» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9517 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699688 នាក់

គោ​ងាប់​នៅ​សំឡូត​មិនមែន​ដោយសារ​ខ្លា​ធំទេ​គឺ​ខ្លាឃ្មុំ​ខាំ​តើ​!?

 

​បាត់ដំបង​៖​លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានធ្វើការ​សន្និដ្ឋានថា​គោ​ដែល​អ្នកស្រុក​សំឡូត​ថា​ស្លាប់​ដោយសារ សត្វ​សាហាវ​ដែល​ខាំ កាលពី​ថ្ងៃទី​១៨​ខែធ្នូ មិនមែន​ជាស​ត្ច​ខ្លាខាំ​ទេ តែ​ជាស​ត្វ​ខ្លាឃ្មុំ​។​លោក កត បូរ៉ាន បានឱ្យ​កាសែត​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​នេះ​ថា មាន​វត្តមាន​ខ្លាឃ្មុំ​ជាច្រើន​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។a cow b1 

ព្រោះ​សមត្ថកិច្ច បានឃើញ ដានជើង​នៅលើ​ដី និង​រោម​ខ្លាឃ្មុំ​ធំ​ជាប់​នឹង​ស្នាមរបួស​លើស​ត្វ​គោមួយ​ក្បាល របស់​ឈ្មោះ ស៊ុន ភាព​អាយុ​៣៣២​ឆ្នាំ ជា​ប្រជាជន​រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​។​លោក បានបញ្ជាក់​បន្ថែមថា នេះ​ពិត​ជាមាន​វត្ត​មាននៃ​សត្វ​ខ្លាឃ្មុំ​ពិតប្រាកដ ព្រោះ​បើ​ពិនិត្យឃើញ មាន​រោម និង​ស្នាម​ក្រចក​ជាប់​នឹងរ​បួ​សត្វ​គោ ។

​លោក​ប្រធាន​មន្ទីរ​ប្រាប់​បន្តថា​សត្វ​ខ្លាឃ្មុំ​ត្រូវគេ​ប្រទះឃើញ​តាមរយ​:​កា​ម៉េ​រ៉ា​ស្វ័យប្រវត្តិ​ដាក់​តាម​ដើមឈើ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នៃ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​គឺជា​ជម្រក​រស់នៅ​នៃ​ហ្វូង​ខ្លាឃ្មុំ​ព្រៃ​ដែល​ខ្លះ​មាន​ទម្ងន់​ចាប់ពី​១៤០​គីឡូក្រាម​មាន​ប្រមាណ​ជាង​១០​ក្បាល​។​

លោក​ម៉ៅ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​ម្ចាស់​គោ​ឈ្មោះ​ស៊ុន ភាព ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​សត្វ​គោ​នោះ មាន​ស្នាមរបួស​ត្រង់​ក​ផ្នែក​ខាងលើ និង​បូក ។​មិនតែប៉ុណ្ណោះ​ថែមទាំង​បាក់ក​ទៀតផង​។​គាត់​សង្ស័យថា​មាន​សត្វ​ខ្លា​ចូលមក​ខាំ​បម្រុង​ស៊ីពេល​រំលងអធ្រាត្រ​ហើយ​វា​ផ្អើល​រត់​ចូល​ព្រៃ​វិញ​បាត់​ដោយសារ​មាន​មនុស្ស​ចេញមក​ពី​មើល​ការប្រគំ​តន្ត្រី​ដើរ​តាមផ្លូវ​។​

លោក​បូរ៉ាន​បញ្ជាក់ដែរថា​បន្ទាប់ពី​មានការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​បានល្អ​ប្រសើរ​នៅតាម​តំបន់ការពារធម្មជាតិ រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ជាពិសេស​នៅក្នុង​ខេត្តបាត់ដំបង វត្តមាន​សត្វព្រៃ​មាន​ចំនួន​កើនឡើង​ច្រើន​។ បើ​តាមរយៈ​ការអង្កេត​ចាប់បាន​ពី​កា​ម៉េ​រ៉ា នៅ​តំបន់ការពារធម្មជាតិ ថនិកសត្វ​ធំៗ​ជាច្រើន​បានបង្ហាញ​ខ្លួន ជាពិសេស​ចំនួន​សត្វ​ខ្លាឃ្មុំ​,​ខ្លារខិន​,​សំពោច​ត្បាល់​,​ដំរីព្រៃ​និង​សត្វព្រៃ​ជាច្រើន​ទៀត​។​

តំបន់​អភិរក្ស​ការពារ​ព្រៃឈើ​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នេះ​គឺជា​ព្រៃ​ការពារ​របស់​អ្នកស្រី​អេ​ន​ចូ​លី​ណា​ជោ​លី​ដ​តួកុន​ហូលីវូត​ល្បីឈ្មោះ​(​អ្នកស្រី​មា​នស​ញ្ជា​ត់​ខ្មែរ​ដែរ​)​ដែលមាន​ទំហំ​ជាង​ប្រាំ​ម៉ឺន​ហិកតា​។​ក៏ប៉ុន្តែ​តំបន់​ការពារ​អភិរក្ស​ព្រៃឈើ​នេះ​មិនបាន​បើកទ្វារ​ចំហរ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ទេ​។​ផ្ទុយទៅវិញ​តំបន់​នេះ​មានការ​តឹងរ៉ឹង​ក្នុងការ​ចេញចូល​ជាទីបំផុត​។​a cow b 

​