» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6172 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696343 នាក់

សម​ត្ត​កិច្ច​ខេត្តបាត់ដំបង​ចាប់​អ្នកលេង​ភ្នាល់​ទឹក​ភ្លឿ​ង​តែ​មិន​ចាប់​មេបន​!?

 

​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​បង្ក្រាប​ករណី​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​ភ្នាល់​ទឹកភ្លៀង​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​បាន​ចំនួន​១៣​នាក់​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ តែ​មិន​ចាប់​មេក្លោង​?​។​a bb ran2 

ការបង្ក្រាប​ធ្វើតាម​បញ្ជារ​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាត់ដំបង ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ចំណុច​ទីវាល​ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​នោះ​ដកហូត​វត្ថុតាង​រួមមានៈ រថយន្ត​ចំនួន​០៤​គ្រឿង​, ម៉ូតូ​ចំនួន​១០​គ្រឿង​, វិទ្យុទាក់ទង​ចំនួន​០៣​គ្រឿង​តែ​មេបន​ល្បែង​មិនបាន​ចាប់​ទេ​?​។ សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​សាកសួរ​និង​រៀបចំ​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​
​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង ទីតាំង​ខាងលើ​អ្នក​ដែល​ដេញថ្លៃ គ្រប់គ្រង ផ្ដាច់មុខ គឺ​បាន​ទៅលើ លោក តា​ល់ ដោយ​ចំណាយលុយ​រត់ការ​ឱ្យ​សមត្ថកិច្ច​តូច​.​ធំ​គ្រប់លំដាប់​ក្នុង​ខេត្តបាត់ដំបង​នេះ រាប់ម៉ឺន​ដុល្លារ ដើម្បី​អាច​ដំណើរការ ចាក់​ភ្នាល់​បាន​យ៉ាង​រលូន​រៀងរាលឆ្នាំ​។​

​មេបន​ទឹកភ្លៀង​ម្សៀ​តា​ល់​និយាយថា​ការបើក​លេង​នេះ​គ្រាន់តែ​ជាការ​ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​សម្រាប់​ដោះស្រាយ​ដែល​ចាប់ផ្ដើម​ពេញទី​គឺ​ក្នុង​ខែឧសភា​។ ល្បិច​លេង​ពួកក្រុម​គេ​ត្រូវ​រៀបចំ បច្ចេកទេស​នៃ​ពាក្យ​និយាយ​ពាក្យ​«​ម៉ូ​» តាម​វិទ្យុទាក់ទង​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​និង​កុំ​ឲ្យ​មហាជន​ដែល​ស្លូតត្រង់​រកស៊ី​ត្រឹមត្រូវ​ដឹង​ពី​ការនិយាយ​របស់​ពួកគេ​។ គេ​ប្រើ​ភាសា​«​ម៉ូ​»​ដូចជា មួយ​ខាំ​ស្មើ​១០០​ដុល្លារ ១​គីឡូ​ស្មើ​១០០០​ដុល្លារ​, មួយ​កៅស៊ូ ស្មើ​១​ម៉ឺន​ដុល្លារ ជាដើម​។ ល​។ … ហើយ​ការចាក់​ភ្នាល់​ជា​លុយ​នោះ គឺ​ពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ប៉ុន្តែ​គេ​គោរព​តម្លៃ​នោះ ។​ចំណែក​អគារ​ទីតាំង​វិញ គឺ​មិន មាន​អគារ​ណាមួយ​ច្បាស់លាស់ នោះទេ ដោយ​ពួកគេ​ចល័ត​ទៅលេង​លើ​អគារ​ខ្ពស់ៗ​ជាច្រើន​អគារ ប៉ុន្តែ​ទីតាំង​ដែលជា​គោលដៅ គឺ​ស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ (​ភូ ពុ​យ )​ឬ ខាងក្រោយ វត្ត​ទួល​ដូន ប៉ុក ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​អ្វីដែល​ឡូយ​ទៅទៀត​នោះ​ទាំង​អ្នក​ចាក់​ទាំង​អ្នក​បោះ​មេ ប្រើ​វិទ្យុទាក់ទង​គ្នា​បែប​អនាធិបតេយ្យ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​យល់​ច្រឡំ​មិនដឹង​ជា​សមាសភាព​ខាង​ណា​នោះទេ ។ ប្រភព​បាន​បន្តទៀតថា ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ចាក់ ចំនួន​តាំងពី​១០០​ដុល្លារ រហូតដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ឯណោះ អ្នកខ្លះ​ចាញ់​បោស​គូទ​ខោ ធ្លាក់ខ្លួន​ក្រ​រហាម ក្លាយជា​ជន​ប្រព្រឹត្តិ​ល្មើស​ក្នុងសង្គម ដូចជា ប្រើ​ហិង្សា​ក្នុង​គ្រួសារ ចោរ លួច ឆក់ ប្លន់ ដែល​ធ្វើឱ្យ​សង្គម​ស្អប់ខ្ពើម​ជាទីបំផុត​។​
​

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរខេត្ត​បាត់ដំបង ជាពិសេស​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត និង​លោក មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​ពិ​សេ​សេ អគ្គស្នងការ​នគរបាល​ជាតិ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សូមមេត្តា​ចាត់វិធានការ បង្ក្រាប​ទប់ស្កាត់ ឲ្យ​បាន​ទាន់ពេលវេលា​ឲ្យ​បាន​ស្មើភាព​គ្នា​ផង​៕a bb ran a bb ran1 a rain po a rain po2 

​