» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11592 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701763 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន ទម្លាយ​ព័ត៌មាន​សម្ងាត់​ថា ក្រុម​ជ្រុលនិយម​កំពុង​ផ្ដួចផ្ដើម​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​បរទេស​និង​ព្រមាន​កម្ចាត់​បក្ស​ដែល​ធ្វើជា​ដៃជើង


​ភ្នំពេញ​៖​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​ខួប​៧៣​ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)​។ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​មួយ​ថា ក្រុម​ជ្រុលនិយម​កំពុង​ផ្ដួចផ្ដើម​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅឯ​បរទេស ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ បំផ្លាញ​សន្តិភាព និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដូច្នេះ​ដើម្បី​ធានា​ការពារ​សុខសន្តិភាព​និង​ប្រជាជន សូម​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​រួមគ្នា​កម្ចាត់​គណបក្សនយោបាយ​ដែល​ធ្វើជា​ដៃជើង ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ខុសច្បាប់​នោះ ពិសេស​ត្រូវ​ដាក់ទោស​ឱ្យ​ធ្ងន់​ចំពោះ​ក្រុម​ជ្រុលនិយម​នេះ​។​a cpp1 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅ​ប្រទេស​បារាំង ប្រធានាធិបតី ម៉ា​ក្រុង ទើបតែ​បាន​ថ្លែងថា សម្រាប់​ការបោះឆ្នោត​សកល​នាពេលខាងមុខ ប្រសិនបើ​គណបក្ស​ស្ដាំនិយម​ជ្រុល ឬ​គណបក្ស​ឆ្វេងនិយម​ជ្រុល​ឈ្នះឆ្នោត លទ្ធភាព​នៃ​ការកើត​សង្គ្រាមស៊ីវិល​នឹង​អាច​កើត​មាននៅ​ប្រទេស​បារាំង ដូច្នេះ​កម្ពុជា​ច្បាស់​ជាមាន​ហេតុផល​និយាយ​ដូចគ្នា​ដែរ​ថា ប្រសិនបើ​ក្រុម​ជ្រុលនិយម​នៅ​បន្តសកម្មភាព ប្រទេសជាតិ​ក៏​អាច​ឆ្លងកាត់​នូវ​ការលំបាក ដែល​ធ្វើឱ្យ​ប្រជាជន​ហូរឈាម​សាជាថ្មី​ម្ដងទៀត​។​

​សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស​បាន​បង្ហើប​ព័ត៌មាន​សម្ងាត់​ថា «​ការផ្តួចផ្តើម​គំនិត​ដើម្បី​បង្កើត​រដ្ឋាភិបាល​និរទេស​បានចាប់ផ្តើម​ហើយ ខ្ញុំ​សូម​យក​ព័ត៌មាន​សម្ងាត់​នេះ​បញ្ជាក់ជូន​អ្នក​នៅក្នុង​ប្រទេស​ថា បក្ស​ណាក៏ដោយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​និរទេស​នៅឯ​បរទេស​នោះ យើង​ត្រូវតែ​កម្ចាត់​ចោល​ភ្លាម រំសាយ​ចោល​ភ្លាម​នូវ​អង្គការ​ចាត់តាំង​បក្ស​ណាក៏ដោយ​ដែល​នៅក្នុង​ប្រទេស នេះ​គឺជា​រឿង​ចាំបាច់​ដើម្បី​ធានា​ការពារ​»​។​

​សម្ដេច​តេ​ជោ​ក្នុងនាម​ប្រធានព្រឹទ្ធសភា​បានឱ្យដឹងថា កម្ពុជា​មិនអាច​ឱ្យ​ពួកគេ​មាន​ក្បាល​ម៉ា​ស៊ី​រដ្ឋាភិបាល​នៅក្រៅ​ប្រទេស ហើយ​មាន​សមាជិក​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​បានទេ ដូច្នេះ​សម្ដេច​តេ​ជោ​ក៏បាន​អំពាវនាវ​ចំពោះ​រាជរដ្ឋាភិបាល​ពិនិត្យ​ពិចារណា​លើ​រឿងនេះ ពិសេស​គួរតែ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​គណ​ប​ក្រ​នយោបាយ ឬ​ច្បាប់​ដទៃទៀត ប្រសិនបើ​ពួកគេ​ចូលរួម​បង្កើត​រដ្ឋា​ភិ​បាក​និរទេស ត្រូវតែ​ដាក់ទោស​ឱ្យ​ធ្ងន់​បំផុត​ចំពោះ​ក្រុម​ជ្រុលនិយម​នេះ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា យើង​ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ ដើម្បី​ការពារ​នូវ​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា គ្រប់គ្នា​ត្រូវ​រួមគ្នា​បន្ត​ការពារ​សន្តិភាព​នេះ​ឱ្យខាងតែបាន ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ដើម្បី​ទប់ស្កាត់​នូវ​ចរន្ត​ជ្រុលនិយម​ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។

ក្រៅពីណែនាខាងលើ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​មន្ត្រី​គណបក្ស​ទាំង​ក្នុង និង​ក្រៅប្រទេស​ត្រូវឱ្យ​បម្រើប្រជាជន​ដោយស្មោះ ដោយ​លើកឡើងថា «​យើង​ជា​អ្នកបម្រើ​ប្រជាជន​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​ឡើយ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ជួរ​មន្ត្រី​គណបក្ស​នៅ​គ្រប់​ថ្នាក់​ប្រកបដោយ​ភាពរឹងមាំ និង​ស្អាតស្អំ គឺជា​កត្តា​សំខាន់​ជា​គន្លឹះ​នៃ​ជ័យជម្នះ ព្រោះថា​មន្ត្រី​គណបក្ស​ជា​ស្ពាន​ត​ភ្ជាប់​រវាង​គណបក្ស​ជាមួយ​ប្រជាជន កម្លាំង​ដឹកនាំ ជា​កម្លាំង​ជំរុញ និង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​។ ដូច្នេះ គណបក្ស​ត្រូវ​យកចិត្តទុកដាក់​ដល់​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល និង​បំពាក់បំប៉ន​ជួរ​មន្ត្រី​គណបក្ស​ទាំង​សម្រាប់​រយៈពេល​បច្ចុប្បន្ន និង​សម្រាប់​រយៈពេល​យូរអង្វែង ដើម្បី​ធានា​ការលើកកម្ពស់​សមត្ថភាព​ឥតឈប់ឈរ​ទាំង​ខាង​នយោបាយ និង​មុខជំនាញ ព្រមទាំង​គុណធម៌ អត្តចរិត និង​សីលធម៌ ឱ្យទទួល​បាន​នូវ​ការស្រឡាញ់ និង​គាំទ្រ​ពី​ប្រជាជន​។​
​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ឱ្យ​រាំង​ស្កាត់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​បំពាន​លើ​គោលការណ៍​គណបក្ស និង​ច្បាប់​រដ្ឋ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាជន​។​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុង​ចំណុច​នេះ​ខ្ញុំ​សូម​បញ្ជាក់ជូន ចំពោះ​អង្គ​មី​ទ្ទិញ នៅទីនេះ​ក៏ដូចជា​សមាជិក សមាជិក​កា​ទាំងអស់​របស់​គណបក្ស​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏ដូចជា​ប្រជាជន​ថា ប្រជាជន​កម្ពុជា ត្រូវការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​គាំទ្រ​គណបក្ស​ប៉ុន្តែ អ្វីដែល​ប្រជាជន គឺ​មិន​សប្បាយចិត្ត គឺ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​គណបក្ស​មួយចំនួន ដែល​នោះ​ខ្ញុំ​អំពាវនាវ​ចំពោះ​មន្ត្រី​គណបក្ស​ទាំងអស់ ចូលធ្វើ​សកម្មភាព​បម្រើប្រជាជន​ដោយស្មោះ យើង​គឺ «​ជា​អ្នកបម្រើ​ដោយស្មោះ​ត្រង់ របស់​ប្រជាជន​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះឡើយ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ប្រជាជន គឺជា​កត្តា​សម្រេច​នៃ​ជ័យជម្នះ​របស់​គណបក្ស​នៅ​គ្រប់​កាលៈទេសៈ ទាំង​ក្នុងដំណាក់កាល​តស៊ូ​រំដោះជាតិ ក៏​ដូច​នៅក្នុង​ដំណាក់កាល​នៃ​ការ​កាន់អំណាច​ដឹកនាំ​ប្រទេស​របស់​គណបក្ស​។ បើ​ប្រជាជន​មិន​គាំទ្រ មិន​ចូលរួម មិន​ជឿ​លើ​ការដឹកនាំ​របស់​គណបក្ស នោះ​គឺ​គ្មាន​ភារកិច្ច​ណា​ដែល​គណបក្ស​អាច​សម្រេច​បានឡើយ​។​
​បន្ថែម​ពីនេះ សម្ដេច​តេ​ជោ ប្រធាន​គណបក្ស បាន​ណែនាំ​ដល់​គ្រប់​អង្គការ​ចាត់តាំង​គណបក្ស​នៅ​គ្រប់​ថ្នាក់ ត្រូវតែ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ធ្វើ​បង្អែក​ឱ្យ​ប្រជាជន ដើម្បី​ដោះស្រាយ​នូវ​សំណូមពរ និង​ការលំបាក​នានា​របស់​ប្រជាជន​ផង និង​បំផុសប្រជាជន ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ផង​។​

ក្នុងនាមគណបក្សកាន់អំនាចសម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏បានណែនាំឲ្យរាជរដ្ឋាភិបាលធ្វើការគោះរគាំងទូងស្គបាញ់កាំច្រួចនៅថ្ងៃទី៥សីហាឆ្នា២០២៤ដើម្បីអបអរសារទរការបើកការដ្ឋានជីកព្រែកហ្វូណតេជោផងដែរ៕a cpp a cpp3 

​

​