» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8746 នាក់

ម្សិលមិញ 3974 នាក់

សរុប 15884272 នាក់

លោកដួងតារារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រិប្រកែករឿងពាក់ព្ធ័ជាមួយក្រុមហ៊ុនភូមិមរតកដែលបោកពលរដ្ឋស្វាយរៀង

ភ្នំពេញ ៖ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីប្រកែកថា លោក មិនមាន​ការពាក់​ព​ន្ធ័​ផលប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​ភូមិ មរតក​ខេត្តស្វាយរៀង​ឡើយ ។លោកថាការចេញផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន បាន​មួលបង្កាច់​ទម្លាក់កំហុស​លើ​រូបលោក​ថា​ជា​ជន​ទុច្ចរិត​ឆបោក គឺជា​សកម្មភាព​ល្មើស​បរិហារ​បង្កាច់​កេរ្តិ៍​ដ៏​ធ្ងន់ធ្ងរ​?។a dara3 

​តាមរយៈហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៤ មិថុនា  លោក ដួង តារា បាន​បញ្ជាក់ថា “​រូបលោក មិនមាន​ការពាក់​ព​ន្ធ័​ផលប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​ភូមិ មរតក​ខេត្តស្វាយរៀង​ឡើយ ចំណែក​ការចេញផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន លោ​កថា​បាន​មួលបង្កាច់​ទម្លាក់កំហុស​លើ​រូបលោក​ថា​ជា​ជន​ទុច្ចរិត​ឆបោក ដែលជា​សកម្មភាព​ល្មើស​បរិហារ​បង្កាច់​កេរ្តិ៍​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​រូបលោក​ធ្វើអោយ​បាត់បង់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់លោក ហើយ​លោក​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​លោក ដួង តារា សសេរថា​: បងប្អូន​ជាទីគោរព​ស្រឡាញ់​! មួយ​រយះពេល​ថ្មីៗ​កន្លងមកនេះ មាន​បុគ្គល​និង​សារ​ព័​ត៍​មាន​មួយចំនួន​បង្កើត “​ព័​ត៍​មាន​មិន​ពិត Fake News” មាន​ចេតនា​លាប​ពណ៍​បំភ្លៃ​មួលបង្កាច់​ទម្លាក់កំហុស​មកលើ​ខ្ញុំ​ដោយ​ប្រើពាក្យ​ថា​ជា ”​ជន​ទុច្ចរិត​“​បាន​ចូលរួម​បោក​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ភូមិ​មរតក​ខេត្តស្វាយរៀង​ដែលមាន លោក សោម សុធា ជា​ម្ចាស់​ក្រុមហ៊ុន​។​​ខ្ញុំ​មិន​តបត​ហើយ​កំពុង​រងចាំ​មើល​ការបង្ហាញ​ភស្តុតាង​ពិតប្រាកដ​ដែល​ពួកគេ​រៀបចំ​បង្កើតឡើង​យកមក​ផ្សព្វផ្សាយ​បំភ័ន្ត​ភ្នែក​មហាជន​។ គឺ​មិនមាន​អ្វី​ក្រៅពី​រូបថត​ដែល​ខ្ញុំ​បាន​ចូលរួម​ចែក​ស្បៀងអាហារ​ជួយ​ពលរដ្ឋ​ខ្វះខាត និង​រូបថត​ខ្ញុំ​បាន​ចូលរួម​អាហារ​សាមគ្គី​ជាមួយ​ពួកគាត់​តែប៉ុណ្ណោះ​។​

​កន្លងមក ខ្ញុំ​បាន​ចូលរួម​កម្មវិធី​មួយចំនួន​ទាំង​ជាមួយ​ព្រះសង្ឃ​, សមាគមយុវជន​, សិស្ស​និស្សិត និង ក្រុមហ៊ុន​ឯកជន​ជាដើម​…​។ ក្នុងនោះ​ក៏បាន​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរស​ធ​ម៍​ក្រុមហ៊ុន​ភូមិ​មរតក លោក សោម សុធា ផងដែរ​។ ការចូលរួម​របស់ខ្ញុំ​គឺ​បង្ហាញ​ពី​ការគាំទ្រ​វិស័យ​ឯកជន និង​លើកទឹកចិត្ត​ក្រុមហ៊ុន​រកស៊ី​សុចរិត មានការ​ទទួលខុសត្រូវ និង​ចេះ​ចូលរួម​ជួយ​សង្គមជាតិ​។​

​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិនបាន​ស្គាល់ លោក សោម សុធា​ក្នុងអំឡុងពេល​គាត់​បង្កើត​ក្រុមហ៊ុន​រកស៊ី​ដីធ្លី​ឈ្មោះ “​ភូមិ​មរតក​” ដែលមាន​មនុស្ស​មួយចំនួន​បានដាក់​ទុន​រកស៊ី​ជាមួយ​ជាមួយ​គាត់​រួចមកហើយ​នោះដែរ​។ ទោះបី​ខ្ញុំ​ស្គាល់​ក្រុមហ៊ុន​នៅពេល​ក្រោយ​មែន ក៏​ខ្ញុំ​មិនដែល​បាន​ទៅ​និយាយ​ធានា​អះអាង​អ្វី​ចំពោះមុខ​អ្នក​ដាក់ទុន​រកស៊ី​ជាមួយគ្នា​គាត់​ទាំងអស់​នោះដែរ​។​​នៅ​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ​២០២៤ ក្នុងពេលដែល​ក្រុមហ៊ុន​បានរៀបចំ​អាហារ​សាមគ្គី​និង​ប្រគល់​ប័ណ្ណ​ដី​និង​ផ្តល់​ផ្ទះ​ជូន​ដល់​អ្នកទិញ​ដី​ក្នុង​គម្រោង​ភូមិ​មរតក​ខេត្តស្វាយរៀង ខ្ញុំ​ពិតជា​បាន​និយាយ​បញ្ជាក់ជូន​បងប្អូន​អតិថិជន​ដោយ​ក្តី​ត្រេកអរ​ព្រោះ​បានឃើញ​ក្រុមហ៊ុន​ប្រគល់​ប័ណ្ណ​ដី​កម្មសិទ្ធិ និង​បានប្រគល់​ផ្ទះ​ជូន​អ្នកទិញ​ពិតប្រាកដ​មែន​។ ពាក្យ​ដែល​ខ្ញុំ​និយាយ​គឺ​នៅពេលនោះ ក្នុង​កម្មវិធី​ប្រគល់​ទទួល​ប្លង់ដី​និង​ផ្ទះ​ថ្ងៃនោះ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​សារព័ត៌មាន​និង​បុគ្គល​មួយចំនួន​យកសំដី ខ្ញុំ​ទៅ​បកស្រាយ​បំភ័ន្ត​ភ្នែក​សាធារណៈ​ថា​ខ្ញុំ​និយាយ​ធានា​ជាមួយ​អ្នកវិនិយោគ​ទៅវិញ​គឺ​មិន​ពិត​ទេ​។​

​តើ​មាន​មន្ត្រី​ឬ​បុគ្គល​ណា​ចូលរួម​សម្ពោធ​ក្រុមហ៊ុន​បែរជា​និយាយថា កុំ​ជឿ​ក្រុមហ៊ុន ក្រុមហ៊ុន​នោះ មិន ល្អ ឬ​ជា​ក្រុមហ៊ុន​បោក​? ហើយក៏​មិនមាន​ចែង​ក្នុង​ច្បាប់​ថា​ការលើកទឹកចិត្ត​និង​ផ្តល់​អនុសាសន៍​ល្អៗ​ទៅ​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​នៅពេល​ក្រុមហ៊ុន​ដំណើរការ​អាជីវកម្ម​ទៅ​មិនបាន​ជោគជ័យ ឬ​មាន​កំហុស​ដោយ​ប្រកា​រណារ​មួយ គឺ​មន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ឬ​បាន​ថតរូប​ជាមួយ​ត្រូវ​ចេញ លុយ​សង​ជំនួស​ក្រុមហ៊ុន ឬមួយ​ត្រូវ​មានទោស​ជំនួស​ក្រុមហ៊ុន​នោះដែរ​។

សូម​ឈប់​លាប​ពណ៌ ទម្លាក់កំហុស​បំភ័ន្ត​ភ្នែក​សាធារណៈ និង​ថ្នាក់ដឹកនាំ​តទៅទៀត​ទៅ​។​​ខ្ញុំ​សូមបញ្ជាក់​ជា​សាធារណៈ​ជា​លើក​ទី​២​ថា ខ្ញុំ​មិនមាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​អ្វី​ពី​ក្រុមហ៊ុន​ភូមិ មរតក​ខេត្តស្វាយរៀង​ឡើយ​។​​ការផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​បុគ្គល​និង​សារព័ត៌មាន​មួយចំនួន​កន្លងមកនេះ​បាន​មួលបង្កាច់​ទម្លាក់កំហុស​លើ​ខ្ញុំ​ថា​ជា​ជន​ទុច្ចរិត​ឆបោក​ដែលជា​សកម្មភាព​ល្មើស​បរិហារ​បង្កាច់​កេរ្តិ៍​ដ៏​ធ្ងន់ធ្ងរ​មកលើ​រូបខ្ញុំ ធ្វើអោយ​បាត់បង់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដែល​ខ្ញុំ​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​”​។​

​សូម​រំលឹកថា លោក សោម សុធា ប្រធាន​ក្រុមហ៊ុន​ភូមិ​មរតក នៅ​ខេត្តស្វាយរៀង ដែល​ពលរដ្ឋ​ជាច្រើន​អះអាងថា បោកប្រាស់​ពួកគាត់​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ពលរដ្ឋ ។​ករណីយ៍នេះបើតាមការ​ចេញមក​បញ្ជាក់រ​បស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន​ធ្វើឡើង បន្ទាប់ពី​មាន​សារ​ជា​សំឡេង​ដែល​អះអាង​ជា​សារ​សំឡេង​របស់​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ប្រាប់​ពលរដ្ឋ​រងគ្រោះ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​លោក សោម សុធា​នៅ​រាជធានី​ភ្នំពេញ​។ ការបញ្ជាក់​ដូច្នេះ​ដោយសារ​ថា ការចាប់ខ្លួន​លោក​សោម សុធា​គឺ​បានធ្វើ​ឡើង​ដោយ​មន្ត្រី​របស់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​។​

​លោក សោម សុធា អ្នកជំនួញ​អចលនទ្រព្យ​វ័យក្មេង​រូបនេះ​ត្រូវបាន​ពលរដ្ឋ​ចោទប្រកាន់​ពីបទ​បោកប្រាស់​ទឹកប្រាក់​របស់​ពួកគេ​ម្នាក់ៗ​រាប់ម៉ឺន​ដុល្លារ​ក្នុងចំណោម​អ្នកទិញ​គម្រោង​ដី​ខ្យល់​ប្រមាណ​៣០០​ប្លង់​នៅ​ខេត្តស្វាយរៀង​ដែល​សរុប​ជា​ប្រាក់​រាប់លាន​ដុល្លារ​។​​តាមពិត តុលាការក្រុង​ភ្នំពេញ​ក៏​បានចេញ​ដីកាចាប់ខ្លួន​អគ្គនាយក​ភូមិ​ខ្មែរ​រូបនេះ​តាំងពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៤ តែ​ទើប​ចាប់ខ្លួនបាន​នៅក្នុង​ខែមិថុនា​នេះ បន្ទាប់ពី​បាន​ព្យាយាម​គេចខ្លួន​អស់​មួយរយៈ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ភូមិ​ខ្មែរ​ទើបតែ​បានធ្វើ​សកម្មភាព​ផុសផុល​នៅ​អំឡុង​ឆ្នាំ​២០២២ ខណៈពេលដែល​ក្រុមហ៊ុន​នេះ​បាន​អះអាង​ពី​ការអភិវឌ្ឍន៍​ទីក្រុងរ​ណ​ប​នៅ​ក្រុង​ស្វាយរៀង​តាមរយៈ​គម្រោង​ដី​ឡូ​តិ៍​ផ្សារ និង​ផ្ទះ​អាជីវកម្ម​។ ពលរដ្ឋ​បាន​អះអាងថា មូលហេតុ​ដែល​ពួកគេ​ចាញ់បោក​ក្រុមហ៊ុន​នេះ គឺ​ដោយសារតែ​លោក សោម សុធា​បាន​ភ្ជាប់​ខ្លួន​ទៅនឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​នៅក្នុង​គម្រោង​នេះ និង​មានការ​សន្យា​ឲ្យ​ការប្រាក់ ៤%​ក្នុង​១​ខែ​ដល់​អ្នក​ដែល​បាន​បង់ប្រាក់​ទិញ​ដី​ក្នុង​គម្រោង «​ភូមិ​មរតក​»។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​លោក សោម សុធា ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហេ​ី​យ ។​​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អាចដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បេ​ី​សិន​បងប្អូន​រងគ្រោះ​ដោយ​អំពេ​ី​ឆបោក​ពិតប្រាកដ​មែន ៕a daraa a dara a dara1