» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9243 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699414 នាក់

ឪ​សម្លាប់​កុមារី​ជា​កូនចុង​អាយុ​ជាង​២​ឆ្នាំ​ដោយ​អុក​និង​ជង្គង់​!

 

ភ្នំពេញ ៖ ករណី​ក្មេងស្រី​អាយុ​ជាង​២​ឆ្នាំ​ម្នាក់​ដែល​ឪពុកចុង​អះអាងថា ខ្លួន​បាន​រអិល​ជើង​ដួល​សង្កត់​លើ​កូន បណ្ដាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ នៅ​ផ្ទះជួល​ក្នុងភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នោះ គឺជា​ករណី​ឃាតកម្ម​។​a father kill1 

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ នន ស្រី​និ​ច អាយុ​២​ឆ្នាំ ជនជាតិខ្មែរ នៅក្នុង​បន្ទុក​ឪពុកម្តាយ​ក្នុងភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ជា​ឪពុកចុង​មានឈ្មោះ សុខ រដ្ឋា អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ជនរងគ្រោះ និង​ជនសង្ស័យ​បាន​នៅក្នុង​បន្ទប់​ផ្ទះជួល​កន្លែងកើតហេតុ តែ​ពីរ​នាក់​។

ពេលនោះ​ជនរងគ្រោះ​បាន​យកដៃ​វាយ​ក្បាល​និង​យក​ជើងធូប​ចាក់​ភ្នែក​ឪពុកចុង ធ្វើឱ្យ​ឪពុកចុង​ខឹង​ក៏បាន​ចាប់​ជនរងគ្រោះ​វាយ​និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។ បន្ទាប់មក​មក​ជនសង្ស័យ​ក៏បាន​នាំ​ជនរងគ្រោះ​ទៅ​ឲ្យ​ជីតា​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ី ថុល ជួយ​មើល ដោយ​ភូត​ថា​រូបគេ​បាន​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក​សង្កត់​លើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។ ជីតា​របស់​ជនរងគ្រោះ​សង្ស័យ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ត្រួតពិនិត្យ​សព​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​ជាំខ្លួន​ប្រាណ​ជាច្រើន​កន្លែង មិនអាច​រអិល​ជើង​ដួល​សង្កត់​លើ​ដូច​ការអះអាងរ​បស់ជនស​ង្ស័​យ​នោះទេ​។​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ ទើប​ជនសង្ស័យ​ព្រមឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ប្រាកដ​មែន​។​

គួរបញ្ជាក់​ផងដែរ​ថា ជុំវិញ​ករណីនេះ អង្គការ​ការពារ​កុមារ (CPU) រួមជាមួយ​ជំនាញ​កោសល្យវិច័យ​និង​ស៊ើបអង្កេត​នៃ​ប្រទេស​អូស្ត្រាលី ក៏បាន​ចុះមក​ពិនិត្យ​សព​ជនរងគ្រោះ​ដែរ ហើយ​បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម (​វាយ​និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង​បណ្ដាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​។​a father kill 

​