» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 432 នាក់

ម្សិលមិញ 4847 នាក់

សរុប 13418624 នាក់

រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

 

​ភ្នំពេញ : លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ នៅ​ព្រលប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ថ្លែងថា : ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​ក្រសួងយុត្តិធម៌​សម្រេចចិត្ត​ផ្អាក​ចំណាត់ការ​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក ព្រំ សាន្ត មួយរយៈ​ពេល​សិន ?​។​គេ​មិនដឹងថា​តើ​មាន​ហេតុផល​អ្វី​បានជា​លោក​គឹម​សន្តិភាព​ប្រកាស​បែ​នេះ​នោះទេ​?​តើ​លោក​ព្រុំ​សាន​សុំទោស​ឬក៏​រឿង​មាន​អា​សេម​អាសា​ម​ធ​ម៍​ពេក​?​។​a kim santipheab1 

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ ដោយ​ទទួលបាន​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​ក្រសួងយុត្តិធម៌​សម្រេចចិត្ត​ផ្អាក​ចំណាត់ការ​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក ព្រំ សាន្ត មួយរយៈ​ពេល​សិន​។​ទោះជា​យ៉ាងណា​លោក​គឹម​សន្តិភាព​ប្រាប់ថា​៖​ក្រសួងយុត្តិធម៌​នឹង​បន្ត​តាមដាន​រាល់​ព័ត៌មាន​ទាំងឡាយណា​ដែលមាន​ចរិត​ជាការ​បរិហារកេរ្តិ៍​លើ​ស្ថាប័ន​របស់​រដ្ឋ​បែបនេះ​!?​។​

​សូមបញ្ជាក់ថា​ករណី​យ៍​លោក​ព្រុំ​សាន​នេះ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ក្រសួងយុត្តិធម៌ បានចេញ សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា : ក្រសួងយុត្តិធម៌ សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា​៖ ថ្មីៗ​នេះ មាន​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ San Prum បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែលមាន​ខ្លឹមសារ​ថា​៖ « មានប​ញ្ញ ហើយ​ក្រសួងយុត្តិធម៌ ? ឃឹម ភា​រុន ក្រោយពី​ចេញពី​គុក បាន​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ប៉ូលីស តើ​ព្រឹត្តិបត្រ ថ្កោលទោស​ចេញពី​ក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ដូចម្តេច​? មិន​ធ្លាប់​មានទោស​ឬ​? រឿង​ជាន់​រឿង​ហើយ​! មិន​ក្រោម​ពាន់​ដុល្លារ​ទេ​!!! ហាសៗ​ៗ​។ »​។ តាម​ដឹង​ហាងឆេង​បញ្ជាក់​បែបនេះ​(​មិនដែល​មានទោស​)

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ក្រសួងយុត្តិធម៌​បានធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។ យោងតាម​ការស្រាវជ្រាវ និង​កំណត់ត្រា​ក្នុង​បញ្ជី​ថ្កោលទោស​នៃ​អគ្គនាយកដ្ឋាន កិច្ចការ​ទោស​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភា​រុន ពុំ​បានមក​ស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ពី ក្រសួងយុត្តិធម៌​នោះទេ ហើយ​ក្រសួងយុត្តិធម៌ ក៏​ពុំបាន​ផ្តល់​ព្រឹត្តិបត្រ​ថ្កោលទោស​នេះ​ដល់​សាមីជន​ឡើយ​។​
​តាមរយៈ​លទ្ធផល​ស្រាវជ្រាវ​ខាងលើ បង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ San Prum ជាការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលមាន​ចរិត​ជាការ បរិហារកេរ្ដិ៍ ចំពោះ​ក្រសួងយុត្តិធម៌​។​​ហេតុដូចនេះ ក្រសួងយុត្តិធម៌​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ករណីនេះ ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដែលមាន​ចរិត​ជាការ​បរិហារកេរ្ដិ៍​លើ​ស្ថាប័ន​របស់​រដ្ឋ ។​

បើតាម​ខ្លឹមសា​ដែល​លោក​ព្រុំ​សាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អ្នកកាសែត​និយាយថា​វាគ្រាន់តែជា​មតិ​សង្ស័យ​តើ​ម៉េច​បានជា​ហៅថា​បរិហា​កេ​រ៍​ទៅវិញ​?​។​ការពិត​រឿង​មួយ​នេះ​ជា​បញ្ហា​អសកម្ម​ក្នុង​សង្ក​ម​ដែល​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ប្រកាស​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ថា​ត្រូវ​កែ​ល​ម្ង​និង​លុបបំបាត់​តើ​?​។​ករណី​យ៍​មិន​ប្រក្រតី​ចឹ​ង​ក្រសួងមហាផ្ទៃ​របស់លោក​រដ្ឋមន្ត្រី​ស​សុខា​ត្រូវធ្វើ​ការស្រាវជ្រាវ​ថា​វា​មាន​ភាពមិនប្រក្រតី​កំរិតណា​មិនមែនម៉ាតណា​ហារ​ឡើង​បរិហា​កេ​រ៍​ប្តឹង​ចឹ​ង​ទេ​។​តែ​យ៉ាងណា​ឡូ​វ​លោក​គឹម​សន្តិភាព​ប្រកាសថា​ផ្អាក់​ចាត់កា​ហើយ​។​តែ​រឿង​វា​មិនត្រូវ​ត្រឹមហ្នឹង​ទេ​ត្រូវតែ​ស្រាវជ្រាវ​ឲ្យ​ដល់​ឬ​សគល់​ថា​ហេតុ​អី​មនុស្ស​ធ្លាប់​ជាប់គុក​អាច​ប្រឡង​ចូល​នគរបាល​បាន​?​ហើយ​ពេល​ជាប់​មិនមាន​ព្រឹត្តិ​ប​ត្រ័​ថ្កោលទោស​បញ្ជាក់​?៕a kim santipheab a kim santipheab3