» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10668 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700839 នាក់

កាដូ​ឆ្លង​ឆ្នាំ​២០២២​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​មួយ​ខ្ទេច​ហ្ម៉​ត​ដូច​អាចម៍​ទីទុយ​

​បន្ទាយមានជ័យ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ប្រមាណ​១៩​នាក់ ត្រូវបាន​រកឃើញ​ស្លាប់ និង​ជាង​៥០​នាក់​រងរបួស ក្នុងករណី​អគ្គិភ័យ​ឆេះ​កាស៊ីណូ Grand Diamond City នៅ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មុនពេល​ឆ្នាំ​ថ្មី​សកល​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ចូល​មកដល់​។​a casino fire4 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យ​នេះ បាន​កើតមាន​តាំងពី​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ហើយ​រហូតដល់​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែធ្នូ​នេះ មិនទាន់​រលត់​នៅឡើយ​ទេ​។​ខណៈ​មូលហេតុ ត្រូវបាន​គេ​រាយការណ៍​ជំ​ហ៊ាន​ដំបូង​ថា ឆ្លង​ចរន្ដអគ្គិសនី​នៅ​ទីតាំង​ហ្គេម​ជាន់​ក្រោម ហើយ​បាន​រីក​រាលដាល​តែម្ដង​។​​លោកស្នងការ បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង ៣០០​នាក់ និង​រថយន្ត​ពន្លត់អគ្គីភ័យ ១១​គ្រឿង កំពុង​ប្រតិបត្តិការ​នៅ​កន្លែងកើតហេតុ​។ តែដោយសារ​ទីតាំង​ខ្ពស់ ចង្អៀត ទំហំ​ភ្លើង​ឆេះ​រាលដាល​ពាសពេញ​ទីតាំង ទើប​ធ្វើឱ្យ​ប្រតិបត្តិការ​ពន្លត់​ជួប​ការលំបាក ហើយ​មិនទាន់​អាច​ពន្លត់​បាន​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់ កាសែត​ថា មាន​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​កាស៊ីណូ​ជាច្រើន​នាក់ ត្រូវបាន​គេ​ជម្លៀស​មក​លើ​ដំបូង​អគារ​។ ពេលនេះ​លោក​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ និង​កងកម្លាំង​កុម្មង់​ដូ​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ជម្លៀស​បុគ្គលិក​ចេញពី​ដំបូល​អគារ​។​មនុស្ស​ដែល​កំពុង​ជាប់​នៅលើ​អគារ​ត្រូវបាន​ជួយសង្គ្រោះ​មក​ខាងក្រៅ​ខ្លះ ហើយ​នៅមាន​មនុស្ស​ជាប់​នៅតាម​បន្ទប់​ក្រុម​សង្គ្រោះ​កំពុង​បន្ត​រុករក​ចូលទៅ​ជួយ​។​

​កម្លាំង​អន្តរាគមន៍​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ នៃ​កងពលតូច​លេខ​៧០ លេខ​៥១​និង​ក្រុម​ជួ​យស​ង្ក្រោះ​៧១១​និងកម្លាំងភាគីថៃក៏បាន​ទៅដល់​ក្រុង​ប៉ោយប៉ែត​ដោយមាន​ឧទ្ធម្ភាគចក្រ ២​គ្រឿង​នៅ​កន្លែងកើតហេតុ​។​ប៉ុន្តែ​ប្រសិទ្ធិភាព​សង្គ្រោះ​នៅមាន​ក​ម្រឹត​ដែល​ទាមទា​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​ត្រូវ​ពិ​និ​ត្ស​សិក្សា​ឡើង​វី​ញ​ក្នុងពេលដែល​កម្ពុជា​បាននិងកំពុង​មាន​សំណង់​អាគារ​ខ្ពស់ៗ​ជាច្រើន​ពាន់​កន្លែង​។​

​គេ​ឃើញ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោក​កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានភាព​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​។​ព័ត៌មាន​បឋម​គិត​ត្រឹម​រសៀល​ថ្ងៃ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ សមត្ថកិច្ច បានឱ្យដឹងថា ក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ ហ្គ្រែ​ន​ដាយ​មិន​ស៊ី​ធី នៅ​ប៉ោយប៉ែត អ្នកស្លាប់​បាន​កើន​ឡើងដល់​ចំនួន​១៩​នាក់ និង ៥៣​នាក់​រងរបួស​ធ្ងន់ ។​ក្នុងនោះ​ជនរងគ្រោះ​ខ្លះ​បាត់បង់​ជិវិត​នៅក្នុង​បន្ទប់ ហើយ​ជនរងគ្រោះ​ខ្លះទៀត បាត់បង់​ជិវិត​នៅ​ផ្លូវ​ដើរ នៅ​ជណ្ដើរ ទំនង​ពួកគេ​កំពុង​ជម្លៀស​ខ្លួន​ពី​អគ្គិភ័យ តែ​រត់​មិន​រួច​ដោយសារ​ភ្លើង​ឆេះ​ខ្លាំង និង​មាន​ផ្សែង​ខ្លាំង​ខ្មួលខ្មាញ់​។​
​សេចក្ដីរាយការណ៍​បាន​បន្ថែមទៀតថា ជនរងគ្រោះ​ដែល​នៅមាន​ជីវិត ខ្លះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ និង​ខ្លះទៀត បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ នៅក្នុង​ប្រទេស​កម្ពុជា​។​a casino fire8 

​គួរ​ជម្រាប​ថា អគារ​កាស៊ីណូ​ខាងលើ​មានកំេពស់១៧ជាន់មាន​បុគ្គលិក​បម្រើការ​ប្រុស​ស្រី​ប្រហែល​ជាង​៤០០​នាក់ ប៉ុន្តែ​ការខូចខាត​យ៉ាងណា​នោះ មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេព្រោះបើតាមរូបភាពខ្ទេចហ្ម៉ត់អសទៅហើយ​។​សាកសព ជនរងគ្រោះ​ជា​បន្តបន្ទាប់ ក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ ហ្គ្រែ​ន​ដាយ​មិន​ស៊ី​ធី នៅ​ប៉ោយប៉ែត អាជ្ញាធរ​បានសម្រេច តម្កល់សព​ជនរងគ្រោះ នៅ​វត្ត​ត្រាច មាន​ចម្ងាយ​ប្រហែលជា ២ គីឡូម៉ែត្រ​ពី​ទីតាំង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​ធ្វើ​ការដឹក​សាកសព​ចេញទៅ​ប្រទេស​ថៃ ក៏ដូចជា​តាម​តំបន់​គោលដៅ​នានា ។​

មកទល់​ម៉ោង ៧​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ជនរងគ្រោះ ដោយ​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ផ្អាក​មួយអន្លើ​សិន ដោយសារ​យប់​ងងឹត​ពិបាក​រុករក និង​អគារ​មាន​កម្ពស់​ខ្ពស់ និង​ច្រើន​បន្ទប់​ពេក​។​​ប្រតិបត្តិការ​នឹង​ចាប់ផ្តើម​បន្ត នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃស្អែក​ជា​បន្តទៀត​។​​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា​, កម្លាំង​អន្តរាគមន៍​កម្ពុជា និង​ថៃ កំពុង​ដុតដៃដុតជើង​ធ្វើការ​សង្គ្រោះ​មនុស្ស​ដែល​ជាប់គាំង​ក្នុង​អគារ​បានជា​បន្តបន្ទាប់ និង​គ្រប់គ្រង​ស្ថានការណ៍ ចំពោះ​អ្នករបួស ស្លាប់ និង​ទំហំ​នៃ​ការខូចខាត នៅ​មិនទាន់​ប៉ាន់ប្រមាណ​បាន​នៅឡើយ ។​​អភិបាលខេត្ត​ស្រះកែវ​ប្រទេស​ថៃ និង​អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រទេស​កម្ពុជា ក៏បាន​ជួបប្រជុំគ្នា ដើម្បី​សហការ​រុករក​អន្តរាគមន៍ ជួយសង្គ្រោះ​ជនរងគ្រោះ ។ ប៉ុន្តែ​ប្រតិបត្តិការ​ត្រូវបាន​សម្រាក បន្ទាប់ពី​យប់​មានការ​លំបាក ហើយ​និង​បន្តសកម្មភាព​ការងារ​នៅ​ព្រឹក​ថ្ងៃស្អែក​។a casino fire a casino fire10 a casino fire11 a casino fire12 a casino fire14 a casino fire15 a casino fire16 a casino fire19 a casino fire2 a casino fire20 a casino fire6 a casino fire7 a casino fire9 

 

​