» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 249 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006030 នាក់

បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!?


​ភ្នំពេញ​:​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ថ្លែងថា ការបិទ​ព្រំដែន​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​បញ្ហា​ចំនួន​២ ទី​១ ប៉ះពាល់​ដល់​ប្រទេស​អ្នក​ផលិត និង​ទី ២ ប្រទេស​អ្នកប្រើប្រាស់​។​ចឹ​ង​ខ្មែរ​មិន​ប៉ះ​ទេ​ដែល​ដកដង្ហើម​ជាមួយ​ថៃ​!?​។​a kiserey2 

​ករណីនេះ​លោក​បណ្ឌិត​សេដ្ឋកិច្ច​បកស្រាយ​ថា សម្រាប់​ប្រទេស​កម្ពុជា ជា​អ្នកប្រើប្រាស់​មិនមាន​ផលប៉ះពាល់​ទេ ។​ផ្ទុយទៅវិញ​ជាការ​ជំរុញ​ការផលិត​ក្នុងស្រុក​កាន់តែខ្លាំង​។​ចំណែក​ថៃ​វិញ​ការបិទច្រក នឹង​នាំឱ្យ​ទំនិញ​ផលិត​សល់​ចាក់ចោល ហើយនឹង​ប្រឈម​ផលិត​លើសពី​តម្រូវការ ហើយ​ប្រសិន​យើង​អ្នកប្រើប្រាស់​ខ្វះ អា​ចរក​ទំនិញ​ជំនួស​វិញ​បាន​។​ស្តាប់ទៅ​ពិ​រោះ​ដែរ​តែ​មិន​ឡូ​ស៊ិ​ក​(Logic).​សូមបញ្ជាក់ថា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ថៃ​គឺ​ថៃ​នាំចូល​ស្រុក​ខ្មែរ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​កម្ពុជា​នាំ​ទំនិញ​ចេញទៅ​ថៃ​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ឃើញថា​តិចជាង​មែន​។​តែ​កម្ពុ​ជាមាន​ពលករ​ប្រមាណ​២​លាន​នាក់​ស៊ីឈ្នួល​ក្នុងស្រុក​ថៃ​រក​ចំណូល​រាប់រយ​លាន​ដុល្លារ​ឲ្យ​មក​ស្រុក​ខ្មែរ​ជួយ​គ្រួសារ​និង​សង​ធនាគា​។​ល​។​

​ចឹ​ង​បើ​ថៃ​បិទ​ច្រក​ឬ​បង្ក​ការលំបាក​ខ្មែរ​ក៏​ខាតបង់​ធ្ងន់​ដែរ​។​ជាក់ស្តែង​គ្រាន់តែ​ថៃ​បិទ​ច្រក​ប៉ោយ​បន្ថយ​ម៉ោង​ចេញចូល​ផ្សារ​រុង​គឿ​ដែល​ខ្មែរ​ចូល​លក​ស្ងាត់​ដូច​ចោរលួច​សេះ​។​តាម​ច្រក​ផ្សេងៗ​ទៀ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​រកស៊ី​និង​លក់ដូ​វិញ​ក៏​ស្ទះ​ទម្រាំ​បាន​ចូល​ហើយ​បើ​ចូល​បាន​ក៏មាន​រយៈពេល​ខ្លី​ដែរ​គឺ​ពី​ម៉ោង​៨​ព្រឹក​មកដល់​ម៉ោង​ត្រឹម​៤​ល្ងាច​ប៉ុណ្ណោះ​។​ការពិត​ផលវិបាក​មាន​ច្រើន​ទៀត​។​ចឹ​ង​បើ​ប្រជាពលរដ្ឋ​ជួប​ផលវិបាក​វា​និង​បង្ក​ផលវិបាក​ដល់​រាជរដ្ឋាភិបាល​ផងដែរ​។​សាក​គិត​មើលទៅ​តើ​សេដ្ឋកិច្ច​ខ្មែរ​និង​ថៃ​អ្នកណា​ធំ​ជាង​?​។​និយាយ​ចឹ​ង​មិនមែន​ឲ្យ​យើ​ខ្លាច​ថៃ​ទេ​តែ​ត្រូវ​ចេះ​ប្រើ​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​។​

ជាក់ស្តែង​ការសម្របសម្រួល​ទីតាំង​ឈរជើង​នៅ​តំបន់​មុំ​៣​ដែល​ថៃ​ឃោសនា​ថា​កម្ពុជា​ព្រម​ដក​ទ​ព័​ថយ​ពី​កន្លែង​ទំនាស់​នោះ​វា​មិនមែន​មា​ន័យ​ថា​កម្ពុជា​ត្រូវ​លះបង់​ដី​ឲ្យ​ថៃ​ទេ​ព្រោះ​មិនទាន់​វាស់វែង​តែ​ជាកា​សម្រួល​គ្នា​ដូច​រដ្ឋាភិបាល​និយាយ​ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​តានតឹង​រហូតដល់​ផ្ទុះអាវុធ​។​ឬ​ប្រសិនបើ​ម្យ៉ាងវិញទៀត​បើ​រដ្ឋាភិបាល​ផៃ​តង​តាន​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​កម្ពុជា​កាន់តែ​ពិបាក​ថែមទៀត​បើទោះជា​សម្តេច​តេ​ជោ​សម្តេច​ធិបតី​ឆ្លាត​ពូកែ​យ៉ាណា​ក៏ដោយ​។​ចឹ​ង​ការសម្របសំរួល​នេះ​ក៏​នឹង​បើក​ច្រក​ឲ្យ​មានការ​ជួបប្រជុំ​គណកម្មាធិការ​ចម្រុះ​ព្រុំដែន​(JBC)​ថ្ងៃ​ទូ​១៤​មិថុនា​នៅ​ភ្នំពេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រុំដែន​ប្រវែង​៨០០​គីឡូម៉ែត្រ​ជាមួយ​ថៃ​ក៏​អាច​កើតឡើង​ផងដែរ​។​
​តែ​សម្រាប់​ព្រុំដែន​មានទំនាស់​៤​ចំណុច​វិញ​កម្ពុជា​នៅ​ប្រកាន់​ជំហរ​ប្តឹង​ដដែល​តើ​(​នេះ​បើតាម​លោក​ជុំ​ស៊ុ​ន្ទ​រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឲ្យ​ដឹង​)​។​សម្រាប់​ការប្តឹង បើទោះជា​ថៃ​ទទួល​ឬ​មិន​ទួល​ស្គាល់​ក៏ដោយ​វា​ជា​មូលដ្ឋាន​ច្បា​ប់ម​ស្រាប់​ការពារ​។​ព្រោះ​ប្រសិនបើ​កម្ពុ​ជាមាន​យុត្តាធិការ​លើផ្លូវ​ច្បាប់​ប្រៀបដូចជា​យើង​មាន​ប្លង់រឹង​ចឹ​ង​ដែរ​។​ថ្ងៃ​ណា​យើង​ខ្លាំង​គ្មាន​អ្នក​ហ៊ាន​ក្អក​ឡើយ​។​a kiserey1 a kiserey3 a kiserey4 a kiserey5 a ky serey