» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11587 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701758 នាក់

យុវជន​មួយរូប​ដែល​ឡាយ​វីដេអូ​មួយ​ភ្លែត រួច​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចោល​ម៉ូតូ​១​យប់​បាន រក​សពឃើញ

​ភ្នំពេញ ៖ កាលពី​យប់ ថ្ងៃទី​៨ មិថុនា ឆ្នាំ​២០២៤​នេះ យុវជន​មួយរូប​ដែល​ឡាយ​វីដេអូ​មួយ​ភ្លែត រួច​លោត​ពីលើ​ស្ពាន​ជ្រោយចង្វា ត្រូវបាន​បងប្អូន​ប្រជា​នេសាទ​រក​សព​ឃើញ​ហើយ គឺ​នៅត្រង់ចំណុច​ច្រាំងទន្លេ​ក្បែរ​ស្ថានីយ៍​បូមទឹក​វត្តភ្នំ (​ផែ​ថ្ម​) តាម​បណ្តោយ​ផ្លូវ​ព្រះ​សុ​ី​សុ​វត្ថ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៩​មិថុនា ។a student dive1

​ជនរងគ្រោះ​ឈ្មោះ​ភី គីម​ឆេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​វិស្វកម្ម សំណង់​ស៊ីវិល មាន​ស្រុកកំណើត​នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ បន្ទាប់ពី​កើតហេតុ​គ្រួសារ​សព បាន​ជួល​អោយ​បងប្អូន​ប្រជា​នេសាទ ជួយ​រាវរក​សព​ជនរងគ្រោះ ហើយ​បងប្អូន​ប្រជា​នេសាទ​សន្យាថា​ទាល់តែ​រកឃើញ​ទើប​យកប្រាក់​នោះ ។ ក្រុម​ប្រជា​នេសាទ​បាន​រាវរក​តាម​ខ្សែទឹក​តាំងពី​ម៉ោង​៩​យប់​រហូត​ព្រឹក​ម៉ោង​៧​ថ្ងៃទី​៩​មិថុន​ទើប​រកឃើញ​សព​ជនរងគ្រោះ​នៅ​ចំណុច​ក្បែរ​ស្ថានីយ៍​បូមទឹក​វត្តភ្នំ (​ផែ​ថ្ម​) នឹង​បាន​ស្រង់​យក​ឡើងមក​លើគោក ដើម្បី​ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស ។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៤ ប្រភពពី​អ្នកឃើញ​ហេតុការណ៍​ដំបូង​គេ បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-1044 ជិះ​ឡើង​ស្ពាន​ជ្រោយចង្វារ​ទិសដៅ​ពី​កើតមក​លិច​រួច​ឈប់​ម៉ូតូ អង្គុយ​នៅលើ​ស្ពាន​តែម្នាក់ឯង ។ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​ដក​ទូរ​សព្ទ័​មក​ឡាយ​វី​អូ​មួយ​ភ្លែត ។ ខណៈនោះ​ដែរ បុរស​ជា​អ្នកឃើញ​ហេតុការណ៍​បាន ឈប់​ម៉ូតូ បម្រុង​នឹង​ទៅ​សួរនាំ ប៉ុន្តែ​ដើរ​មិនទាន់​ដល់​ផង ស្រាប់តែ​យុវជន​រូបនោះ​ក៏​លោត​ចុះទៅ​ក្នុង​ទន្លេ​លិច​បាត់ស្រមោល​តែម្តង ។

ភ្លាមៗ​នោះ​គាត់​ក៏​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ទីតាំង​កើតហេតុ​ខាងលើ​ភ្លាមៗ​ផងដែរ​។​ករណី​យ៍​នេះ​ឪពុក​យុវជន​រងគ្រោះ​គាត់​ក៏​មិន​បានដឹង​ពី​មូល​ហេតុដែល​កូន​គាត់​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដោយ​លោតទឹក​ចឹ​ង​ដែរ​ព្រោះ​កន្លងមក​កូន​គាត់​មិនដែល​ថ្វើ​អី​ឲ្យ​គ្រួសារ​ពិបាក​អ្វី​ឡើយ​។ សាកសព​នេះ សមត្ថកិច្ច​ជំនាញ​បាន​ត្រួតពិនិត្យ​រួច ក៏បាន​ប្រគល់​សព​ជូន​គ្រួសារ​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕a dive a dive1 a student dive a student dive2 a student dive3 
​