» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2479 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943576 នាក់

ឧ​ត្ត​ម​សេនីយ៍​ចាន់​វ៉ាន់​ធឿន​ពង្រាយ​កូនចៅ​រកលុយ​ជាង​រក​បទល្មើស​!?

 


​ភ្នំពេញ​៖​មន្ត្រី​បម្រើ​ការងារ នៅ​នាយកដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ខ្សឹប​ឲ្យ​ដឹងថា នៅក្នុង​នាយក​រដ្ឋ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សម័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វណ្ណ​ធឿន មាន​មនុស្ស​តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ដែលមាន​ការងារ​ធ្វើ ក្រៅពីនោះ បាន​ត្រឹម​អង្គុយ បៀម​ប៊ិច ឡើង​ខៀវ​ធ្មេញ ទៅហើយ​។​នៅក្នុង​នោះ​បើ​តា​ម្រ​ភព​ខាងលើ​មាន​មនុស្ស​សំខាន់​តែ​២​នាក់​ប៉ុណ្ណោះ​ដែល អាច​ចាត់ចែង30124776_439833013104331_3506785954746597376_n

ការងារ​បាន គឺជា​ប្រភព​ចំណូល ដ៏​សំខាន់ របស់លោក ប្រធាន​នាយកដ្ឋាន​។​​ទី​១​លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ុំ​មុន្នី​ដែល​ទទួល​ការ​ការងារ​ក្នុង​រាជធានី​ភ្នំពេញ​និង​ទី​២​ឈ្មោះ​ហួត​តឿ​ដែលជា​មនុស្ស​ចល័ត​ដ៏​សមខាន់​។​លោក ហួត តឿ ដែល​ពីមុន មាន​ឋានៈ​ជា​ប្រធានការិយាល័យ គឺ​បច្ចុប្បន្ន​បាន​ឡើ​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន ហើយ​ជាម​នុស្ស​ជំនិត របស់លោក​ផ្កាយ​៣ ចាន់ វណ្ណ​ធឿន​ហ្ម៉​ង​។​

ឮជាក់ស្តែង​នៅក្នុង​លិខិត​បង្គាប់​ការចុះ​ថ្ងៃទី​១៣​មិនា​ឆ្នាំ​២០១៨​ដែល​ចេញ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ចាន់​វ៉ាន់​ធៀន​មាន​មនុ​សុ្ស​ជា​ច្រើនតែ​សំខាន់​តែ​២​គឺ​លោក​អ៊ុំ​មុន្នី​ជា​ប្រធាន​និង​មាន​លោក​ហួត​តឿ​ជា​សមាជ​កិ​ម្នាក់​ដែរ​។ ដោយសារ​ដឹងចិត្ត​ថ្លើម​មេ​ទើប​លោក ហួត តឿ ហ៊ាន​ប្រើ​អំណាច​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ តាម​ការ​បង្ហើប ពី​មន្ត្រីនគរបាល នៅក្នុង​នាយកដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា អ្នក​រកចំណូលបាន​ច្រើនជាងគេ នៅក្នុង​អង្គភាព​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ចាន់ វណ្ណ​ធឿន​ជា​ប្រធាន ហើយ​បន្ទាប់មក គឺ​លោក ហួត តឿ​ជា​អនុប្រធាន នោះឯង ។​police eco colour 

​មួយរយៈ​កន្លងទៅនេះ​លោក ហួត តឿ មានអំណាច​យ៉ាង​ធំធេង ក្នុង​ការដើរ​ប្រមូល​លុយ​ពី​គ្រប់​ទីកន្លែង​ទូទាំងប្រទេស យកមក​ប្រគល់​ឲ្យ​ចៅហ្វាយនាយ របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​។ ហេតុនេះហើយ​ទើប មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​តាម​បណ្ដា​ខេត្ត​មួយចំនួន​មិនបាន​ចាប់​ឬ​រកឃើញ​បទល្មើស​អ្វី​បង្ក្រាប​នោះឡើយ​តែ​ពួកគេ​មានតែ​ការ ខំប្រឹង​ប្រមូល​លុយ ដើម្បី​ប្រគល់​ឲ្យ​លោក ហួត តឿ យកទៅ​ជូន​មេៗ​នៅ​ខាងលើ​តាម​ការកំណត់​។

មន្ត្រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តាម​បណ្ដា​ខេត្ត​ខ្លះ​ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ ជាដើម​ទោះ​មាន​សេចក្តីរាយការណ៍​ពីបទ​ល្មើស​ព្រៃឈើ​តាម​បណ្តាញឃោសនា​យ៉ាងណាក៏ដោយ​តែ​គ្មាន​ឃើញ​ក្បាល​នគរបាល​សេ​ដ្ខ​កិច្ច​ណាមួយ​ចាប់​បានឡើយ​តែ​ផ្ទុយទៅវិញ​តាម​អ្នករកស៊ី​ពួកគេ​បាននិងកំពុង​សកម្ម គាប​យក លុយ​ពី​ឈ្មួញ​ដឹកឈើ ទៅ​ស្រុក​យួន និង​ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន ដើម្បី​យក លុយ​ប្រគល់​ឲ្យ​ចៅហ្វាយនាយ​តាម​ការកំណត់​។​មិនដឹងថា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដឹង​រឿង​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហួត តឿ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែ​ឬ​អត់​នោះទេ​?!​។​