» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5354 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695525 នាក់

អ្នកគ្រូ​បង្រៀន​នៅ​សាលា​មួយ​ក្នុងស្រុក​បាណន់​ម្នាក់​ប្រាក់ខែ​១​ខែ​៩០​ថ្ងៃ​មិនមែន​៣០​ថ្ងៃ​ទេ​!?

 

​បាត់ដំបង​៖​អ្នកគ្រូ​បង្រៀន នៅក្នុង​តំបន់​ដាច់ស្រយាល​ម្នាក់​នៃ​ដោយសារតែ​ជីវភាព​ខ្វះខាត​ព្រោះ​ប្រាកខែ​បី​ខែ​មិនទាន់​បើក​បាន​ហើយ​មាន​ផ្ទៃពោះ​ផង​បាន​សម្រេចចិត្ត​បង្ហោះ​សារ​សារ​សាប់​ពី​ទុក្ខលំបាក​។​អ្នកគ្រូ​បង្រៀន​ដែល​បាន​ព្រមាន​បញ្ចប់​អាជីព​ជា​គ្រូបង្រៀន ដោយសារតែ​ប្រាក់ខែ​តិច ហើយ​មិនបាន​បើកប្រាក់​ខែ​អស់​រយៈពេល​ជាច្រើន​ខែ​នោះ មានឈ្មោះ ញាណ ប៊ុន​សុជាតា រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​កំ​ប៉ូវ

ស្ថិតក្នុង​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់ ឈ្មោះ Bun Socheata បាន​បង្ហោះ​សារ​មួយ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ថា “​និយាយ​លើកចុងក្រោយ សម្រាប់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​ពោះធំ​បាន​ខំប្រឹង​ជិះ​ម៉ូតូ​ឡើងទៅ​បង្រៀន​រាល់ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​១៣​គីឡូម៉ែត្រ បើ​គិត​ទាំង​ទៅមក​មាន​ចម្ងាយ​២៦​គីឡូ​គីឡូម៉ែត្រ​។a teacher b1 

ខ្ញុំ​បាន​ចូល​បម្រើ​ការងារ នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់បៀវត្សរ៍​ឡើង​ចុះទៅ​មន្ទីរ ដើម្បី​សុំឱ្យ​គេ​ចុះហត្ថលេខា គឺ​មិនតិចជាង​២០​ដង​ទេ ពីព្រោះ​តែ​ទៅ​មិនដែល​ជួប​លោក​ប្រធាន​មន្ទីរ​។ ខ្ញុំ​រត់​ពាក្យសុំ តាំងពី​ដើមខែ​បី រហូតដល់​ខែ​៥ ទើប​ខ្ញុំ​បាន​ជួប​ប្រធាន​មន្ទីរ​ចុះហត្ថលេខា​។​​បន្ទាប់ពី​ចុះហត្ថលេខា​រួច លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់ថា មិនយូរ​ទេ អាទិត្យ​ក្រោយ អ្នកគ្រូ​ទទួលបាន​ប្រាក់ខែ​ហើយ ហើយ​លោក​ប្រធាន​នឹង​បើក​កុង​ធនាគារ​ជូន​ខ្ញុំ​។ នៅពេលនោះ ខ្ញុំ​បាន​រង់ចាំ​ពីមួយ​អាទិត្យ ទៅមួយ​អាទិត្យ​ទៀត រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ប្រាក់ខែ​ដដែល​។ និយាយ​រួម​ទៅ ប្រាក់ខែ​របស់ខ្ញុំ គឺ​នៅ​នឹង​លោក​ប្រធាន​ជា​អ្នក​កាន់​គណនី​។ a teacher b 

​អ្នកគ្រូ​បានបញ្ជាក់​ថា​៖ ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​គួរតែ​លោកអ្នក​ដែលជា​អ្នក​កាន់​លុយ​ហ្នឹង យល់​ផង​ថា គ្នា (​ខ្ញុំ​) ចូល​បម្រើ​ការងារ​បី​ខែ​កន្លងមកហើយ ដោយ​មិន​បានទទួល​ប្រាក់ខែ សម្រាប់​ចាយវាយ ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃនេះ តើ​គ្នា​លំបាក​ប៉ុនណា​? ឯណា​លុយ​ចំណាយ​ប្រចាំថ្ងៃ​សម្រាប់​សាំង​ម៉ូតូ​ទៅ​បង្រៀន ឯណា​លុយ​សម្រាប់​អាហារ​ហូបចុក​? គ្នា​មានសម្បត្តិ​ត្រឹម​គ្រូបង្រៀន តើ​គ្នា​មាន​លុយ​មកពីណា​សម្រាប់​ដេកស៊ី​ទៅ​? រវល់​តែ​ជាប់​បង្រៀន មាន​ពេល​ឯណា​ទៅធ្វើ​ការងារ​ដទៃ ដើម្បី​បាន​កម្រៃ​យកមក​? ខ្ញុំ​យល់​ហើយ​ថា ប្រាក់ខែ លោកអ្នក​គង់តែ​បើក​ឱ្យ តែ​ខ្ញុំ​ត្រូវ​ចំណាយពេល​ចាំ​ប៉ុន្មាន​ខែ​ទៀត​?

​អ្នកធ្វើ​ការបម្រើ​រដ្ឋ​ដូចគ្នា អ្នក​គួរតែ​យល់​ហើយ​ថា អ្នក​ការងារ​រដ្ឋ គឺរ​ស់បាន​ដោយ​ប្រាក់ខែ​តិចតួច​នេះ ចុះបើ​អ្នកជា​ខ្ញុំ​វិញ ដែល​ខំ​ទៅធ្វើ​ការ​ទាំង​ពោះធំ ហើយ​គ្មាន​ប្រាក់ខែ ជិះ​ចុះ​ជិះ​ឡើង តើ​ពួក​អ្នក​គិត​ម៉េច​វិញ​? អ្នក​ក៏​យល់ ក៏​ដឹងថា​មនុស្ស​ស្រី​ពោះធំ គឺ​ឃ្លាន​យ៉ាងម៉េច​? ចុះបើ​ក្នុង​កាបូប រកតែ​លុយ​ចាក់​សាំង​ដើម្បី​ទៅ​បំពេញ​តួនាទី​របស់ខ្លួន​គ្មាន​ផង តើ​មាន​លុយ​ឯណា​សម្រាប់​ទិញ​របស់​ហូប​នោះ​? នេះ​បី​ខែ​ជាង​ហើយ មិនមែន​បី​ថ្ងៃ​ទេ ណា​អស់លោក​ធ្វើជា​អ្នកដឹកនាំ​គេ ធ្វើជា​ម៉ែឪ​គេ គួរតែ​ចេះ​គិតពី​សុខទុក្ខ​របស់​កូនចៅ​ផង ខ្ញុំ​អាចរ​ស់បាន​ដោយ​ប្រកប​របប​ផ្សេង តែដោយសារ​ស្រឡាញ់​ការងារ​មួយ​នេះ បាន​ចេះតែ​ប្រឹងប្រែង​ប្តូរ​បន្ត​ទៅមុខ តែ​ពេលនេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​នេះហើយ ព្រោះ​ក្រពះ​វា​ឃ្លាន​…”​។​a teacher b4 

ទោះជា​យ៉ាងណា​ក្រោយពី​បង្ហើរ​សារ​នេះ​បាន​បន្តិច​ម្ចាស់​អា​ខោ​ន​បាន​លុបចោល​វិញ​ដោយ​ប្រាប់ថា​មាន​ថ្នាក់លើ​មក​សម្របសម្រួល​ហើយ​!​។​មិនទាន់​ឃើញ​ការបកស្រាយ​ពន្យល់​ពី​ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​អំពី​ករណី​យ៍​ប្រាក់ខែ​គ្រូបង្រៀននៅស្រុកបាណន់មួយខែ​៩០​ថ្ងៃ​នោះទេ​?៕


​