» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6007 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696178 នាក់

បែក​រឿង​បំប៉ោង​ខ្ទង់ចំណាយ​លើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​!


​ខេត្ត​ព្រះសីហនុ​៖ លោក សូរ សៀង នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រង​ការចោទប្រកាន់ថា បាន​ក្លែង​បំប៉ោង​គម្រោង​ខ្ទង់ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ និង​ឧបករណ៍​ផ្សេងៗ នៅក្នុង​កំពង់ផែ​នេះ​មានតម្លៃ​កើនឡើង ១​គុណ ២០​ដង ប្រៀប​និង​តម្លៃ​លក់​នៅលើ​ទីផ្សារ​ធម្មតា​កាលពី​ឆ្នាំ​២០១៧..​។​a port sihanu hun1 

ប្រភពពី​បុគ្គ​លឹក​ផែ​បាន​និយាយថា ការ​បំប៉ោង​ខ្ទង់ចំណាយ​ទាំងនោះ​រួមមាន​៖ ចំណាយ​ទៅលើ​ការទិញ​សម្រង​ប្រេងម៉ាស៊ីន​គ្រឿងចក្រ ឬ​រថយន្ត គឺ​ក្នុង​១​ឆ្នាំៗ បាន​ចំណាយលុយ​ប្រមាណ ៩០០​លាន​រៀល​។ ចំណាយ​ទៅលើ​ការទិញ​សំបក​កង់​រថយន្ត​ក្នុង​១​ឆ្នាំៗ ក៏ត្រូវ​ចំណាយ​ជាង​៩០០​លាន​រៀល និង​ការចំណាយ​ទៅលើ​ការទិញ​ប្រេង​រំ​អឹ​ល ឬ​បេង​ម៉ាស៊ីន គឺ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ជាង ១,៣០០​លាន​រៀល​ឯណោះ​។​

ភាពមិនប្រក្រតី​នៃ​ការ​ឃុ​ប​ឃឺ​ត​គ្នា​ពុករលួយ​នេះ​មន្ត្រី​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មួយចំនួន បានស្នើ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង​ទេសរដ្ឋមន្ត្រី​និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ក្រសួង​សាធារណៈ​ការជួយ​មាន​វិធានការ​ទប់ស្កាត់ និង​បញ្ជូន​មន្ត្រី​ចុះ​អង្កេត ទៅលើ​ភាពមិនប្រក្រតី នៃ​ការ​បំប៉ោង​ខ្ទង់ចំណាយ​ទិញ​សម្ភារៈ ឬ​ឧបករណ៍​ផ្សេង​ម របស់ លោក សូរ សៀង នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឲ្យ​បាន​ឆាប់ ដើម្បី​លាតត្រដាង​ការពិត​ផង​។

មន្ត្រី​បំរើកា​រងារ នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា កំពង់ផែ​នេះ បាន​ចំណាយ​ថវិកា​ខ្ទង់ ៣០០​ពាន់​លាន​រៀល​ក្នុង​១​ឆ្នាំៗ ។​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបាន​ចំនួន​សរុប​ប្រមាណ ២២៧​ពាន់​លាន​រៀល​។ ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ គឺ​ក្នុង ១​ពាន់​លាន​រៀល ស្មើ​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ មិនទាន់​អាចទាក់ទង លោក សូរ សៀង នាយក​ផ្នែក​ផែនការ​ស្តីពី​លទ្ធកម្ម នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ដើម្បី​ស្នើការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​បាន​ទ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​សង្ឃឹមថានឹង​មានការ​បកស្រាយ​ជាំ​មិន​ខាន​។​ប្រភពពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាងថា កន្លងមកនេះ​គម្រោង​ចំណាយ ទៅលើ​ការប្តូរ​សម្ភារៈ​ផ្សេងៗ របស់​គ្រឿងចក្រ​នៅ​កំពង់ផែ​ខាងលើ គឺ​បាន​កើនឡើង​រាល់​ឆ្នាំ​។​a port sihanu1 a port sihanu2 


​