» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700827 នាក់

សម្ដេច​ធិបតី អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ ចូលរួម​ប្រឆាំង ចំពោះ​ចេតនា​បង្ក​ភាពចលាចល​ក្នុងសង្គម​សម្តេច​ពុក​បង្ហើប​គម្រោង​ធ្វើ​ច្បាប់​ដាក់​ក្រុមមនុស្ស ឬ​អង្គការ​ចាត់តាំង​មួយចំនួន​ទៅជា​ក្រុម​ភេរវកម្ម​!

 

​ភ្នំពេញ ៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើការ​ប្រឆាំង​ដាច់ខាត​ចំពោះ​ចេតនា​បង្ក​ភាពចលាចល​ក្នុងសង្គម​តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត ការ​ភូតភរ ក្លែងបន្លំ និង​ការ​ញុះញង់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យធ្វើ​សកម្មភាព​ដែល​បង្ក​អសន្តិសុខ បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​សង្គម ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការបណ្តុះ​វប្បធម៌​សន្តិភាព និង​ការរក្សាបាន​ចីរភាព​នៃ​ការអភិវឌ្ឍ សង្គមជាតិ​យើង​។ នេះ​បើ​យោងតាម​សារលិខិត​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស «​ទិវា​សន្តិភាព​អន្តរជាតិ​» ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​។​a manet eco 

​តាមរយៈ​សារលិខិត​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន បាន​ប្រឌិត​ព័ត៌មាន​មិន​ពិត​គ្មាន មូលដ្ឋាន​ពិតប្រាកដ ញុះញង់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យធ្វើ​សកម្មភាព​ដែល​បង្ក​អសន្តិសុខ បំផ្លាញ​សន្តិភាព ធ្វើឱ្យប៉ះពាល់​ដល់​ការបណ្តុះ​វប្បធម៌​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ថា សន្តិភាព​ងាយ​ណាស់​ក្នុងការ​បាត់បង់ តែ​ពិបាក​ក្នុងការ​ស្វែងរក​មកវិញ ហើយ​បើ​រកម​កបាន​វិញ ក៏​ត្រូវការ​ពេលវេលា និង​ការលះបង់​ជាច្រើន​ផងដែរ​។ ហេតុនេះហើយ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា សូមបញ្ជាក់​សាជាថ្មី​ឡើងវិញ នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​ក្នុងការ​ថែរក្សា «​សន្តិភាព​» និង ការតម្កល់ «​សន្តិភាព​» ជា​គុណ​តម្លៃ​ខ្ពស់បំផុត គឺ​គ្មាន​ការប្រែប្រួល​ជាដាច់ខាត ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​។​

​ក្នុង​យុទ្ធសាស្ត្រ​ការពារ​សន្តិភាព​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា បាន​បង្ហើប​អំពី​គម្រោង​ក្នុង​ការធ្វើ​ច្បាប់ ដើម្បី​ដាក់​ក្រុមមនុស្ស ឬ​អង្គការ​ចាត់តាំង​មួយចំនួន ទៅជា​ក្រុម​ភេរវកម្ម​នៅពេល​ខាងមុខ ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុនប៉ង​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​។​​នេះ​បើតាម​ការ​ថ្លែង​បាឋកថា​ពិសេស ស្ដីពី «​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា ក្នុងការ​រំដោះជាតិ ការកសាង​សន្ដិភាព ការផ្សះផ្សា និង​ការកសាង​ជាតិ​ឡើងវិញ​» នៅពេល​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស លើ​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ (Dongguk University WISE) នៅ​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ របស់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​, រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​លើ​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ធានា​ការពារ​នូវ​សុខសន្ដិភាព ដែល​ស្វែង​រកបាន​ដោយ​លំបាក​កាលពី​អតីតកាល ខណៈ​អ្នក​ដែល​ប៉ុនប៉ង​ចង់​បំផ្លាញ​សន្ដិភាព មិនទាន់​បោះបង់​គំនិតអាក្រក់​រប​ស់​គេ​ឡើយ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ថា «​ខ្ញុំ​គួរតែ​ត្រូវបាន​និយាយ​នៅទីនេះ​ថា ប្រហែល​កម្ពុជា​មានការ​ចាំបាច់​រៀបចំ​នូវ​ច្បាប់​ដាក់​ក្រុមមនុស្ស ឬ​អង្គការ​ចាត់តាំង​ខ្លះ ទៅជា​ក្រុម​ភេរវកម្ម​នៅពេល​ខាងមុខ​។ យើង​កំពុង​ពិចារណា​ទៅលើ​បញ្ហា​នេះ ព្រោះថា​អ្នក​ប៉ុនប៉ង​បំផ្លាញ​នូវ​សន្ដិភាព​របស់​យើង ក៏​នៅតែមាន​នៅឡើយ​។ ដូច្នេះ​ដើម្បី​ធានា​ទៅលើ​បញ្ហា​នេះ យើង​ត្រូវ​គិតគូរ​ឲ្យ​ហ្មត់ចត់​»​។​

​សម្ដេច​តេ​ជោ​ប្រធានព្រឹទ្ធសភា បាន​សង្កត់ធ្ងន់ថា រយៈពេល​២៦​ឆ្នាំ ដែល​កម្ពុជា​ពោរពេញ​ដោយ​សន្ដិភាព និង​ការអភិវឌ្ឍ​នេះ ប៉ុន្ដែ​ជា​សន្ដិភាព​ដែល​វែង​ជាងគេ​ក្នុង​ប្រវត្តិសាស្ដ្រ​៥០០​ឆ្នាំ​មកនេះ ពោល​សន្ដិភាព សូម្បីតែ​សម័យ​សង្គមរាស្ដ្រនិយម មាន​ត្រឹមតែ​ចន្លោះ​១៦-១៧​ឆ្នាំ​តែប៉ុណ្ណោះ​។ សម្ដេច​បន្ដថា កម្ពុជា មិន​ត្រូវការ​សន្ដិភាព​ត្រឹម​២៦​ឆ្នាំនេះ​ទេ ប៉ុន្ដែ​កម្ពុជា ត្រូវការ​សន្ដិ​ភាពជា​រៀងរហូត​តទៅ​។​ សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ការសោកស្ដាយ នៅពេលដែល​កម្ពុជា​កំពុងមាន​សុខសន្ដិភាព បែរជា​ទទួលរង​ការ​រិះគន់ថា និយាយ​តែ​ពី​សន្តិភាព បំភិតបំភ័យ​ពី​សង្គ្រាម​ទៅវិញ ហើយ​យុវជន​មួយចំនួន​បាន​ភ្លេច​នូវ​គុណ​តម្លៃ នៃ​សន្តិ​ភាពជា​បណ្ដើរៗ ហើយ​ខ្លះទៀត​ថែមទាំង​គិត​ចង់​ទាមទារ​ការផ្លាស់ប្ដូរ​រ​ដ្ឋា​ភិ​បាល តាមបែប​មិន​ប្រជាធិបតេយ្យ ទោះបីជា​ត្រូវ​បង់ខាត​សន្តិភាព​ក៏ដោយ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា និន្នាការ​បែបនេះ គឺជា​និន្នាការ​ដ៏​គ្រោះថ្នាក់ ដែល​សហគមន៍​អន្តរជាតិ ទាំងមូល​ត្រូវ​ចូលរួម​បង្ការ ថ្កោលទោស និង​ទប់ទល់​នូវ​មនោគមវិជ្ជា​ជ្រុលនិយម​បែបនេះ​។ យើង​ត្រូវខិតខំ​អប់រំ​ប្រជាពលរដ្ឋ អំពី​គុណ​តម្លៃ​នៃ​សន្តិភាព ពីព្រោះថា នៅពេលដែល​គ្មាន​សន្តិភាព យើង​មិនអាច​និយាយ​ដោយ​ពិ​រោះ​នូវ​ពាក្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នោះឡើយ​៕a hun eco korea 
​