» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9114 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699285 នាក់

គ​.​ជ​.​ប ចេញ​សេចក្តីប្រកាស​ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត


(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ឯកសារ​ចំនួន​៥ ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤​។​a nec chan 

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤​នេះ បានឱ្យដឹងថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ឯកសារ​យ៉ាង​ល្អិតល្អន់​ម្តង​មួយៗ​រួចមក អង្គប្រជុំ គ​.​ជ​.​ប បានធ្វើការ​កែសម្រួល​ខ្លឹមសារ​មួយចំនួន​លើ​របាយការណ៍ និង​បានសម្រេច ដូចខាងក្រោម​៖១៖ កែសម្រួល​ខ្លឹមសារ​នៃ​របាយការណ៍ ស្តីពី​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ដែល​បាន​ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុម​-​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​។​

២៖ ឯកភាព​លើ​តារាង​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​។ តាម​តួលេខ​ក្នុង​តារាង​នោះ អ្នក​បាន​ទៅ​បោះឆ្នោត​ចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩.៧៩% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ១១.៦២២ នាក់​។​៣៖ ឯកភាព​លើ​សេចក្តីសម្រេច​ស្តីពី​ការប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​។​

៤៖ ឯកភាព​លើ​សេចក្តីសម្រេច ស្តីពី​ការកំណត់​បែងចែក​អាសនៈ​សម្រាប់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តាម​មណ្ឌលបោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​-​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​។​៥៖ ឯកភាព​លើ​សេចក្តីសម្រេច​ស្តីពី​ការប្រកាស​បេក្ខជន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ដែលមាន​ទម្រង់​បែបបទ​លេខ ១១១៨ ខ និង​ទម្រង់​បែបបទ ១១១៨ ស​។​​ក្នុង​របៀបវារៈ​ផ្សេងៗ លោក ប្រាជ្ញ ចន្ទ បាន​ណែនាំ​ដល់​ក្រុម​អ្នកនាំពាក្យ និង​ក្រុម​ប្រតិកម្ម​ព័ត៌មាន គ​.​ជ​.​ប ត្រៀម​ឆ្លើយតប​ទៅនឹង​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុងករណី​មានមតិ​រិះគន់​ដោយ​មិន​សម​ហេតុផល លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៤ នេះ​៕a nec chan1 a nec chan2 

​