» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2420 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846151 នាក់

ករណីយ៍វាយកំទេច របងថ្ម១៤៨ម៉ែត្រដែល សង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ តើជាកំហុសអ្នកណា?

 

 

 

ខេត្តតាកែវ៖អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ឱ្យដឹងថា គិតត្រឹមថាម៉ោង០៤៖១៦នាទី រសៀលថ្ងៃទី១៣ ខែតុលា នេះ  របងថ្មប្រវែង ១៤៨ម៉ែត្រ ដែលសង់ធ្វើឱ្យប៉ះពាល់ចំណីស្ទឹងស្លាគូរ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានម្ចាស់វាយរំលំរួចហើយ។ប៉ុន្តែលោកអឿភិបាលខេត្តមិនបានបញ្ជាក់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះឡើយ។a gate tnaot 

 

ការវាយកម្ទេចចោលរបងដែលសាងសង់រំលោភចំណីមាត់ស្ទឹងនេះនេះ កើតឡើងបន្ទាប់ពីមានរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គម និងឈានដល់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៣ ខែតុលា  បានចុះទៅពិនិត្យអំពីផលប៉ះពាល់ជាក់ស្ដែងដែលកើតចេញពីសំណង់ខុសច្បាប់មួយនេះ។

 

ក្នុងពេលចុះពិនិត្យផលប៉ះពាល់  រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នាព្រឹកនេះ បានទុកពេលឱ្យម្ចាស់សំណង់របងរយៈពេល១៤ថ្ងៃ រុះរើសំណង់របងបេតុងប្រវែង ១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ហើយថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់។ ការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់សំណាក់ស្ថាប័នជំនាញ។

ករណីយ៍នេះបើគិតឲ្យជ្រៅនិងដើម្បីលុបបំបាត់ចោលភាពអសកម្មដែលបង្កឡើងដោយមន្ត្រីនៃរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុនម៉ណែតអាជ្ញាធរត្រូវបកស្រាយនិងដាក់ទោសអ្នកដែលប្រព្រឹត្តទើបមានតម្លាភាព។ព្រោះថា បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ត្រង់មាត្រា៨ បញ្ញត្តិថា ដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ទី១)ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រពីមាត់ឆ្នេរ និងមាត់ពាម(ពេលទឹកជោរអតិបរមា),  ទី២)ទន្លេចម្ងាយ៥០ម៉ែត្រពីមាត់ច្រាំងទន្លេ, ទី៣)ស្ទឹង ចម្ងាយ៣០ ម៉ែត្រពីមាត់ច្រាំងស្ទឹង , ទី៤)ព្រែក ចម្ងាយ២០ម៉ែត្រពីមាត់ច្រាំងព្រែក, ទី៥) អូរ ចម្ងាយ១០ម៉ែត្រពីមាត់ច្រាំងអូរ,  ទី៦)ប្រឡាយមេ ចម្ងាយ១០ម៉ែត្រ ពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, ទី៧)ប្រឡាយរង ចម្ងាយ៥ម៉ែត្រពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ,ទី៨) ប្រឡាយស្រោចស្រព ចម្ងាយ៣ម៉ែត្រពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ, ទី៩)អាងទឹក ចម្ងាយ១០០ម៉ែត្រពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក, ទី១០)បឹងបួ ចម្ងាយ៥០ ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និងទី១១)ទំនប់អាងទឹកចម្ងាយ២០ម៉ែត្រពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤ម៉ែត្រទៅ៨ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក។

ជុំវិញករណីនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត គិន ភាប្រាធានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាបាន ជំរុញ​ឱ្យចាប់ខ្លួនបុគ្គលប្រព្រឹត្តបទល្មើស ឬមន្ត្រីដែលពុករលួយគប់គិតគ្នា ផ្ដន្ទាទោសតាមច្បាប់  ដើម្បីព្រមានកុំឱ្យមានអ្នកជាន់ឈ្លីច្បាប់បន្តទៅទៀត បើមិនអនុវត្តច្បាប់ទេ  ករណីល្មើសច្បាប់បែបនេះ នឹងបន្តកើតមានទៀត។លោកបណ្ឌិត គិន ភា សង្កត់ ធ្ងន់ដូច្នេះ៖« មន្ត្រីពុករលួយ អ្នកចាក់ដីយកស្ទឹង យកបឹង យកទន្លេ យកសមុទ្ររបស់រដ្ឋ អ្នកកាយដីយកភ្នំរដ្ឋ អ្នកព័ទ្ធយកដីរដ្ឋនិងដីរាស្ត្រ និងឈ្មួញគេចពន្ធ ចាប់បាន រឹបអូសទ្រព្យសម្បត្តិឱ្យអស់ និងដាក់គុកតាមទម្ងន់ទោសឱ្យបានត្រឹមត្រូវទៅ លែងមានអ្នកហ៊ានប្រព្រឹត្តហើយ។»។

 

សូមបញ្ជាក់ថាម្ចាស់សំណង់របងថ្មហ៊ុមព័ទ្ធរំលោភយកចំណីស្ទឹងស្លាគូប្រវែងច្រើនរយម៉ែត្រ ស្ថិតនៅភូមិត្រពាំងពោធិ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គឺឈ្មោះ លី សម្បត្តិ និងប្រពន្ធឈ្មោះ យ៉ុង សីហា ដោយមានប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ចុះហត្ថលេខាលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ចុះថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២៤ កាលពីជិត១ឆ្នាំមុននោះ ដែលប្លង់ដីនេះមានទំហំ410242ម២ស្នើជាង41ហិចតាដែលកម្រឹតទំំហំប្លង់ដីប៉ុននេះត្រូវឆ្លងខេត្តនិងក្រសួងសូរិយោដី។ ការចេញប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ខាងលើនេះ បានបង្ហាញថា មានការឃុបគ្នារវាងលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួន និងបុគ្គល២នាក់ប្ដីប្រពន្ធឈ្មោះ លី សម្បត្តិ និងឈ្មោះ យ៉ុង សីហា ។ជាងនេះទៅទៀតការសាងសង់របសងរាបរយម៉េត្រវាមិនមែនអាជ្ញាធរមិនដឹងនោះទេហេតុអីមិនមានវិធានការទប់ស្កាត់?។តើវាជាសកម្មភាពពុរលួយជាប្រពន្ធ័ឬយ៉ាងណា?។

សូមបញ្ជាក់ថា ស្ទឹងស្លាគូ គឺ ជាស្ទឹងធម្មជាតិ និងជាសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានគេសាងសង់របងថ្មហ៊ុមព័ទ្ធរំលោភ យកចំណីស្ទឹង ដោយការធ្វើរបងនេះ គឺយោងតាមប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយខុសច្បាប់ពីមន្ត្រីជំនាញខេត្តតាកែវ ដែលមានលោក នួន សុធា តួនាទីប្រធាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ។ ករណីនេះ មិនគួរលើកលែងនោះទេ ដូច្នេះសូមថ្នាក់ដឹកនាំជីកឲ្យជ្រៅ កាយស្រាវជ្រាវឲ្យធំ ដើម្បីចាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីពុករលួយ ឃុបឃិតគ្នាលេបត្របាក់ដីរដ្ឋ ជាពិសេសប្រធានសុរិយោដីខេត្តតាកែវ នួន សុធា តែម្ដង។ សូម ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះស្រាវជ្រាវស៊ើបអង្កេត និងចាត់ផ្លូវច្បាប់លើករណីនេះ ដូចអតីតមេសុរិយោដីខេត្តពោធិ៍សាត់ផង។ ព្រមទាំងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កុំមើលរំលងរឿងនេះ។  a gate takeo  

a gate tnaot1 a gate tnaot2