» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2652 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005995 នាក់

លោក​ស្រេង ប្រណី​ល្បីឈ្មោះ​មេ​ឧក្រិដ្ឋកម្ម​ជួញដូរ​ឈើ​ក្រញូង​ឆ្លងដែន​ប៉ង​ជីវិត​អ្នកកាសែត​ព្រោះ​ថត​បទល្មើស​!


ស្ទឹងត្រែង​៖​អ្នកកាសែត​៥​នាក់​ទទួលរង​ការ​គម្រាម​ដល់​អាយុ​ជិវិត​ពី​ឈ្មោះ​ស្រេង​ប្រណី​ដែល​គេ​ស្គាល់​ថា​ជា​ឧក្រឹដ្ឋជន​បំផ្លាញ​ព្រៃឈើ​ហើយ​បច្ចុប្បន្នកំពុង​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រណីត​ដោយ ជួញ​ឈើ​ក្រញូង​ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ។ a hun car1 

​អ្នកកាសែត ប្រាំ​នាក់​មកពី​ស្ថាប័ន​ផ្សេងគ្នា បានដឹងថា​ឈ្មួញ​រូបនេះ​បន្ទាប់ពី​ពលរដ្ឋ​បាន​រាយ​ការ​ណ៏ ថា​មាន​ឈ្មួញ​ម្នាក់​រកស៊ី​ដឹកឈើ​ក្រញូង​ពួក​គ​គាត់​ក៏បាន​តាមឃ្លាំមើល​បានឃើញ រថយន្ត​មួយគ្រឿង​កំពុង​បោះពួយ​យ៉ាង​លឿន​ស្រាបតែ​បែក​កង់​ទៅមុខ​មិន​រួច​ដោយ​ផ្ទុក​ឈើ​ក្រញូង​ពេញប្រៀប​ក្នុង រថយន្ដ​។​ពេល​អ្នកកាសែត​កំពុង​ថត​យក​រូបភាព​តាម​វិជ្ជា​ជិ​វៈ ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​ផ្សេងទៀត​បើក​តម្រង់​មក​បុក​រថយន្ដ​របស់​អ្នកកាសែត ម៉ាក កាមរី ចំនួន​ពីរ​គ្រឿង​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​នៅវេលា​ម៉ោង​បួន​ទាបភ្លឺ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង ។​

ក្រោយពី​បង្កហេតុ​ចំពោះ​ឡាន​អ្នក​សា​រេះ​ព​តិ​មាន​ហេតុ​ការ​នេះ​កើតឡើង ។​អ្នកបើករថយន្ដ​បង្ក​បាន​បើករថយន្ដ​(​ម៉ាក​)​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ ព ២R ២៣ ៨៤ គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព ។​ទោះជា​យ៉ាងណា​អ្នក​បើ​បរ​នោះ​ត្រូវ​អ្នកកាសែត​ស្គាល់​ឈ្មោះថា ស្រេង ប្រណី ។​សមត្ថកិច្ច ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ឈ្មួញ​ស្រេង ប្រណី បាន​នាំ​ក្បួន​រថយន្ដ​ដឹកឈើ​ក្រញូង​របស់ខ្លួន​ចេញពី ភូមិ​ស្រអែម ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្ត រតនៈគីរី ដើម្បី ដឹកជញ្ជូន​ចូលទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។​

​គូរ​បញ្ជាក់​ផងដែរ​ថា ឈ្មួញ​ឈើ​ឈ្មោះ ស្រេង​ប្រណី​នេះ ជា​ថៅកែ​ឈើ​ក្រញូង​ជាង​១០​ឆ្នាំ​មកហើយ​តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​នោះឡើយ ។​ឈ្មួញ ស្រេង ប្រណី នេះ​បើក​យានដ្ឋាន មួយកន្លែង​មាន​យីហោ​តុល​តា​ល់​ហ្គាស់ នៅ​ភូមិ​ចុង​កៅស៊ូរ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​គេ​ជៀ​ថា​សុទ្ធតែ​លុយ​បានមកពី​រកស៊ី​បទល្មើស​នេះឯង​៕a hun car a hun car2