» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7879 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698050 នាក់

ប្រពន្ធ​កូន​កំំ​ព្រា​បាន​ប្តី​ធ្វើការ​នៅ​កូរ៉េ​ចិញ្ចឹម​អា​ឡូ​វ​ស្លាប់ចោល​ទៀត​

 

​ភ្នំពេញ​៖​មាន​មហាជន​ជាច្រើន​មានការ​រន្ធត់ចិត្ត​អាណិត​ជាខ្លាំង​ចំពោះ​ស្ត្រី​ម្នាក់​ដែលជា​កូនកំព្រា​ហើយ​មាន​ប្តី​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​និង​ជា​ពលករ​មួយរូប​នៅ​ប្រទេស​កូរ៉េ​ដែល​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ដ៏​គួរឱ្យ​សង្វេគ ចោល​ប្រពន្ធ​កូនកាលពីពីរបីថ្ងៃមុននេះ ។​a die korea4 

​គណនី​ហ្វេ​ស​ប៊ុ​ក «Meng Costa page បំណងល្អ​ពី​ខ្ញុំ​» បាន​សរសេរ​រៀបរាប់ថា​៖ «​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ RIP យប់មិញ​នៅ​នៅ​ទីក្រុង 마산(하만) មាន​ពលករ​ខ្មែរ​ម្នាក់ បាន​ដេកស្លាប់ គាត់​ឈ្មោះ សុខ​គី មានស្រុក​កំ​ណេ​ី​ត ស្រុក ចិត្រ​បុរី ខេត្តក្រចេះ សូមអោយ​សាច់ញាតិ​ខាង​សព ជួយ​ទំ​នាក់មក​ក្រសួង​នៅ​កប់​ស្រូវ​ដេ​ី​ម្បី​រៀប​ឯកសារ​»​។​

អ្វីដែល​កាន់តែ​រន្ធត់ចិត្ត​នោះ ភរិយា​របស់​សព​ពលករ​រូបនោះប្រើឈ្មោះបាឡា បាន​បង្ហោះ​សារ​ដ៏​គួរឱ្យ​រំជួល​ចិ​ត្ដ អាណិតអាសូរ​ជា​ពន់ពេក ថា​៖ «​ខ្ញុំ​ជា​ក្មេង​កំព្រា​ប៉ា​ម៉ាក់​តាំងពីក្មេង​មក ពេល​មាន​បង​ខ្ញុំ​កក់ក្ដៅ​ណាស់ តែ​ហេតុ​អី​បង​ទៅ​ចោល​ខ្ញុំ​»​។  មាន​មហាជន​ជាច្រើន បាន​បញ្ចេញមតិ​លើកទឹកចិត្ត​ឱ្យ​រឹងមាំ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​គ្រួសារ​សព​ផងដែរ​។ ជនរងគ្រោះ​បាន​បាត់បង់​ជីវិត អស់​រយៈពេល ៣​យប់​ហើយ ទើប​បណ្ដាល​ធ្វើ​ឲ្យ​មាន​ធុំក្លិន​ភាយ​ចេញទៅ​ក្រៅ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នៅ​ទីនោះ​មានការ​សង្ស័យ ក៏​សម្រេចចិត្ដទ​ម្លុះ​ទ្វារ​ចូល​តែម្ដង​។​

​ប្រភពព័ត៌មាន​ពី​ប្រទេស​កូរ៉េ​អះអាងថា បន្ទាប់ពី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​រួចមក គេ​រកឃើញថា ដំបូង​បុរសរងគ្រោះ​បាន​ឆុង​មី​ដើម្បី​ហូប (​រូប​នៅក្បែរ​ខ្លួន​)​តែ​ហូប​មិនកើត​ក៏​ប្រាស់​ខ្លួន​ដេក​ទៅ​។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​នៅ​ប្រទេស​កូរ៉េ ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់គរ ខណៈ​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ បុរស​រូបនេះ បាន​ប្រាប់​ប្រពន្ធ​នៅ​ស្រុក​ថា​មិន​ស្រួលខ្លួន​ផងដែរ​៕a die korea a die korea1 a die korea2 

​