» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8078 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698249 នាក់

សម​ត្ត​កិច្ច​ច្រក​បុស្ស​មន​សប្បាយ​និង​កើប​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​ពី​វៀតណាម​


​ស្វាយរៀង​៖​លោក គង់ ណា​រិន្ទ មេ​ប៉ុស្តិ៍ ច្រក​ទ្វេភាគី​ព្រំដែន​បបុស្ស​មន​កំពុង​សប្បាយ​ប្រមូល លុយ​ពី​មេ​ឈ្មួញ​គ្រាក់ៗ ដឹកទំនិញ​ពី​ប្រទេស​វៀតណាម​ចូលមក​ខ្មែរ​ទាំងថ្ងៃទាំងយប់​។​a kouk mon 

​សេចក្តី រាយការណ៍ ពី​អាជីវករ​ដឹកទំនិញ ពី​ស្រុក​យួន ចូលមក​ខ្មែរ ដូចជា បន្លែ ផ្លែ ឈើ ទឹក​ស្ទី​ង មី គ្រឿង​ម្ទេស កំប៉ុង​គ្រប់​ប្រភេទ កៅអី​ជ័រ ពូក លួស​ដែក ធុង​ជ័រ កូន​រទេះ ចូល​តាម​ច្រក​ទ្វេភាគី ព្រំដែន​បុស្ស​មន​រាល់ថ្ងៃ​. ត្រូវ​បង់លុយ​ទ​លុយ​ទឹកតែ​ទើប​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ពាក់​ព​ន្ធ័ នៅ​ព្រំដែន​បុស​មន​។​
​ប្រភពពី​មេ​ឈ្មួញ ដឹកទំនិញ​អោយដឹងទៀតថា សម្រាប់​ស្ថាប័ន​ប៉ូលីស​ព្រំដែន បង់​ក្នុង​១​រថយន្ត ចាប់ពី​៨​មុ​ឺ​ន​រៀល​ទៅ​១០​មុ​ឺ​ន​រៀល​ជា​កំហិត​.!​។

តាម​រថយន្ត​តូចធំ ជាពិសេស រ​ម៉ក ដឹក​ពូក ទូរ​ដែក ធុង​ជ័រ​សំពីងសំពោង បង់​តម្លៃ​ដូច​រថយន្ត ដឹកទំនិញ​ធំ​ធំៗ​ដូចគ្នា​មិនដែល​ចេញ​វិ​ក័យ​ប​ត្រ អោយ​ក្រុម​ឈ្មួញ ដឹកទំនិញ​ចូលមក​ខ្មែរ នោះទេ​។​បើតាម​អាជីវករ លោក គង់​ណា​រិន្ទ​ដែលជា មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​ព្រំដែន​បុស្ស​មន សព្វថ្ងៃនេះ កំពុងត​ត្រូវប៉ាន​ពី​ចំណូល​ខុសច្បាប់​នេះ​។​

បើ សមត្ថកិច្ច សាខាគយ​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក ឃុ​ត សា​លីន​វិញ​ក៏ ល្បីល្បាញ ខាង​គាបសង្កត់​យកលុយ ពី​ឈ្មួញ​ដែរ​។​
​ក្នុង​មួយ​រថយន្ត បង់ ចាប់ពី​២០​ម៉ឺន​រៀល ទៅ​៣០​ម៉ឺន​រៀល ស​ម្រ​ប់ បង់អត់​មាន​វិន័យ​ប​ត្រ ដោយឡែក រថយន្ត​ដឹក​ពូក ទូដែក​អី​ណុង ធុង​ជ័រ សំពីងសំពោង ចេញ​វិក័យប័ត្រ អោយ​ឈ្មួញ បង់​ចាប់ពី​៥​រយ​ដុល្លា ទៅ​៩​រយ​ដុល្លា​អាច​ដឹក​បាន ៥​ដង​ជា​កំហិត រីឯ​ភាស៊ី​ខេត្ត អង្គុយ​យកលុយ យ៉ាង​សុខ​ស្រួល គ្មាន​ខ្វល់​ពី​អង្គភាព​ប្រឆាំង អំពើពុករលួយ នោះទេ​។​

មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​មន្ត្រី​ដែល​អ្នករកស៊ី​ចោទប្រកាន់​ទេ​តែ​ពលរដ្ឋ នឹង​អាជីវករ រកស៊ី​ដឹកទំនិញ​តូច ធំ សណូ​ម​ពរ​ដល់ ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នឹង​ឧ​ត្ត​ម​សេនីយ៍ ទោ កឹង ឃ​ន ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង មេត្តា​ត្រួតពិនិត្យ ចំពោះ​លោក គង់ ណា​រិន្ទ មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​បុស​មន នឹង​មន្ត្រី ពាក់ព័ន្ធ​បណ្តែតបណ្តោយ អោយ​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ចូល​ស្រុក​ខ្មែរ​ផង​បើ​មិន​ទទួលបាន​លាភ​សក្កា​រះ​ទាន​!​។​a kouk mon1 a kouk mon2 a bos mon 

​