» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7563 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697734 នាក់

មន្ត្រី​ជំនាញ​ខាង​អធិការកិច្ច​គួ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លើ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ករណី​យ៍ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ បាត់​ចំណូល​រដ្ឋ​?


​ត្បូងឃ្មុំ​៖​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី ៧​ដែលមាន​រដ្ឋមន្ត្រី​វ័យក្មេងៗ គួរ​ដាក់​មន្ត្រី​ជំនាញ​ខាង​អធិការកិច្ច​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លើ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​។​a custom pen sitha 

ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈានទៅ​បង្កើន​ចំណូល​ឯកជន​ឲ្យ​បាន​ច្រើន លោក ប៉ែន ស៊ីថា​ត្រូវបាន​អាជីវករ​តូចតាច​និ​យា​យា​ថា​៖ បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើការ​បិទបាំង នូវ​ទង្វើ​រំលោភច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​របស់​ខ្លួន​។​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុ​ង​​មាន​ឈ្មួញ​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់ យ៉ាង​គគ្រឹកគគ្រេង​ពិសេស មាន​បង្កប់​ទំនិញ​មានតម្លៃ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញតែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង ជាការ​ស្រេច​តែម្តង​?!​។​

​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង បុគ្គល ប៉ែន ស៊ីថា កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំងយប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់​ពន្ធគយ​តាមរបៀប​ម៉ៅ​ការដែល​ចំណូល ស្ទើរ​មិនបាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ​។ ដែលជា​ឱកាស​ធ្វើ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង មួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារលុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការយក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅតាម​ការបង្គាបបញ្ជា​ឲ្យ​បង់ប្រាក់​តាម​ការកំណត់​ដែល​ការបង់ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិ​ក្ក័​យ​ប​ត្រ​ពន្ធគយ​ទេ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល​តាម​ច្រកទ្វារ​នេះ​បាន​ឲ្យ​ដឹងថា មិន​ត្រឹម​តែមាន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចេញចូល​តាម​ច្រកទ្វារ​មួយ​នេះ​ទេ គឺមាន​ទាំង​ការ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ដំឡូង​ឆ្លងដែន​យកទៅ​យួន​ថែម​ទៀតផង ។​ដោយសារតែ​ស្រុក​ខ្មែរ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ពត៍​មាន​តឹង​ស្អឹ​ត​នៅក្នុង​ក្រសួង​ពត៍​មាន​ចេញ​មិន​រួច​តាំងពី​អាណត្តិ​ទី​៦​មក​អ្នកកាសែត​មានការ​លំបាក​ក្នុង​ចូល​សុំ​យក​ពត៍​មាន​ទាក់ទិន​ទង្វើរ​រំលោភច្បាប់់​ប្រឆាំង​អំពើពុករលួយ​នៅ​ច្រកទ្វារព្រុំដែន​ត្រពាំង​ផ្លុ​ង​នេះ​។​ស​ង្ឃឹ​មថា​ខាង​គយ​ឬ​ក្រសួង​ហិ​រញ្ញា​វត្ថុ​បញ្ចេញ​នូវ​ពត៍​មាន​តម្លាភាព​ពី​ចំណូល​គយ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង​និង​ច្រកព្រុំដែន​ផ្សេងៗ​ទៀត​ឲ្យ​មហាជន​ដឹង​ជាមិនខាន​។​a custom pen1 a custom plong a custom plong1 

​