សប្រឆាំង បានដាក់​ចេញ​នូវ​យុទ្ធនាការ​បរិភោក​នំ​បញ្ចុក​ដូ ច​គ្នា ក៏ដោយ​។a hun joka 

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ ថា​៖ «​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើជា​ការវិភាគ​អ្វី​ផ្សេង ក្រៅពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិតថា វា​ជា​ជំហាន​ទៅដល់​ការចរចា​នយោបាយ​ស្អីៗ សុំ​កុំ​ភាន់ច្រឡំ ខ្ញុំ​និយាយ​តែ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាមរយៈ​ការទទួល​ទាន​នំ​បញ្ចុក​ថ្ងៃ​៩​មិថុនា​នេះ​តែម្តង​»​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនា​ការហូប​នំ​បញ្ចុក​ទូទាំងប្រទេស លោក អេង ឆៃអ៊ាង បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​អម​ថា​៖ «​ប្រសិនបើ លោក ហ៊ុន សែន និង​លោក សម រ​ង្សុ​ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ អ្នកនយោបាយ គ្មាន​សត្រូវ ឬ​មិត្ត នឹង​គ្នា មួយជីវិត​ឡើយ​!»​។​

 លោក សម រ​ង្ស៉ី ដែល​តែង​វាយប្រហារ​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ទន់ឥរិយាបទ អំពី​ការ​បំភ័យ​សមាជិក​របស់ខ្លួន ក្នុងការ​ទទួលទាន​នំ​បញ្ចុក​កន្លងមក ក៏បាន​អំពាវនាវ​ឱ្យ​សមាជិក​ខ្លួន​ទទួលទាន​នំ​បញ្ចុក​ជុំគ្នា​ដោយ​រីករាយ នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​ផងដែរ​៖ «​ថ្ងៃអាទិត្យ ទី​០៩ មិថុនា ខាងមុខនេះ សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ជួបជុំគ្នា​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា យ៉ាង​សប្បាយរីករាយ​ទាំងអស់គ្នា ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​។ សូម​បងប្អូន​និង​កូនក្មួយ អញ្ជើញ​អ្នកជិតខាង​មក​ទទួលទាន​នំ​បញ្ចុក​នេះ ជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅដោយ​ចិត្ត​រីករាយ ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើងទាំងអស់គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​»​។​

​ជាមួយគ្នា​នឹង​ការប្រកាស​កុំឱ្យ​យល់ច្រឡំ​ថា មានការ​ចរចា​នយោបាយ​ដោយសារ​យុទ្ធនាការ​នំ​បញ្ចុក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំ​កម្មវិធី​នំ​បញ្ចុក នៅ​ថ្ងៃទី​០៩ ខែមិថុនា ខាងមុខនេះ មិនត្រូវ​ប្រកាន់​បក្ខពួក​នោះទេ​។ សម្តេច​ថ្លែងថា នៅតាម​មូលដ្ឋាន សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​អញ្ជើញ​សមាជិក​បក្ស​ដទៃ​មក​ចូលរួម​ទទួលទាន​បានដែរ មិនតែប៉ុណ្ណោះ បើសិន​ជាមាន​បក្ស​ដទៃ​ហៅ​សមាជិក​គណបក្ស​ប្រជាជន​ទទួលទាន​នំ​បញ្ចុក សម្តេច​ក៏បាន​អនុញ្ញាត​ឱ្យ​សមាជិក​នោះ​ចូលរួម​ផងដែរ​។​ទោះជា​យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវ​នា​ឱ្យមាន​ការប្រយ័ត្នប្រយែង​រឿង​អាណា​ម័​យ​កុំ​ឱ្យមាន​ករណី​ពុល​នំ​បញ្ចុក ដែល​អាច​នាំឱ្យ​មានការ​ទម្លាក់កំហុស​មកលើ​រាជរដ្ឋាភិបាល​។a hun joka1 a hun jok1 a hun jok2 a hun jok3 

​