» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29537 នាក់

ម្សិលមិញ 11636 នាក់

សរុប 20596956 នាក់

អ្នកសារព័ត៌មាន ២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ខេត្តពោធិ៍សាត់ដោយចោទថាធ្វើសកម្មភាពញុះញង់​ក្នុង​ជម្លោះ​ដីធ្លី

ខេត្តពោធិសាត់៖នគរបាល​ខេត្តពោធិ៍សាត់​នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បាន​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពីរ​នាក់ក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិសាត់ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ញុះញង់​ឱ្យ​មានការ​រើស​អើង បរិហារ​កេរ្តិ៍​មន្ត្រី​មូលដ្ឋាន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រឈម​ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​របស់​រដ្ឋ​។a jous posat 

 

ជនសង្ស័យ​មាន​ឈ្មោះ ស៊ុម សម្បត្តិ អាយុ ៦២​ឆ្នាំ (ភ្នាក់ងារ)ចាង​ហ្វាងសារព័ត៌មាន MSN.TV និង ប្រុក សៀក អាយុ ៥៥​ឆ្នាំ អ្នកបោះពុម្ព​ផ្សាយសារព័ត៌មាន​អនឡាញ «ផ្កាយព្រឹក»។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឈើទាលជ្រុំ ឃុំ​ព្រម៉ោយ ស្រុក​វាលវែង​។ អធិការ​នគរបាល​ស្រុក​វាលវែង លោកវរសេនីយ៍​ឯក ធាង ឡេង បាន​ឱ្យដឹង​ថា មន្ត្រី​នគរបាល​បាន​ឃាត់ខ្លួន ប្រុក សៀក កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា មុន​ពេល​ឃាត់ខ្លួន ស៊ុម សម្បត្តិ នៅ​ថ្ងៃបន្ទាប់​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​មានពាក្យ​បណ្តឹងពី​លោក ជា ដា រី មន្ត្រី​រាជការ អាយុ ៣៧​ឆ្នាំ និង​លោក ម៉ម គឹ​មហេង មេភូមិ អាយុ ៤៣​ឆ្នាំ​។ អ្នកដាក់ពាក្យ​បណ្តឹង​បាន​ចោទប្រកាន់​ថា វី​ដេ​អូមួយ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា តាមគណនី​ហ្វេស​ប៊ុ​ក «ផ្កាយព្រឹក» មាន​ខ្លឹមសារ​សំដៅ​លើ​បុគ្គល​ជាក់លាក់ ញុះញង់​ឱ្យ​មានការ​រើស​អើង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​។

ទោះបីយ៉ាងណាមានប្រតិកម្មថាការឃាត់ខ្លួនអ្នកសារព័ត៌មាននៅស្រុកវាលវែង ខេត្តពោធិសាត់ គប្បីយកច្បាប់របបសារព័ត៌មានមកដោះស្រាយ.?!

ករណីការឃាត់ខ្លួនអ្នកសារព័ត៌មាន ដែលបានបង្ហោះថា ជាចាងហ្វាង លោក ឡេង ឡៃ ដែលជាចាងហ្វាងគេហទំព័រ " ផ្កាយព្រឹក " បានបញ្ជាក់ឳ្យដឹងថា លោក ស៊ុំ សម្បត្តិ មែនជាចាងហ្វាងទេ គឺលោកជាភ្នាក់ងារប្រចាំខេត្តពោធិសាត់ ។ ក្នុងការឃាត់ខ្លួនលោក ស៊ុំ សម្បត្តិ នេះលោក ឡេង ឡៃ បានត្រឹមឃើញសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកវាលវែង តែប៉ុណ្ណោះ ដោយចោទប្រកាន់ថា អ្នកសារព័ត៌មាន" ញុះញ៉ុងអោយមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ "។

លោក ឡេង ឡៃ បានឳ្យដឹងទៀតថា មុនមានការឃាត់ខ្លួន គឺអ្នកសារព័ត៌មានរូបនេះ បានផ្សព្វផ្សាយព័ត៌មានតាមការស្នើសុំរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារ ដោយបានធ្វើបទសម្ភាសន៍ជាមួយពលរដ្ឋ ដែលផ្តោតទៅលើបុគ្គលឈ្មោះ ជា ដារី និងឈ្មោះ ម៉ម ប៊ុនហេង ពាក់ព័ន្ធរឿងដីធ្លី ។ ករណីនេះលោក ឡេង ឡៃ នឹងស្រាវជ្រាវ តាមដានបន្ត និងស្នើសុំឳ្យមានការយកច្បាប់របបសារព័ត៌មានមកអនុវត្ត ដោយកុំអនុវត្តនីតិវីធីព្រហ្មទណ្ឌចាប់ខ្លួនអ្នកសារព័ត៌បែបនេះ។ ហើយលោកស្នើសុំឳ្យថ្នាក់ដឹកនាំស៊ើបអង្កេតចំពោះខ្លឹមសារដែលបានចុះផ្សាយ..?!

 

នគរបាល​បាន​ឱ្យកាសែតដឹង​ថា វី​ដេអូ​នោះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​ដី​។ លោកវរសេនីយ៍​ឯក ធាង ឡេង បាន​បន្ថែម​ថា ការ​បង្ហោះ​ទាំងនោះ​បាន​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​យក​ដី​រដ្ឋ​ទៅបែង​ចែកគ្នា ខណៈ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​មន្ត្រី និង​ចូលកាន់​កាប់​ដី​នោះ​។

លោកវរសេនីយ៍​ឯក ធាង ឡេង បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​បញ្ជាក់​ថា ដី​នោះ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ហើយ​យុទ្ធនាការ​តាម​អនឡាញ​បាន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​។ លោក​បាន​បន្ថែម​ថា សារ​ដែល​បាន​ផ្សព្វផ្សាយ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​កម្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ជនសង្ស័យ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​មានការ​រើស​អើង និង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​មាត្រា ៤៩៤, ៤៩៥ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស ពួកគេ​អាច​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ​។a jour posat2 a jour posat1