» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10392 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700563 នាក់

បាល​ខេត្តពោធិ៍សាត់ ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន ទាក់ទង​រឿងឈ្មួញ​ឈើ​តា​ហយ បំផ្លាញ​ព្រៃឈើ​ដ៏​ធំធេងហើយកាសែតរិះគន់មន្ត្រីឧទ្យាននិងប្រធានមន្ទីរបរិស្ថាន


​ពោធិ៍សាត់​៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន ទាក់ទង​នឹង​ការចុះផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ដែល​លើកឡើងថា មានការ​បែកធ្លាយ​រឿង​ប្រធាន​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ឈ្មួញ​ឈើ​តា​ហយ បំផ្លាញ​ព្រៃឈើ​ដ៏​ធំធេង​។​​ក្នុង​សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​បណ្ដាញ​ព័ត៌មានទទួលបាន ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ មាន​ការចុះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម របស់​គណនី​ហ្វេ​ស​បុក​ផេ​ក ផែនដី​ថ្មី PDT-news ដែលមាន​ខ្លឹមសារ​ថា​៖ បែកធ្លាយ​រឿង​ប្រធាន​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ឈ្មួញ​ឈើ​តា​ហយ បំផ្លាញ​ព្រៃឈើ​ដ៏​ធំធេង រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ផង​។​a timber tahoy4 

​ ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានជម្រាបជូន​ដល់​សាធារណជន និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖​ទី​១៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំងចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក្នុងឋានៈ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត និង​ដោយមាន​ការសម្របសម្រួល ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ ឆែកឆេរ​ទីតាំង​៣​កន្លែង នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ដោយ​រកឃើញ​ឈើ​ចម្រុះ​ប្រភេទ និង​មធ្យោបាយ ប្រព្រឹត្ត​បទល្មើស​មួយចំនួន នៅ​ទីតាំង​របស់​ឈ្មោះ កោះ សំភី (​ហៅ​តា​ហយ​) ដែល​បាន​រត់​គេចខ្លួនបាត់ ហើយ​បច្ចុប្បន្ន ជំនាញ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ កោះ សំភី (​ហៅ​តា​ហយ​) និង​បក្ខពួក ព្រមទាំង​អ្នកពាក់ព័ន្ធ​ឱ្យខាងតែបាន​។​

ទី​២៖ តាម​ការស្រាវជ្រាវ ស៊ើបអង្កេត​របស់​ស្ថាប័ន​ជំនាញ លោក រី ភារ​ម្យ ប្រធានការិយាល័យ​ឧទ្យាន​ជាតិ និង​ជានា​យក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ពុំមាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ដូច​ការចុះផ្សាយ​នោះឡើយ​។​
*​ទី​៣៖ មកទល់ពេលនេះ លោក គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាននិងកំពុង​បំពេញ​តួនាទី ភារកិច្ច របស់ខ្លួន​យ៉ាងសកម្ម ពុំមាន​ការដក​តួថនាទី ភារកិច្ច​ពី​ប្រធាន​មន្ទីរ ដើម្បី​ដាក់​លោក រី ភារ​ម្យ ជា​បេក្ខភាព ជំនួស​ដូច​ការចោទប្រកាន​រប​ស់​គណនី​ហ្វេ​ស​បុក​ផេ​ក ផែនដី​ថ្មី PDT-news ចុះផ្សាយ​ឡើយ​។​​ទី​៤៖ តាំងពី​ការចូល​កាន់តំណែង​ជា​អភិបាលខេត្ត លោក ខូ​យ រី​ដា បានចាត់ទុក​ការបម្រើ​ប្រជាពលរដ្ឋ និង​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជា​កិច្ចការ​អាទិភាព​បំផុត និង​បាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ជនល្មើស​ជា​បន្តបន្ទាប់​។​

​ផ្អែកលើ​មូលដ្ឋាន​ខាងលើនេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ សូម​ធ្វើការ​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​គណនី ហ្វេ​ស​បុក​ផេ​ក ផែនដី​ថ្មី PDT-news ដែលជា​ការចុះផ្សាយ​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​ផ្ទៃក្នុង​អង្គភាព ផ្សាយ​បំ​ភ្លើ​ស​ពី​ការពិត មូល​បង្កាច់ និង​ធ្វើការ​វាយតម្លៃ​ថ្នាក់ដឹកនាំ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដើម្បី​កេង​យកចំណេញ ប្រយោជន៍​អ្វីមួយ​ក្នុង​វិជ្ជាជីវៈ​របស់ខ្លួន​ប្រាស់ចាក​ពី​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​។​​រដ្ឋបាលខេត្ត​សូម​ស្នើឱ្យ​គណនី​ហ្វេ​ស​បុក​ផេ​ក ផែនដី​ថ្មី PDT-news ធ្វើការ​កែតម្រូវ​អំពី​ការចុះផ្សាយ​បំ​ភ្លើ​ស ការពិត​របស់ខ្លួន​ឡើងវិញ​ជាបន្ទាន់​។

សូមបញ្ជាក់ដែរថាទាក់ទងបញ្ហានេះដែរលោកតាន់គឺមសួរសកម្មជនហ្វេសប៊ុកខាងការពារព្រៃឈើដែលចូលរួមការបង្ក្រាបនេះបានបង្ហោះសារតាមហ្វេសប៊ុកថា៖សួស្ដី​លោក​រី ភារ​ម្យ!​អត់​ទោស លោក​គឺជា​ប្រធានការិយាល័យ​ឧទ្យាន​ជាតិ​ភ្នំ​ក្រវ៉ា​ញ់ និង​ជា​បេក្ខភាព​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​មែនដែរ​ឬទេ​? ហេតុអ្វី​បានជា​រក្សា​ភាពស្ងាត់ស្ងៀម​បាន​ម្ល៉េស ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​បន្តិច​ទាល់តែសោះ​។ តើ​លោក​មាន​ដឹង​អំពី​ករណី​តា​ហ៊​យ​ដែល​ត្រូវបាន​ចុះបង្ក្រាប​ថ្មីៗ​នេះ​នៅ​តំបន់​របស់លោក​ដែរឬទេ​? ។

ខ្ញុំ​ជឿជាក់ថា​លោក​មិន​ត្រឹមតែ​ដឹង​អំពី​ការចុះ​បង្ក្រាប​នោះទេ តែ​លោក​ថែមទាំង​ដឹង​ច្បាស់​អំពី​ក្រដាស​តា​ស្រ​ម៉ូ​មរ​បស់​តា​ហ៊​យ​ទៅទៀត មិន​អ៉ី​ចឹ​ង​អី​? តិច​ឆ្លើយថា​លោក​មិនមាន​ការពាក់ព័ន្ធ​ជាមួយនឹង​ករណី​របស់​តា​ហ៊​យ និង​ករណី​បទល្មើស​ជាច្រើន​ពាន់​ករណី​ដែល​កំពុង​តែមាន​កើត​មាននៅ​តំបន់​ដែល​លោក​គ្រប់គ្រង​ចុះ បើ​មិនមាន​ការពាក់ព័ន្ធ​មែន មានតែ​លោក​ជា​មេ​ដែល​គ្មាន​សមត្ថភាព ឬ​គ្មាន​ដឹង​ខ្យល់​ស្អី​ទាល់តែសោះ ដេកចាំ​ស៉ី​ប្រាក់ខែ​រដ្ឋ បានជា​តា​ហ៊​យ​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បំផ្លាញ​ជិត​អស់​ព្រៃ​នៅ​តំបន់​ដែល​លោក​កាន់កាប់​ដោយ​សេរី​បែបនេះ​។

តើ​លោក​ស័ក្ដិ​សមជា​បេក្ខភាព​ជា​ប្រធាន​បរិស្ថាន​ខេត្ត​ដែរឬទេ បើ​សូម្បីតែ​តំបន់​តូច​មួយ​លោក​គ្មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ផង ចុះ​ទម្រាំ​ខេត្ត​ទាំងមូល​? តើ​មហាជន​នឹង​យល់ឃើញ​យ៉ាងណាដែរ បើ​លោក​ក្លាយជា​មេ​បរិស្ថាន​ខេត្ត​? ខ្ញុំ​ពិតជា​មិន​ហ៊ាន​ស្រមៃ​ទេ​ថា​នឹង​បន្ត​មាន​វិនាសកម្ម​ភាព​ឈើ​កាន់តែ​ធ្ងន់ធ្ងរ​កម្រិតណា​ទៀត នៅពេលដែល​មន្ត្រី​ដែល​គ្មាន​សមត្ថភាព​ដូច​លោក​ត្រូវបាន​ជ្រើសតាំង​មេ​បរិស្ថាន​ខេត្ត​នោះ​។​ឃើញ​ទេ​ភាព​ស្ងៀមស្ងាត់​របស់លោក​មិនអាច​ឲ្យ​លោក​គេចផុត​ទេ​។ មហាជន និង​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​លោក​រួចខ្លួន​ដាច់ខាត​។ បើ​ខ្ញុំ​ជា​លោក​វិញ ខ្ញុំ​សុំលាលែង​ពី​តំណែង​បាត់ទៅហើយ​។​
​ជា​ចុងក្រោយ​ក្នុងនាម​ខ្ញុំ​ជា​ប្រជាន​សមាគមយុវជន​ស្រលាញ់​ធម្មជាតិ សូម​គោរព​ស្នើសុំ​ទៅ​ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​នៃ​ក្រសួងបរិស្ថាន និង​ឯកឧត្ដម​ខូ​យ រី​ដា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​មេត្តា​ធ្វើការ​ពិចារណា​ឡើងវិញ​អំពី​ការជ្រើសតាំង​លោក​រី ភា​រម្យ​នេះ​ជា​បេក្ខភាព​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​បើក​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​អំពី​រឿងរ៉ាវ​មិន​ប្រក្រតី​មួយចំនួន​របស់លោក​រី ភា​រម្យ​នេះ​សូម​ឯកឧត្ដម​ទទួលយក​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ តាន់ គឹម​សួរ​ផង។

ករណីយ៍រកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំក្នុងអាណាចក្រខេត្តពោធិសាត់នេះសង្ឃឹមថាសមត្តកិច្ចនឹងមិនបញ្ឈប់ត្រឹមការចាប់ជនប្រព្រឹត្តឈ្មោះតាហយនោះទេ។ត្រូវរកឲ្យខើញថាតើមានអ្នកណាឃុបឃឹតបិតបាំងបទល្មើសទ្រង់ទ្រាយធំមួយនេះ?៕a timber tahoy a timber tahoy2 a timber tahoy3 a timber tahoy5 a timber tahoy6 a timber tahoy7 a timber tahoy8 

​

​