» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6861 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697032 នាក់

ចិន​និង​រុស្ស៊ី​មាន​សត្រូវ​រួម​គឺ​អាមេរិក​និង​អឺរ៉ុប​ខាងលិច​ង៊ុក្រេនគ្មានតម្លៃទេ

 

​ចិន​៖​ទស្សនកិច្ច​កិច្ច​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​ទៅកាន់​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​គឺ​អាមេរិក​និង​ប្រទេស​លោកខាងលិច ។​​ប្រធានាធិបតី​ចិន​លោក Xi Jinping បានចាប់ផ្តើម​ជើងហោះហើរ​នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី ២០​ខែមីនា (​ម៉ោង​នៅ​ទីក្រុង​មូ​ស្គូ​) ។​a china russya1 

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក Xi Jinping ទៅកាន់​រុស្ស៊ី​មាន​រយៈពេល​បី​ថ្ងៃ​។ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ គេ​រំពឹងថា លោក​ប្រធានាធិបតី Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​លើ​វិស័យ​ថាមពល​និង​យោធា ព្រមទាំង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​។​​លោក ស៊ី ជីន​ពីង បាន​និយាយថា លោក​សប្បាយចិត្ត​ដែល​បាន​ត្រឡប់​ទៅ​រុស្ស៊ី​វិញ បន្ទាប់ពី​ចុះចត​នៅ​អាកាសយានដ្ឋាន Vnukovo ។ លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ទីក្រុង​ប៉េកាំង នឹង​ទីក្រុង​មូ​ស្គូ មិន​ត្រឹមតែ​សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​សហគមន៍​អន្តរជាតិ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​មេដឹកនាំ​ចិន​បាន​សង្កត់ធ្ងន់ថា រួមជាមួយ​រុស្ស៊ី ប្រទេស​របស់លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី “​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្តោតលើ​អង្គការសហប្រជាជាតិ​”​។​​ប្រទេស​ទាំងពីរ​នឹង​ខិតខំ “​ប្រកាន់ខ្ជាប់​នូវ​សណ្តាប់ធ្នាប់​ពហុ​ប៉ូល​ពិតប្រាកដ និង​បណ្តុះ​ពិភពលោក​ពហុ​ប៉ូល​ជាមួយនឹង​ទំនាក់ទំនង​អន្តរជាតិ​តាមបែប​ប្រជាធិបតេយ្យ ដើម្បី​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​កិច្ចការ​ពិភពលោក ស្របតាម​ទិសដៅ​សមធម៌ និង​សម​ហេតុផល​ជាង​នេះ​”​។​ប្រធានាធិបតី​ចិន Xi Jinping នឹង​ជួប​ក្រៅផ្លូវការ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដើម្បី​ពិភាក្សា​អំពី “​បញ្ហាសំខាន់ៗ និង​រសើប​” នេះ​បើ​យោងតាម​ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី Yury Ushakov ។​​ការពិភាក្សា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ ខែមីនា ដែល​ក្នុងនោះ​មេដឹកនាំ​ចិន​គ្រោង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin ។ ជម្លោះ​រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ផ្នែក​ធំ​នៃ​របៀបវារៈ​នៃ​ជំនួប​កំពូល​រុស្ស៊ី​និង​ចិន​។ ជំនួប​ដែល​ថ្នាក់ដឹកនាំ​ទាំង​២ អះអាងថា នឹង​ប្រកាស​អំពី “​ចំណង​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​បំផុត​”​។

គួររំលឹកថា តាំងតែ​ពី​រុស្ស៊ី​បាន​លើកទ័ព​ធ្វើសង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន ចិន​បាន​រក្សា​ជំហរ​ស្ងាត់ស្ងៀម​បំផុត ដោយ​មិនបាន​ថ្កោលទោស​រុស្ស៊ី ហើយ​អះអាងថា​ខ្លួន​នៅ​អ​ព្យា​ក្រិ​ត្យ​។ សម្រាប់ ទស្សនកិច្ច​របស់លោក​ស៊ី ជីន​ពី​ន នៅ​ម៉ូស្គូ​នាពេលនេះ ត្រូវបាន​គេ​មើលឃើញថា គឺ​វា​បញ្ជាក់​ពី​ជំហ​គាំទ្រ​រុស្ស៊ី ពី​សំណាក់​ប៉េកាំង នៅក្នុង​បរិបទ​ដែល​រុស្ស៊ី​កំពុង​ប្រឹង​ធ្វើសង្គ្រាម​ប្រឆាំងនឹង​អាមេរិក ក៏ដូចជា​សម្ព័ន្ធមិត្ត​លោកខាងលិច​ទាំងមូល​។​លោក តេ​មួ អ៊ូ​ម៉ា​រ៉ូ​វ (Temur Umarov) អ្នកជំនាញ​ទំនាក់ទំនង ចិន​-​រុស្ស៊ី នៅ​មូលនិធិ Carnegie ដើម្បី​សន្តិភាព​អន្តរជាតិ បាន​វិភាគ​ថា គឺ​ជំហ​ប្រឆាំងនឹង​អាមេរិក ក៏ដូចជា​ប្រឆាំង​សម្ព័ន្ធមិត្ត​លោកខាងលិច ដូចគ្នា​របស់​ចិន​និង​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ទាំង​២​នេះ ខិតចូល​កៀក​គ្នា ខ្លាំង​បែបនេះ​។

“​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី ជីន​ពីង​ទៅ​ម៉ូស្គូ វា​គឺជា​ការបញ្ជាក់​ប្រាប់​លោក​ពូ​ទីន ថា​ចិន​មិនបាន​បែរខ្នង​ដាក់​រុស្ស៊ី​នោះឡើយ ព្រោះថា​រុស្ស៊ី​នៅតែមាន​តម្លៃ​សំខាន់​សម្រាប់​ចិន នៅក្នុង​បរិបទ​យុទ្ធសាស្ត្រ ដែល​ចិន​ត្រូវ​ប្រឈម​ជាមួយ​អាមេរិក​។ ចិន​ឃើញ​តម្លៃ​របស់​រុស្ស៊ី ព្រោះថា​រុស្ស៊ី​ហ៊ាន​ជាង​ខ្លួន រុស្ស៊ី​ធ្វើបាន​ច្រើនជាង​ខ្លួន ដោយ​សុខចិត្ត​យក​ស្ថិរភាព​សេដ្ឋកិច្ច ព្រមទាំង​នយោបាយ​ការបរទេស ទៅ​បូជា ដើម្បី​ធ្វើយ៉ាងណា ឲ្យ​តែ​អាច​ប្រឈម​ជាមួយ​អាមេរិក និង​ក្រុម​ប្រទេស​លោកខាងលិច​បាន​។ ចំណុច​តែមួយ និង​ដ៏​សំខាន់បំផុត ដែល​ចិន​គាំទ្រ ពេញចិត្ត​លើ​រុស្ស៊ី គឺ​មិនមែន​រឿង​រុស្ស៊ី​ក្លាហាន ហ៊ាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​នោះទេ តែ​គឺ​ចិន​ពេញចិត្ត​រុស្ស៊ី ដែលមាន​ចិត្តសឿង ហាន​ប្រយុទ្ធ​តតាំង​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អូតង់​។ នេះហើយ ដែល​គឺជា​ចំណុច​តែមួយគត់ ដែល​ធ្វើ​ឲ្យ​ចិន និង​រុស្ស៊ី ខិតចូល​កៀក​គ្នា​ខ្លាំង​នៅពេលនេះ​។​

​សូមបញ្ជាក់ថា​សម្រាប់​ស​ង្គ្រា​ម​រុស្ស៊ី​អ៊ុយ​ក្រែ​ន ចិន​បានស្នើ​ផែនការ​ចំនួន​១២​ចំណុច​ដើម្បី​ចរចារ​បញ្ចប់សង្គ្រាម តែ​អ្វីដែល​ជាការ​កត់សំគាល់ គឺ​ផែនការ​ចិន​មិនបាន​និយាយថា ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​នោះទេ​។ ចំណុច​នេះ​សំខាន់​ខ្លាំងណាស់ សម្រាប់​ភាគី​អ៊ុយ​ក្រែ​ន​។ លោក​ហ្សេ​ឡេ​ន​ស្គី បាន​អះអាង​ម្តង​ហើយ​ម្តងទៀត ថា​អ៊ុយ​ក្រែ​ន មិនមែន​មិន​ចង់​ចរចា​ជាមួយ​រុស្ស៊ី​ទេ តែ​មុននឹង​ចរចា គឺ​រុស្ស៊ី​ត្រូវ​ដកទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ជាមួយ​សិន ដោយ​រាប់ទាំង​តំបន់​គ្រី​ម៉េ​។ បើ​គ្រប់គ្នា អាច​លើកទ័ព​ចូលទៅ​ឈ្លានពាន​ប្រទេស​មួយទៀត ប្លន់​យក​ទឹកដី​គេ​មក​គ្រប់គ្រង ហើយ​បាន​ហៅ​គេ​ចរចា​នោះ វា​ដូចជា​ហួសហេតុ​ពេក​ណាស់ ហើយ​គ្មាន​នរណា​សុខចិត្ត​ទទួលយក​បានទេ​។​

ភាគី​អាមេរិក​វិញ ក៏បាន​អះអាង​ដែរ ថា​គេ​មិនមាន​ជំនឿ​ចិត្ត​បន្តិច​ណា​ឡើយ ថា​ចិន​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​បាន ល្គឹកណា​ក្នុង​ផែនការ​របស់​ចិន មិនបាន​កំណត់​ដាក់​កំហិត​ឲ្យ​រុស្ស៊ី​ដកទ័ព​ថយ​ចេញ​ទៅវិញ​ទេនោះ​។ ថ្លែង​ក្នុង​បទសម្ភាសន៍ ឲ្យ​ទូរទស្សន៍ Fox News អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​បានលើកឡើង​ថា គេ​មិនអាច​ទទួលយក​បានទេ នូវ​ការអំពាវនាវ​ស្វែងរក​សន្តិភាព​ពី​សំណាក់ ពូ​ទីន និង​ស៊ី​ជីន​ពីង​នាពេលនេះ ព្រោះ​ថាបើ​យល់ព្រម​ចរចា​ក្នុងពេល​ឥឡូវនេះ គឺ​វា​មានន័យថា ដូច​ទទួលស្គាល់ថា ទឹកដី​ដែល​រុស្ស៊ី​បាន​ប្លន់​ពី​អ៊ុយ​ក្រែ​ន​ទាំង​ប៉ុន្មាន នឹងត្រូវ​បាន​ទៅ​ដៃ​រុស្ស៊ី​ជា​ស្ថាពរ​។ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ចិន និង​រុស្ស៊ី គឺ​វា​ធំ​ខ្លាំងណាស់ ដែល​គេ​មិន​ជឿថា ចិន​នឹង​ដោះដៃ​ចោល​រុស្ស៊ី ដោយ​ធ្វើ​ឲ្យ​រុស្ស៊ី​អាម៉ាសមុខ​នោះឡើយ​។ លោក Iouriï Poïta អះអាងថា អ៊ុយ​ក្រែ​ន គ្មានអ្វី​សំខាន់​សម្រាប់​ចិន​នោះទេ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​។ ផ្ទុយទៅវិញ​គឺ​រុស្ស៊ី​ទេ ដែលមាន​តម្លៃ​ខ្លាំងណាស់ សម្រាប់​ចិន ក្នុង​ការរួម​កម្លាំង​គ្នា ប្រជែង​ជាមួយ​អាមេរិក​។ ដូច្នេះ ភាពជា​អាជ្ញាកណ្តាល​រវាង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​ចិន​ខំ​អះអាងថា​ចង់​ធ្វើ​នោះ គឺ​វា​ជា​រឿង​បោក​បញ្ឆោត​រួចទៅហើយ​។a china russya 

​