» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7217 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697388 នាក់

សម្តេច ម៉ែន សំអន​ជួប​លើកទឹកចិត្ត​លោកស្រី សឿន សោភា ភរិយា​កងទ័ព​ម្នាក់ ដែល​ទាហាន​ថៃ​ចាប់ធ្វើ​ឈ្លើយសឹក​!


​ស្វាយរៀង​៖ សម្តេច​កិត្តិ​សង្គម​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៥ ដោយមាន​ករ​អមដំណើរ​ពី​កូនប្រុស​ជា​ចៅហ្វាយខេត្ត​បាន​ជួប សួរសុខទុក្ខ និង​លើកទឹកចិត្ត លោកស្រី សឿន សោភា ដែល​ត្រូវជា​ភរិយា លោក​ព្រឹន្ទបាលទោ នៃ សុភ​ក្ត្រ ដល់​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ព្រៃ​ត្រុំ ឃុំ​ញរ ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​។​a men army kidnap1 

​លោក​ព្រិន្ទបាលទោ នៃ សុ​ភក្ត្រ​ជា​យោធា បម្រើ​ការងារ​នៅ វរ​សេនា​តូច​អន្តរាគមន៍​២៨២ កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១ ត្រូវ​ទាហាន​សៀម​ប្រើល​ល្បិច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ជាំ​តែ​បន្ទាប់​ពីបទ​ឈប​បាញ​គ់​ចូល​ជា​ស្ថាពរ​។​លោក គឺជា​កងទ័ព​ខ្មែរ​១​រូប ក្នុងចំណោម​១៨​រូប ដែល​គិត​មកដល់ពេលនេះ​មាន​រយៈពេល ៩​ថ្ងៃ​ហើយ​។​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​លើកទឹកចិត្ត​ដល់ លោកស្រី សឿន សោភា សូម​ជឿ​ទុក្ខ​ចិត្ត​លើ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ក្នុងការ​ចរចារ​ជាមួយ​ភាគី​ថៃ​។​សូមបញ្ជាក់ថា​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្តឹងទៅ​អង្គការ​មនុស្ស​ធ​ម៍​បរទេស​ពួក​ថៃ​ក៏បាន​អនុញ្ញាត​ឲ្យ​កាកបាទក្រហម​អន្តរជាតិ​ចូលជួប​ពិនិត្យ​យោធា​ខ្មែរ​ដែល​គេ​ចាប់ខ្លួន​ដើម្បី​បង្ហាញថា​មាន​សុខភាព​ល្អ​។​

​សម្តេច​បាន​បន្តថា រាជរដ្ឋាភិបាល មិនដែល​បោះបង់​កងទ័ព​របស់​យើង​ណា​ម្នាក់​នោះឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ នៅតែ​ព្យាយាម​សុំ​ការចរចារ​ពី​ភាគី​ថៃ និង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាកបាទក្រហម​អន្តរជាតិ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កងទ័ព​ខ្មែរ​ទាំង​១៨​រូប អាច​ត្រលប់មក​កម្ពុជា​ជួបជុំ​គ្រួសារ​វិញ​បាន​ឆាប់​បំផុត និង​ប្រកបដោយ​សុខ​សុវត្ថិភាព​។​លោកស្រី សឿន សោភា ព្រមទាំង​ក្រុមគ្រួសារ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ត​ច​តេ​ជោ សម្តេច​ធិបតី និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ក្រុមគ្រួសារ​គាត់​ក្នុង​ពេលនេះ​។ លោកស្រី ក៏បាន​សំណូមពរ ឲ្យ​ធនាគារ​ដែល​គ្រួសារ​គាត់​ជាប់បំណុល សូម​មានការ​យោគយល់ ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​គាត់​ផង ព្រោះ​បន្ទុក​សព្វថ្ងៃនេះ គឺ​ប្តី​ជា​អ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រី​កំពុង​ពរ​ពោះ​កូន​៤​ខែ​ផងដែរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ១១​លាន​៦៥​ម៉ឺន​រៀល រួមជាមួយ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ជូន​ដល់​លោកស្រី សឿន សោភា ផងដែរ​។​សូមបញ្ជាក់ថា​បើតាម​ពត៍​មាន​ខ្លះ​ឲ្យ​ដឹងថា​ឧកញ៉ា​ហុង​ពី​វ​ថៅកែ​អចលនៈទ្រព្យ​ប្រកាស​ជួយឧបត្ថម្ភ​ថវិកា​២០​លាន​រៀល​ដល់​យោធា​ដែល​ត្រូវ​ថៃ​ចាំ​ប់​ខ្លួន​។​ប្រសិ្នបើ​វា​ជាការ​ពិត​សូម​គាំទ្រ​និង​អបអរសាទរ​។​a men army kidnap 

​