» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8657 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698828 នាក់

ករណី​ភ្ជង់​ប្លន់​រថយន្ត​អ្នកដំណើរ​តាមផ្លូវ​ល្បឿន​លឿន ចាប់​ជនល្មើស​ម្នាក់ឯ​បក្ខពួក​ម្នាក់ទៀត​ដែលមាន​កាំភ្លើង​កំពុង​គេចខ្លួន​?!

 


​ខេត្តកណ្តាល​៖​ជនល្មើស​ម្នាក់នេះ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល ចាប់ខ្លួនបាន​ភ្លាមៗ ក្រោយ​បាញ់​លើ​សមត្ថកិច្ច​ក្នុងករណី​យ៍​បង្ក្រាប​បទល្មើស​តាមផ្លូវ​ល្បឿន​លឿន​។​ជននេះ​មានឈ្មោះ លី រតនា អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​a thief car5 

​ដោយឡែក​ជនល្មើស​ម្នាក់​នេះ​និង​ម្នា់ក់ទៀត​ដែល កំពុង​រត់គេចខ្លួន​(​រូប​ឈរ​ក្បែរ​ម៉ូតូ​ត្រៃ​) ជា​មុខសញ្ញា​ភ្ជង់​រថយន្ត​អ្នកដំណើរ​តាមផ្លូវ​ល្បឿន​លឿន​។ ដំបូង​ឡើយ​ជ​នស​ង្ស​យ័៏​ទាំង​ពីរបាន​ឆក់​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ ហើយ​កម្លាំង​នគរបាល​ដេញតាម​ចាប់ រហូត​បាញ់​មកលើ​សមត្ថកិច្ច ទំរាំ​ឡោមព័ទ្ធ​ចាប់បាន​។​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនល្មើស​ម្នាក់នេះ​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ដង​មកហើយ រឿង​ប្រើ​អាវុធ​ខុសច្បាប់ ឆក់ គ្រឿងញៀន និង​ចុង​ក្រោយនេះ​ឆក់​ទៀត​។

នៅ​សៀ​ល​ថ្ងៃ ទី ២៩ ខែមីនា ឆ្នាំ​២០២៥​នេះ តាមរយ​:​ផេ​ក facebook ផ្លូវ ការ​របស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​អភិបាលខេត្ត កណ្តាល បាន​បង្ហោះ​រូបភាព​បុរស​ម្នាក់​ជា​ជនសង្ស័យ​ដៃ​ជាប់ ខ្នោះ ថត​ឈរ​ជាមួយ​ម៉ូតូ​ធំ ម៉ាក​ត្រៃ​( អាចជា​រូបថត​ចាស់​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ នៅ​ប៉ុស្តិ៍​របស់​សមត្ថកិច្ច ) អមដោយ សំណេរ​ថា : បើ​ប្រិយមិត្ត​ណា​បានឃើញ​បុគ្គល​ម្នាក់នេះ សូម ជួយផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច លេខ 077449990 ។ សង្ឃឹមថា : បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន បើ​ឃើញ​មុខ​បុគ្គល​នេះ ប្រាកដ ជា​រាយការណ៍​ផ្តល់ព័ត៌មាន​ជូន សមត្ថកិច្ច ដើម្បី​ចាប់​ជននេះ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ។​

​សូមបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៥ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នៅតាម​ផ្លូវ​ល្បឿន​លឿន និង​មានការ​ចែកចាយ​តាម​បណ្តាញ​សង្គម​យ៉ាងច្រើន ដោយ​ឃើញ​ជនល្មើស​ម្នាក់ បាន​ភ្ជង់​រថយន្ត​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅតាម​ផ្លូវ​ល្បឿន​លឿន ហើយ​ឲ្យ​ជនរងគ្រោះ​ចុះ​ពី​រថយន្ត រួច​រូបគេ​ក៏​បើក​គេច​ចេញទៅ​។​​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ស្ទាក់​ហើយ​ឈានដល់​ការបង្ក្រាប​បាន​ភ្លាមៗ ដោយ​ចាប់​ជនល្មើស​បាន​ម្នាក់ និង​ដកហូត​រថយន្ត​របស់​ជនរងគ្រោះ​មកវិញ ខណៈ​ជនល្មើស​ម្នាក់ទៀត​ដែលមាន​កាំភ្លើង​នៅក្នុង​ដៃ​កំពុង​គេចខ្លួន​។​​នេះ​បើតាម​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ។​
,

កម្លាំង​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ដេញតាម និង​ចេញ​ពួនស្ទាក់​ដើម្បី​តាម​ចាប់​ជនល្មើស​ដែល​ភ្ជង់​ប្លន់​រថយន្ត​រូបនេះ​។ ក្រោយ​ដឹងថា កម្លាំង​សមត្ថកិច្ច​កំពុង​ដេញតាម ជនល្មើស​ក៏បាន​បើករថយន្ត​យកទៅ​ប្លង់​ចោល​នៅក្នុង​ទឹកដី​ស្រុក​អង្គស្នួល ហើយ​បាន​ទៅ​ភ្ជង់​អ្នកបើករថយន្ត​លុច​ស៊ី​សព​ណ៌​ខ្មៅ​រថយន្ត​មួយគ្រឿង​ទៀត ដោយ​បង្ខំ​ឲ្យ​ជនរងគ្រោះ​បើក​ជូន​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច រហូត​បើក​ចូល​ទឹកដី​ខណ្ឌ​កំបូល ក៏ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ស្ទាក់ ហើយ​ជនល្មើស​ភ្លាមៗ​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​តែម្តង​។​a thief car a thief car6 a thief car1 a thief car2 a thief car4 

​