» ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5199 នាក់

ម្សិលមិញ 6815 នាក់

សរុប 20057693 នាក់

សមាគម​និង​អង្គការ​៩​សម្តែង​ការ​ព្រួយ​ពី​រឿង​សិទ្ធ​អ្នកកាសែត​!

​ភ្នំពេញ​៖​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺជា​ទិវា​អន្តរជាតិ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​។ ក្រុម​អង្គការ​សមាគម​កាសែត​និង​អង្គការ​ចំនួន​៩ បាន​ចេញមុខ​សម្តែង​ការព្រួយបារម្ភ​ពី​ការបរាជ័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។a jour catch 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ មាន​ជាអាទិ៍ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ សមាគម​កម្ពុជា ដើម្បី​ការពារ​អ្នកកាសែត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ជាដើម​។​​បើតាម​អង្គការ​ទាំងអស់នេះ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក មាន​អ្នកសារព័ត៌មាន​ចំនួន​ប្រមាណ​១៧​នាក់​ត្រូវបាន​សម្លាប់ និង​ស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​១៧​នាក់​នេះ មាន​១២​នាក់ ត្រូវបាន​សម្លាប់​ក្នុងពេល​ពួកគេ​រាយការណ៍​ពី​ព័ត៌មាន​រសើប ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​មិនត្រូវ​បាន​នាំយកមក​ផ្តន្ទាទោស​ទេ​។ ដោយឡែក ក្នុង​រយៈពេល​១០​ខែ​ចុង​ក្រោយនេះ​វិញ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បានបញ្ជាក់​ពី​ការរកឃើញ​អ្នកសារព័ត៌មាន​៨១​នាក់ បានទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗ​។

ក្នុងនោះ អ្នកសារព័ត៌មាន​ចំនួន​៣១​នាក់​ត្រូវបាន​ចាប់ខ្លួន ២០​នាក់​រង​អំពើ​សិ​ង្សា ១៦​នាក់​រង​ការគំរាមកំហែង ៨​នាក់​រង​ពាក្យបណ្តឹង​ពី​តុលាការ ៥​នាក់​រង​ការឃាត់​សួរចម្លើយ និង​អ្នកសារព័ត៌មាន​ស្ត្រី​ម្នា​ក់រង​ការ​បៀតបៀន​ផ្លូវភេទ​។​ ទាំង​ខេ​ម​បូ​ចា និង​អង្គការ​ចំនួន​៨​ទៀត បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​ធានាថា ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​។ ចំណែក អង្គការ​យូណេស្កូ​វិញ ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាបន្ទាន់​លើ​ការស៊ើបអង្កេត និង​កាត់ទោស ការគំរាមកំហែង មិន​ថា​តាមរយៈ​អន​ឡាញ ឬ​លើ​រាងកាយ ដើម្បី​ការពារ​អ្នកសារព័ត៌មាន​។ ក្រុម​អង្គការ​ទាំង​៩​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចាត់វិធានការ​បន្ទាន់ ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​អ្នកសារព័ត៌មាន​។​

​សម្រាប់​អង្គការ​រទាំង​អស់នេះ គឺថា នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា​ខកខាន​ក្នុងការ​ស៊ើបអង្កេត​យ៉ាង​ត្រឹមត្រូវ និង​ដាក់ទណ្ឌកម្ម​ចំពោះ​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន បែបនេះ​ជា​សារ​បង្ហាញថា ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា គឺ​ត្រូវបាន​អនុញ្ញាត​។​​តាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ឲ្យ​ដឹង​ទៀតថា មកទល់​បច្ចុប្បន្ននេះ ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព មិន​ត្រូវបាន​ដំណើរការ ដើម្បី​នាំ​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មក​ធ្វើការ​ជំនុំជម្រះ​ឡើយ​។​a jour catch4