» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1773 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262883 នាក់

អ្នកស្រី​ឈុំ​ស៊ី​ម៉ុ​ន ហៅ​ង៉ឹក ធ្វើ​ចិត្តល្អ ជួយ​កញ្ញា គង់​ដាវី រឿង​កម្ហឹង​ផ្ទាល់ខ្លួន​រង​ការ​ប្តឹងផ្តល់​ពី​ប្រពន្ធ​អធិការ​ស្រុក

​សៀមរាប​៖​អ្នកស្រី​ផល​មាលា​ផល អោយដឹងថា​៖​ថ្ងៃទី​៤​ខែធ្នូ​២០១៨ អ្នកស្រី​បាន​ទៅ​ជួប ឈ្មោះ​គង់​ដាវី ជា​កូនបំណុល ដោយហេតុថា​ឈ្មោះ​គង់​ឡា​ត់ និង​ឈ្មោះ​តាន់​កំ​ពី ត្រូវជា​ឪពុកម្ដាយ​នាង​គង់​ដាវី ទៅ​ចងការ​ប្រាក់ ចំនួន ៩​លាន​៥​សែន​រៀល​ដើម្បី​យកប្រាក់​ទៅ​រត់​ការធ្វើ​ច្បាប់​ទៅ​ប្រទេស​ជប៉ុន ដោយមាន​ស្នាម​មេដៃ​ផ្ដិត​ទាំង​ប្ដី​ទាំង​ប្រពន្ធ ក្នុងនោះ​នាង​គង់​ដាវី​ត្រូវជា​កូន​ធានាថា រកប្រាក់​បង់​សង​ជំនួស​ឪពុកម្ដាយ ។a davy 

​តែ អ្វីដែល​នឹកស្មាន​មិន​ដល់ នាង​គង់​ដាវី តាំងពី​យកប្រាក់​ទៅ​នៅ ខែកុម្ភៈ​ឆ្នាំ​២០១៨ មកដល់ពេលនេះ​១០​ខែ​ហើយ ទូ​ស័ព្ទ​តេ​មិន​ចូល ទៅរក​ឯ​ផ្ទះ​មិនឃើញ​ទេ ទើប​ថ្ងៃទី​០៤ ចូលទៅ​ជួប​នាង​ដាវី ក្នុង​សាលារៀន​វិទ្យាល័យ​ដំ​ដែក ។​

ពេលនោះ​នាង​ដាវី​នៅអង្គុយ​ក្នុង​តូប​លក់​យ៉ាង​សុភាព ។នាង​ខ្ញុំ​សួរ​ដាវី​ថា អូន​ឯង​យ៉ាងម៉េច​ហើយ​លុយ​ចែ​យូរហើយ ទាំង​ប្រាក់​ដើម​ប្រាក់​ការ ១០​ខែ​មិនដែល​អោយ​ចែ​សោះ ពេលនោះ​នាង​ដាវី​ឆ្លើយថា​មិនទាន់មាន​ទេ ចែ​ឯង​មក​ទា​ឈឹបៗ​ចឹ​ង​អ្នកណា​រកប្រាក់​ទាន់ ?​។

​កំពុងនិយាយ​គ្នា​ឈ្មោះ​វេ​ង​ពៅ ហៅ​ទូច ជា​អ្នក​ឌុប​អ្នកស្រី​មាលា​ផល ប្រាប់ថា​ចែៗ​មើល​នាង​ដាវី​ថត​សម្លេង​ចែ​ឯង ពេលនោះ​ម្ចាក់​ប្រា​ក់ថា អូន​ឯង​ថត​សម្លេង​ចែ​ធ្វើ​អ្វី​យើង​ជជែក​គ្នា​រឿង​ប្រាក់ ។​កំពុងតែ​និយាយ​នាង​គង់​ដាវី ថត​ចំ​ពី​មុខតែ​ត្រូវ​អ្នកស្រី​ផល​ចាប់​ទូ​ស័ព្ទ​ជាប់ ពេល​នោះបាន​ប្រតាយ​គ្នា​ដណ្តើម​ទូ​ស័ព្ទ ផ្អើល​មនុស្ស​អ៊ូរ​អរ ។​

​អ្នកស្រី​មាលា​ផល​តេ​ទូ​ស័ព្ទ​ប្រាប់​ប៉ូលិស​ប៉ុស្ដិ​ដំ​ដែក ប៉ុន្មាន​នាទី​ប៉ូលិស​មកដល់ ក៍​ហៅ​ភាគ​គី​ទាំងពីរ​ទៅ​ប៉ុស្ដិ​។ អ្នកស្រី​មាលា​ផល​សុំ​ប៉ូលិស​អោយ​លប់​សម្លេង​ក្នុង​ទូ​ស័ព្ទ តែ​ទូ​ស័ព្ទ​ប្រើ​ក្រ​យ៉ៅ​ដៃ នាង​ដាវី​បើក​បាន​ហើយ ក៍​ចាក់​ស្ដាប់​សម្លេង​ទាំងអស់គ្នា មិនបាន​ឭ​សម្ដី​អ្នកស្រី​ផល​ជេ​ឫ​ប្រមាថ ទេទើ​បលោក​ប៉ូលិស​ថា គង់​ដាវី​ឯង​ក៍មាន​កំហុស​ដែរ ដោយ​លួច​ថត​សម្លេង​គេ​ជា​រឿង​ខុសច្បាប់​។ ក្នុង​សារ​សម្លេង​គ្មាន​អី​សំខាន់​ទេ មិនបាច់​លប់ ក៍​បានដែរ ភាគី​ទាំងពីរ​ក៏​ស្រុះស្រួល​គ្នា ប៉ូលិស​ធ្វើ​កំណត់ហេតុ​បញ្ចប់រឿង ប្រគល់​ទូ​ស័ព្ទ​អោយ​នាង​គង់​ដាវី​វិញ ។

​អ្នកស្រី​វេ​ង​ពៅ​ហៅ​ទូច សាក្សី​អ្នកស្រី​មាលា​ផល​អោយដឹងថា គ្រាន់តែ​ឈប់​ម៉ូតូ​ឃើញ​គង់​ដាវី យក​ទូ​ស័ព្ទ​ថត​ស​ម្លែ​ង ដាក់​ក្រោម​តុ​ក្រោយមក​ស្រាប់តែ​នាង​ដាវី​យក​ទូ​ស័ព្ទ​ថត​មុខ​ចែ​ផល ពេលនោះ​នាង​ដាវី​ប្រើ​អំពើ​ហឹ​ង្សា​លើ​ស្ដ្រី​មាន​ផ្ទៃពោះ​០៨​ខែ​យ៉ាងដំណំ​។​កុំ​តែ​បាន​ខ្ញុំ​ចាប់ពី​ក្រោយ​ជាប់​ច្បាស់​ជា​គ្រោះ​ធ្ងន់​ហើយ​។ ចំណែក​បងថ្លៃ​ដាវី​ដើរ​ក្រឡឹង​មុខ​ចង់​ស៊ីសាច់​ទាញយក​ជើងម៉ា​វ៉ៃ​និង​តុ​ក ប្រាវៗ ​ប្រហែល​ជិត​២០​នាទី​ឃើញ​ឈ្មោះ​ង៉ិ​ក​ទៅដល់​ស្រែកថា​ចោៗ​លួច​ទូរស័ព្ទ​ក្មេង​។​ហើយ យក​ទូ​ស័ព្ទ​ថត ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេញទី​នោះ ។​

​កញ្ញា​គង់​ដាវី អោយដឹងថា ឪ​ម៉ែ ទាំង​ខ្ញុំ​ផង​ពិតជា​បាន​ជំពាក់​ប្រាក់​ចែ​មាលា​ផល ម៉ែន តែ​គាត់​មក​ទារប្រាក់​ក្នុង​សាលា​ហើយ​ស្រែក​ខ្លាំងៗ​ជេ​ប្រមាថ​ធ្វើអោយ​ខ្ញុំ​ខ្មាស់​គេ ផ្អើល​មនុស្ស​ចោមរោម​មើល ។ ​ពេល​សួរថា​ក្មួយ​ថត​សម្លេង​ទេ ដាវី​ឆ្លើយថា​ខ្ញុំ​ពិតជា​ថត​មែន ។​ពេល​សួរថា​ក្មួយ​ថតរូប​គេ​ទេ ពិតជា​ថត​មុខ គឺ​ទុកជា​ឯកសារ ចុះ​ក្មួយ​ស្រី​បានធ្វើ​កិច្ចសន្យា​ជាមួយ​ប៉ូលិស​យ៉ាងម៉េច​ដែរ?a davy3 

នាង គង់​ដាវី​ឆ្លើយថា ប៉ូលិស​កាន់ជើង​តែ​គ្នា​គេ​មិន​ផ្ដល់​យុ​ត្តិ​ធ​ម៍​អោយ​ទេ ទើប​ខ្ញុំ​សុំ​អុំ​ឈ្មោះ​ង៉ិ​ក​ជូនទៅ​ប្ដឹង​ឈ្មោះ​មាលា​ផល​ប្រពន្ធ​អធិការ​ស្រុក​សូទ្រនិគម​ន៍ ទៅ​តុលាការ​ពីបទ ជេ​ប្រមាថ និង​ប្រើ​អំពើ​ហឹ​ង្សា ទា​សំណង​ជំងឺ​ចិត្ត ៧០០០​ដុល្លា​អាមេរិក ដោយ​សំអាងថា​មាន​អាត់​សម្លេង និង​សាក្សី​ជាច្រើន​បានដឹង​ឭ ។​
​សូមបញ្ជាក់ថា ក្នុង​សារ​សម្លេង​នោះ​អ្នកស្រី​ផល មិនបាន​ប្រើពាក្យ​ណា​ដែល អាចដាក់​បន្ទុក​អ្នកស្រី​ផល​បានទេ ព្រោះ​មិនមាន​ជេរប្រមាថ​

​អ្នកស្រី​ឈុំ​ង៉ិ​ក​អោយដឹងថា​គាត់ កំពុង​ទិញ​អាវ​ជជុះ​។​ឈ្មោះ​គង់​ដា​លី​ត្រូវជា​បងស្រី​គង់​ដាវី មក​ប្រាប់ថា​អ៊ុំៗ​ទៅ​ជួយ​ប្រាប់​ប្រពន្ធ​អធិការ​ផង​កំពុង​ស្រែក​ទារប្រាក់​ដាវី​។
​អុំ​ង៉ិ​ក​ឆ្លើយថា​សុំ​អង្វរ​គេ​សង​តាម​ខែ​ទៅ ។ សុំ​គេ​ហើយ​តែ​គេ​មិន​ព្រម​ទេ​បើ ដូច្នេះ​អោយ​ដាវី​ថត​សម្លេង​និង​ថត​មុខ​វា​ទៅ​។ ជិត​២០​នាទី​ខ្ញុំ​ឈុំ​ង៉ិ​ក​ទៅដល់​កន្លែងកើតហេតុ​ក៍​ស្រែកថា​ចោៗ​លួច​ទូ​ស័ព្ទ​ក្មេង និង​ថតរូប​ឈ្មោះ​ផល និង​ឈ្មោះ​ទូច​។ ក្រោយមក​ក៏​ជូន​នាង​គង់​ដាវី​ទៅប្ដឹង​តុលាការ រួចហើយ​មកជួប​អ្នកការ​សែត​ធ្វើការ​ឡាយ​ផ្ទាល់​។​ពេល​សួរថា​ត្រូវ​យ៉ាង​ជាណា​ជាមួយ​គង់​ដាវី ?​។​

នាង​ង៉ិ​ក​ឆ្លើយថា អ្នកដទៃ​តែ​ប្រពន្ធ​អធិការ​សាហាវ​ពេក ។​ខ្ញុំ​ជួយ​ក្មេងរងគ្រោះ​ខុស​ដែរ​ឫ​? ខ្ញុំ​ឈុំ​ស៊ី​ម៉ុ​ន ហៅ​ង៉ិ​ក​សុខចិត្ត​ជាប់គុក​ជាមួយ នាង​គង់​ដាវី​បើ​ប្ដឹង​ចាញ់​ឈ្មោះ មាលា​ផល ។
​បើតាម​ស្តាប់​សាចរឿង​គេ​ហៅថា​នេះ​បាន​ចំ​ជា អ្នក​ជួញ​រឿងៗ​តូច​ក្លាយ​យ​ជា​រឿង​ធំ មែន​។​
​អ្នកស្រី​ស៊ុយ​ឡាប​សាក្សី គង់​ដាវី​អោយដឹងថា គាត់​កំពុង​លាងចាន​នៅ​ចំងាយ​ប្រហែល​បី​ម៉ែត្រ ឃើញ​គេ​ប្រតាយ​យក​ទូ​ស័ព្ទ​ពិតមែន និង​ឭ​ឌៀល​ថ្មេះ​សព្វបែបយ៉ាង​ខ្ញុំ​ឭ​តែ​ប៉ុន​ណឹ​ង​។

​សូមបញ្ជាក់ថា ឈ្មោះ​ង៉ិ​ក​ជា​អ្នករកស៊ី​លុយរាប់​ឫ​ប្រាក់​ចងការ ប្រចាំ​ស្រុក​សូទ្រនិគម​ន៍ គឺ​ខ្លា​តែមួយ ពេល​អ្នកស្រី​ផល​មាលា​ផល ទៅរក​ស៊ី​មុខរបរ​នេះដែរ វា​ជា​ឆ្អឹង​ទទឹង​ក​ឫ​ខ្លា​ពីរ ដូច្នេះ​អ្នកស្រី​ឈុំ​ង៉ិ​ក តស៊ូ​ដល់​ដំណាក់​ចុងក្រោយ ។a davy2 

​អ្នកស្រី​ផល​មាលា​ផល​បាន អោយដឹង​តាម​ទូរស័ព្ទ​នៅ ថ្ងៃទី​១៥ ធ្នូ​ថា​ប្ដឹង​មនុស្ស​១​ឈ្មោះ គង់​ដាវី​។ ២​ឈ្មោះ​ឈុំ​ស៊ី​ម៉ុ​ន​ហៅ​ង៉ិ​ក ។​៣ ហ្វេ​ស​ប៊ុ​ក​ផ្សាយ សៀមរាប​ប៉ុស្ដិ​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ ពីបទ​មួលបង្កាច់ ពីបទ​ញ៉ុះ​ញ​ង់ និង​ផ្សំគំនិត ។​a davy1 a davy4