» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30309 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597728 នាក់

មេយុវជននិងជាអនុប្រធានរណសិរ្សកម្ពុជាទៅវៀតណាមពង្រឹងទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» !

 

ប្រទេសវៀតណាម៖ឯកឧត្តមហ៊ុនម៉ានីលើកសសើរវៀតណាមតាមហ្វេសប៊ុកថា៖ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសវៀតណាមកំពុងតែមានភាពលេចធ្លោ ក្នុងការសម្រេចបានកំណើនប្រមាណ ៨% ក្នុងឆ្នាំ ២០២៥ និង ៨,១៨% ក្នុង ៦ខែដំបូងនៃឆ្នាំ២០២៦ (បើតាមការលើកឡើងរបស់ភាគីមិត្ត) ដែលផលនេះមិនត្រឹមតែនាំប្រយោជន៍ជូនប្រជាជនវៀតណាមនោះទេ តែក៏នាំមកនូវផលវិជ្ជមានសម្រាប់តំបន់ ក្នុងនោះកម្ពុជាផងដែរ ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងគួរកត់សម្គាល់ ក្នុង ៨ខែនៃឆ្នាំ២០២៦ បើធៀបជាមួយនឹងឆ្នាំ២០២៥ ដែលការនេះបញ្ជាក់ពីផលដែលទទួលបានពីគ្នាទៅវិញទៅមក។a hun many vn 

នៅទីក្រុងហាណូយកាលពីថ្ងៃទី២៥កញ្ញាឯកឧត្តមហ៊ុនម៉ានីដែលក្នុងរាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារដ៏មានឥទ្ធពល និងគណៈប្រតិភូ ស.ស.យ.ក. បានចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ ប្រធានគណៈមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងនិងជាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុំមុតនិស្តវៀតណាម ។លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមករវាងស្ថាប័នយុវជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុវជននៃប្រទេសទាំងពីរបន្ថែមទៀត។

បើតាមកាសែតវៀតណាម VOV បានឲ្យដឹងថា លោកស្រី ប៊ូយ ធី មិញ ហ្វាយ លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម មានបំណងចង់ឱ្យយុវជននៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងគ្នា ជំរុញឱ្យយុវជនជំនាន់ក្រោយថែរក្សា និងពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ។

បើតាមលោកស្រី ប៊ូយ ធី មិញ ហ្វាយ យុវជនកម្ពុជា និងវៀតណាម អាចផ្សព្វផ្សាយរូបភាព ដែលមាន សាមគ្គីភាព ភាពជិតស្និទ្ធ អាចទុកចិត្តបាន និងគាំទ្រគ្នាទៅវិញទៅមក ទៅកាន់មិត្តភក្តិអន្តរជាតិ ដែលរួមចំណែកលើកកម្ពស់តម្លៃនៃមិត្តភាពជាប្រពៃណី និងគាំទ្រយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

លោកស្រី ប៊ូយ ធី​ មិញ ហ្វាយ ដែលជាមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមជឿជាក់ថា លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​នឹងបន្តណែនាំស្ថាប័នជំនាញនានាឱ្យជួយ និងបង្កើតលក្ខខណ្ឌអំណោយផលដល់សហគមន៍ដែលមានដើមកំណើតវៀតណាម ដើម្បីឱ្យពួកគេអាចរស់នៅបានយ៉ាងមានស្ថិរភាព និងយូរអង្វែង ព្រមទាំងចូលរួមចំណែកយ៉ាងច្រើនដល់ប្រទេសកម្ពុជា។

 

នៅហាណូយឯកឧត្តមហ៊ុនម៉ានីបានជួបជាមួយឯកឧត្តម ង្វៀន វ៉ាន់ ផុង អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ និងបានកត់សម្គាល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ទីក្រុងហាណូយ ដែលមានប្រជាជនជាង ៩លាននាក់ និង ទំហំផ.ស.ស. រំពឹងថានឹងសម្រេចបានជាង ៧០ប៊ីដុល្លារ នៅឆ្នាំ២០២៦ ព្រមទំងកំណត់គោលដៅអភិវឌ្ឍន៍ ជាទីក្រុងសកល (Metropolitan City) នៅឆ្នាំ២០៤៥ ដោយសម្រេចឱ្យបានអត្រាកំណើន ១១% ស្របតាមគោលការណ៍កំណត់ដោយថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម។a hun many vn1