» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9106 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659613 នាក់

ការដាក់ទណ្ឌកម្ម​លើ លោក​ឧកញ៉ា លី យ៉ុង​ផាត់​ដោយ​ក្រសួង​រតនាគារ​អាមេរិក​ ​បង្ក​ការ​ជ្រួលច្របល់​ក្នុង​ស្ថាប​ន័​ដឹកនាំ​!?


​ភ្នំពេញ​៖​បន្ទាប់ពីព្រីទ្ធសភាក្រសួងការប្រទេសគំណបក្សប្រជាជនរដ្ឋសភានៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ សមាគម​ឧកញ៉ា​កម្ពុជា បានចេញ​មុខ​ទទូច​ឱ្យ​រតនាគារ​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ និង​លុបចោល​ការដាក់ទណ្ឌកម្ម​លើ លោក លី យ៉ុង​ផាត់ ដែលជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដោយ​ចាត់ទុក ជា​រឿង​អយុត្តិធម៌​។a ;yong phat

​តែ​លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​RFI នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤​ថា ការសម្រេច​ដាក់ទណ្ឌកម្ម​ពី​រតនាគារ​សហរដ្ឋអាមេរិក​លើ​លោ​កលី យ៉ុង​ផាត់ ដែលជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សមាគម​ឧកញ៉ា​នោះទេ​។ លោក​អះអាងថា សមាគម​គឺជា​នីតិបុគ្គល​ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ ដូច្នេះ​មិនអាច​រង្គោះរង្គើរ​ដល់​ស​មា​គម​ឡើយ​។

​តែបើ​តាម​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៣ ខែកញ្ញា សមាគម​ឧកញ៉ា​កម្ពុជា បាន​អះអាងថា ប្រធាន​របស់ខ្លួន គឺ​លោកឧកញ៉ា លី យ៉ុង​ផាត់ មិន​បានធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ដូច​ការចោទប្រកាន់​ពី​រតនាគារ​សហរដ្ឋអាមេរិក​នោះទេ​។ តែ​ផ្ទុយទៅវិញ​សមាគម​បញ្ជាក់ថា លោក លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​របស់លោក L.Y.P Group បាន​ដើរតួនាទី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​អន្ដរជាតិ​ជាដើម​។​

​លោកឧកញ៉ា ហ៊ុន ឡាក់​អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា ថា លោក​ជឿជាក់​លើ លោក លី យ៉ុង​ផាត់ ថា​មិន​អាចធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ដ៏​អាក្រក់​បែប​នោះឡើយ​។ លោក​បញ្ជាក់ថា ការចោទប្រកាន់​របស់​រតនាគារ​សហរដ្ឋអាមេរិក ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០២៤ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បាន​ចោទប្រកាន់​លើ​លោក លី យ៉ុង​ផាត់​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូចជា​ការជួញដូរ​ម​នុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​​ក្នុងនោះ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​រតនាគារ​សហរដ្ឋអាមេរិក​បានសម្រេច​បង្កក​ទ្រព្យសម្បត្តិ លោក លី យ៉ុង​ផាត់ រួមទាំង​ក្រុមហ៊ុន L.Y.P. Group Co. LTD ដែលមាន រមណីយដ្ឋាន​អូ​ស្មាច់ សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី រមណីយដ្ឋាន​កោះកុង និង​សណ្ឋាគារ​ភ្នំពេញ​។​

​លោក​ឧកញ៉ាលី យ៉ុង​ផាត់ គឺជា​សមាជិក​ព្រឹទ្ធសភា​មួយរូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បុគ្គល​ទី​៤​ហើយ​ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ បន្ទាប់ពី​លោក​ទ្រី ភាព លោក​គន់ គីម និង​លោក​ហ៊ីង ប៊ុន​ហៀ​ង​។​ប៉ុន្តែ​អ្នក​មុនៗ​មិនសូវមាន​ប្រតិកម្ម​ខ្លាំង​ប៉ុន្មាន​ទេ​តែ​លោក​លើក​នេះ​ការដាក់ទណ្ឌកម្ម​ប៉ះ​មនុស្ស​ដែលជា​អ្នក​កាន់​លុយកាក់​សម្រាប់​គណបក្ស​ផង​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​ចាត់ទុក ការចោទប្រកាន់​លើ លោក លី យ៉ុង​ផាត់ ជា​ចេតនា​នយោបាយ ហើយ​ផ្ទុយ​ពី​ស្មារតី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ការជឿទុកចិត្ត ដូចដែល​បានលើកឡើង​ក្នុងអំឡុងពេល​លោក ឡូយ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែមិថុនា​កន្លងទៅ​។​ជាមួយគ្នា​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ទង្វើ​រប​ស់​សហរដ្ឋអាមេរិក ជាការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​កម្ពុជា ដែលជា​រដ្ឋ​ឯករាជ្យ​មិន​ស្ថិតក្រោម​ច្បាប់​របស់​អាមេរិក​។​

​សូមបញ្ជាក់ថា​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បានបញ្ជាក់​បន្ថែម​ថា រមណីយដ្ឋាន​អូរ​ស្មាច់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​លី យ៉ុង​ផាត់​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៤ បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ហើយ​ជនរងគ្រោះ​ត្រូវបាន​គេ​បោក​បញ្ឆោត​ឱ្យទៅ​រមណីយដ្ឋាន​អូរ​ស្មាច់​ជាមួយនឹង​ការផ្តល់​ឱកាស​ការងារ​។ តែ​នៅពេល​ទៅដល់​ទីនោះ ជនរងគ្រោះ​ត្រូវបាន​គេ​ដកហូត​ទូរស័ព្ទ និង​លិខិតឆ្លងដែន រួមទាំង​បាន​បង្ខំ​ឱ្យធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ និង​ថា ជនរងគ្រោះ​បាន​រង​ការវាយដំ​ធ្វើ​ទារុណកម្ម​ឆក់​ខ្សែភ្លើង និង​តម្រូវឱ្យ​បង់ប្រាក់​រំ​លោះ​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន ឬ​គំរាម​យកទៅលក់​បន្ត​ជាដើម​។​

​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​រកឃើញ​ទៀតថា ជនរងគ្រោះ​ដែល​ត្រូវបាន​ដោះលែង និង​ជួយសង្គ្រោះ​ចេញពី​ក្រញាំ​ឧក្រិដ្ឋកម្ម​ដ៏​ខ្មៅ​ងងឹត​នេះ​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា​រួមមាន​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម​ជាដើម​។ គណបក្ស​ប្រជាជន​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា​បានចេញ​ថ្លែងការណ៍​បន្ត​គ្នា​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​លើ​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់លោក លី យ៉ុង​ផាត់ ដោយ​ចាត់ទុកថា ទង្វើ​នេះ​ជាការ​រំលោភ​សិទ្ធិមនុស្ស និង​បុគ្គលភាព​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​លោក​លី យ៉ុង​ផាត់​។​

​ស្ថាប័ន​រដ្ឋបាល​កម្ពុជា​ខាងលើ​ក៏បាន​ចាត់ទុក​ការដាក់ទណ្ឌកម្ម​នេះ​ថា​បាន​រំលោភបំពាន​លើ​អធិបតេយ្យភាព​កម្ពុជា​ដែលជា​រដ្ឋ​ឯករាជ្យ​មិន​ស្ថិតក្រោម​ច្បាប់​របស់​អាមេរិក​។ ក្នុងន័យនេះ កម្ពុជា​ទទូច​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​ដោយ​លុបចោល​នូវ​ការដាក់ទណ្ឌកម្ម​លើ​លោក លី យ៉ុង​ផាត់​។

​គួរ​បញ្ជាក់ដែរថា របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​ខែសីហា ឆ្នាំ​២០២៣ បង្ហាញថា មាន​មនុស្ស​ជាង​១០​ម៉ឺន​នាក់​បាន​រងគ្រោះ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​នែ​ត​ដែល​កើតឡើង​ក្នុងប្រទេស​កម្ពុជា​។​​សូមបញ្ជាក់ថា​នៅ​ស្រុក​ខ្មែរ​យើង​បើ​និយាយ​ពី​ឈ្មោះ លី យ៉ុង​ផាត់ លោកអ្នក​នាង​ខ្លះ​ប្រហែលជា​ធ្លាប់​ឮ​ល្បី​រហ័ស​នាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«​ស្ដេច​កោះកុង​» ឬ "King of Koh Kong"​។ រហ័ស​នាម​នេះ ទំនងជា​ដោយសារតែ​ឧកញ៉ា លី យ៉ុង​ផាត់ មានកំណើត​កើតជា​នៅក្នុង​ខេត្តកោះកុង និង​បាន​ក្លាយជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល ល្បីល្បាញ និង​ចាក់គ្រឹះ​យ៉ាងរឹងមាំ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​។​a yong phat2 

​តាម​ឯកសារ​ប្រវត្តិ​ត្រួសៗ របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​ផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន អិ​ល​. វ៉ា​យ​. ភី គ្រុប (L.Y.P Group) លោក​ឧកញ៉ា លី យ៉ុង​ផាត់ កើត​នៅ​ខេត្តកោះកុង នៅ​ឆ្នាំ​១៩៥៨​។ មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​រូបនេះ មាន​ជំនាញខាង​រកស៊ី​តាំងពីក្មេង​វ័យ​មកម្ល៉េះ និង​បាន​ក្លាយខ្លួនជា​ពាណិជ្ជករ​នៅក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៨០​។ ប៉ុន្តែ ឯកសារ​ប្រវត្តិ​ដដែល​នេះ មិនបាន​បញ្ជាក់​លម្អិត​អំពី​ថា​តើ​ក្នុងអំឡុងពេល​ចាប់ផ្ដើម​ដំបូង​នេះ លោក​ឧកញ៉ា​រកស៊ី​អ្វីខ្លះ​នោះទេ​។​ក្រៅពី​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​និង​ចម្រូងចម្រាស​ខ្លះ​ដែរនោះ លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក៏​ត្រូវគេ​មើលឃើញថា បាន​ចូលរួម​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​យ៉ាងសកម្ម​ផងដែរ​។

​នៅ​ឆ្នាំ​២០០០ លោក​ឧកញ៉ា លី យ៉ុង​ផាត់ ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អភិវឌ្ឍន៍​ខេត្តកោះកុង និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ពិសេស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ឆ្នាំ​២០០១ លោក​ឧកញ៉ា លី យ៉ុង​ផាត់ ជាប់ឆ្នោត​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​។ ឆ្នាំ​២០០៥ លោក​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​ចិន​គ្រួសារ​ត្រកូល លី​។ ហើយពី​ឆ្នាំ​២០០៦​រហូតដល់​បច្ចុប្បន្ន លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក៏បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តើ​ឧកញ៉ា លី យ៉ុង​ផាត់ មាន​ក្រុមហ៊ុន​អ្វីខ្លះ ?​ក្នុងអំឡុង​ដើម​ទសវត្ស​ឆ្នាំ​៩០ លោក​ឧកញ៉ា លី យ៉ុង​ផាត់ បាន​បង្កើត​ក្រុមហ៊ុន​មួយ ឈ្មោះថា អិ​ល​. វ៉ា​យ​. ភី គ្រុប ហើយ​ក្នុងពេល​ជាង ២០​ឆ្នាំ​មកនេះ ក្រុមហ៊ុន​មួយ​នេះ​បាន​កើតកូន​កើត​ចៅ​ក្រុមហ៊ុន​យ៉ាងច្រើន​ស្ទើរតែ​មិន​នឹកស្មាន​ដល់​។​ក្នុង​វិស័យ​សណ្ឋាគារ​និង​កម្សាន្ត លោក​ឧកញ៉ា លី យ៉ុង​ផាត់ មាន ៦​ក្រុមហ៊ុន​៖១) រមណីយដ្ឋាន​កោះកុង ដែលជា​សណ្ឋាគារ​ផ្កាយ ៥ និង​កាស៊ីណូ ស្ថិតនៅលើ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្បែរ​ច្រកព្រំដែន​អន្តរជាតិ ចាំ​យាម​។ ២) សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ ស្ថិតនៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ៣) សណ្ឋាគារ និង​កាស៊ីណូ អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ​។ ៤) សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី (Garden City Hotel) នៅ​ភ្នំ​ព​ញ ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​លេខ​៦​។ ៥) ក្លិប​វាយ​កូន​ហ្គោល ហ្គា​ឌិន ស៊ី​ធី ដែល​ស្ថិត​នៅក្បែរ​គ្នា​នឹង​សណ្ឋាគារ ហ្គា​ឌិន ស៊ី​ធី​។ និង ៦) សួនសត្វ សា​ហ្វា​រី វើ​ល ភ្នំពេញ ដែល​រើ​យក​មកពី​ខេត្តកោះកុង ដែល​គ្រោង​នឹង​បើកសម្ពោធ​ឲ្យ​សាធារណជន​ចូល​ទស្សនា​នា​ចុងឆ្នាំ​២០១៧​នេះ​។​

​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​ទឹក​ភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ដែលមាន​ស្ពាន​កោះកុង និង​សេវា​ផ្គត់​ផ្គត់​ទឹក​ភ្លើង​នៅក្នុង​ទូទាំង​ខេត្តកោះកុង​។ ក្រុមហ៊ុន O' Smach Electricity and Water Supply ដែល​ផ្គត់ផ្គង់​ទឹក​ភ្លើង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាពិសេស តំបន់​អូរ​ស្មាច់​។ និង​ក្រុមហ៊ុន Cambodia Electricity Private (CEP) នៅ​រាជធានី​ភ្នំពេញ​។
​ក្នុង​វិស័យ​កសិកម្ម និង​ដំណាំ​កសិឧស្សាហកម្ម លោក​ឧកញ៉ា លី យ៉ុង​ផាត់ មាន​ក្រុមហ៊ុន ភ្នំពេញ ស៊ូ​ហ្គើ​រ ដែលមាន​ចម្ការ​អំពៅ និង​រោងចក្រ​ស្ករ​តម្លៃ​រាប់សិប​លាន​ដុល្លារ នៅក្នុង​ខេត្តកំពង់ស្ពឺ​។ កន្លងមក ក្រុមហ៊ុន​មួយ​នេះ​មាន​ភាពចម្រូងចម្រាស​អា​ស្រូវ​ខ្លះ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ បញ្ហា​នេះ​បាននិងកំពុង​ត្រូវបាន​ដោះស្រាយ​អូសបន្លាយ​រហូតមកទល់​នឹង​បច្ចុប្បន្ន​។
​ក្នុង​វិស័យ​កសិឧស្សាហកម្ម​នេះដែរ លោក​ឧកញ៉ា​ក៏មាន​ចម្ការកៅស៊ូ​ជប់ នៅ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។a yong phat1 

​លើ​វិស័យ​ដោះដូរ​ទំនិញ និង​ចែកចាយ​ទំនិញ ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នូវ​ទំនិញ​សំខាន់ៗ ដូចជា បារី ហេ​រ៉ូ ភេសជ្ជៈ​គោ​ជល់ រួមទាំង​ភេសជ្ជៈ​ល្បីៗ​ដទៃទៀត​។ លើសពីនេះ ក្រុមហ៊ុន អិ​ល​វ៉ា​យ​ភី គ្រុប ក៏​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក Hyundai ផងដែរ​។​លោក​ឧកញ៉ា លី យ៉ុង​ផាត់ បាន​ចាប់​ដៃគូ​រកស៊ី​ជាមួយ​មហា​ដ្ឋី​លំដាប់​កំពូល​នៅ​ថៃ វិនិយោគ​លើ​ផ្សារ​លក់រាយ​និង​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​មួយ ឈ្មោះ​ផ្សារ Makro នៅ​រាជធានី​ភ្នំពេញ​។​វិស័យ​អចលនទ្រព្យ ឧកញ៉ា លី យ៉ុង​ផាត់ ក៏​ល្បីល្បាញ​ខ្លាំង​ណាស់ដែរ ដោយ​លោក​ឧកញ៉ា​វិនិយោគ​លើ​ទីក្រុង​រណប ហ្គា​ឌិន ស៊ី​ធី ទីក្រុង​រណប ពោងពាយ ស៊ី​ធី តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស គិរីសាគរ កោះកុង ជាដើម​។

​ផ្សារ​ទំនិញ​លក់រាយ​និង​ដុំ​ដែល​ឧកញ៉ា លី យ៉ុង​ផាត់ វិនិយោគ​រួមគ្នា​នឹង​មហាសេដ្ឋី​មកពី​ថៃ​។​​ថ្មីៗ​ចុងក្រោយ​នេះ ឧកញ៉ា លី យ៉ុង​ផាត់ ក៏បាន​ហក់​ចូលក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ ដោយបាន​វិនិយោគ​ប្រាក់​រាប់សិប​លាន​ដុល្លារ បង្កើត​ស្ថានីយទូរទស្សន៍ PNN ដ៏​ទំនើប​មួយ ស្ថិតនៅក្នុង​ទឹកដី​នៃ​ទីក្រុង​រណប ហ្គា​ឌិន ស៊ី​ធី ប្រមាណ ១០​គីឡូម៉ែត្រ ពី​កណ្ដាល​រាជធានី​ភ្នំពេញ​។​ទាំងនេះ គឺជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមគ្រួសារ ដែល​គេ​បានដឹង​ជា​សាធារណៈ ប៉ុន្តែ ក៏​អាច​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់លោក​ឧកញ៉ា ដែល​សាធារណជន​មិនបាន​ដឹង​អស់​ផងដែរ​។​a yong phat3 a yong phat4 
​