» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4210 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016377 នាក់

សម្ត​ច​ហ៊ុន​ម៉ា​ណែ​ត​ជួប​អាហារ​ពេលព្រឹក​ត្រីភាគី​មុន​ចូលប្រជុំ​អាស៊ាន​និងអះអាងពីតម្រូវការសន្តិភាពកសាងពីភពលោកពហុប៉ូល


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៣ នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​a manet vn l1 

​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​» ដោយ​នឹង​ផ្តោតលើ​ការជំរុញ​ចក្ខុវិស័យ​ស​ហគ​មន៍​អាស៊ាន​ឆ្នាំ​២០២៥ ដែល​ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​សំខាន់​សម្រាប់​ការពង្រឹង​ឥទ្ធិពល​អាស៊ាន តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ស្ថាប័ន ក្នុង​គោលដៅ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​។​​ការពិភាក្សា​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ពូន​ជ្រុំ​សហគមន៍​អាស៊ាន​ប្រកបដោយ​បរិ​យា​ប័ន្ន ចក្ខុវិស័យ​វែងឆ្ងាយ និង​យក​ប្រជាជន​ជា​ស្នូល ដែលជា​កម្លាំង​ដ៏​សំខាន់ ដើម្បី​សម្រេចបាន​នូវ​អាស៊ាន ឆ្នាំ​២០៤៥ ផងដែរ​.។

​ដោយឡែក​នៅពេល​ព្រឹក​មុន​ចូលរួម​កិច្ចប្រជុំ​,​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​អាហារ​ពេលព្រឹក​ការងារ​ត្រីភាគី​ជាមួយ​លោក ផាម មី​ញ​ជី​ញ (Pham Minh Chính)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត ណា​ម​និង​លោក សន​សៃ ស៊ីផា​ន់​ដន​(Sonexay Siphandone)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ។​
​នៅក្នុង​ជំនួប​អាហារ​ពេលព្រឹក​ការងារ​នេះ​ថ្នាក់ដឹកនាំ​ទាំងបី​ក៏បាន​ជជែក​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ពី​បញ្ហា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត ។​

គួរបញ្ជាក់​ថា​នេះ​ជា​ទម្លាប់​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី​កម្ពុជា វៀតណាម ឡាវ នៅ​រាល់​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស​តែង​ស្កាត់​ជួបគ្នា​ក្នុង​អាហារ​ការងារ​ពេលព្រឹក ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ដ៏​រឹងមាំ ។​កាល​ពិ​ថ្ងៃទី​៤​កញ្ញា តាមរយៈ​ការ​សំណេះសំណាល (​ជាមួយ​អគ្គលេខាធិការ​អាស៊ាន ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​សុ​ី ជាមួយ​សម​ភាគី​ឡាវ​និង​វៀតណាម​…) និង​តាមរយៈ​សុន្ទរកថា ជាអាទិ៍​នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន សម្តេច ហ៊ុន ម៉ា​ណែ​ត ផ្តើម​បញ្ជូន​សារសំខាន់ៗ ក្នុងន័យ​បញ្ជាក់​ឡើងវិញ​និង​ក្នុងន័យ​ពង្រឹង​ជំហរ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​
​នៅក្នុង​កាលៈទេសៈ​អន្តរជាតិ​មួយ​តានតឹង​(​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​) និង នៅក្នុង​បរិបទ​តំបន់​មួយ​ប្រកបដោយ​គ្រោះថ្នាក់​(​ការប្រកួតប្រជែង​គ្នា​រវាង​បណ្តា​មហាអំណាច​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​) សម្តេច ហ៊ុន ម៉ា​ណែ​ត អះអាង​យ៉ាង​ទទូចថា កម្ពុជា​ស្នេហា​សន្តិភាព​។

សម្តេច​គូសបញ្ជាក់ថា​«​សង្គ្រាម​មិនអាច​បញ្ចប់​ដោយ​សង្គ្រាម​បានឡើយ​» និង​ថា «​សន្តិភាព​អាច​កើតឡើង​បាន លុះត្រាតែ​មានការ​ស្រុះស្រួល​គ្នា​ដោយ​សន្តិវិធី និង​កិច្ចសន្ទនា ក្រោម​ស្មារតី​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​»​។ សារ​ទាំងនេះ​ដែល​ដកស្រង់​ចេញពី​បទពិសោធន៍​នៃ​វិនាសកម្ម​យូរអង្វែង​របស់​កម្ពុជា សំដៅ​ជាពិសេស​ទៅលើ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​នៅ​ភូមា​។​​ចំពោះ​សម្តេច ហ៊ុន ម៉ា​ណែ​ត សន្តិភាព​និង​ការអភិវឌ្ឍ​ចិញ្ចឹម​គ្នា​ទៅវិញទៅមក​។ គ្មាន​សោះឡើយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច បើ​គ្មាន​សន្តិភាព​។ គ្មាន​ដូចគ្នា សន្តិភាព​យូរលង់ បើ​គ្មាន​ការអភិវឌ្ឍ​ជា​និរន្តរ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រាថ្នា​ចង់បាន ទីមួយ​. ពិភពលោក​មួយ​ពហុភាគី​និយម ព្រមទាំង​សណ្តាប់ធ្នាប់​ពិភពលោក​មួយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​លើ​គោលការណ៍ មិន​ជ្រៀតជ្រែក​។ ទី​ពីរ​. សម្តេច ហ៊ុន ម៉ា​ណែ​ត ប្រាថ្នា​ចង់បាន​ការអភិវឌ្ឍរ​បស់​អាស៊ាន (​អាស៊ាន​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទី​៥) ដែល​ត្រូវតែ​ពង្រឹង តាមរយៈ​ការបន្ត​សមាហរណកម្ម​តំបន់ និង​តាមរយៈ​ការពង្រីក​សមាហរណកម្ម​ទៅ​ក្រៅ​តំបន់ នៅលើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រដ្ឋធានី​ហ្សា​ការ​តា ពីថ្ងៃ​ទី​៤ ដល់ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣​។​a manet asean a manet vn l