» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696808 នាក់

លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ

 

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំ "សន្និសីទតុលាការនៃបណ្តាខេ​ត្ត​ជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។a court k vn lao 

អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧ​ត្ត​ម​ ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀត​ណា​ម និងឯកឧត្តម ផៃវី ស៊ីប៊ុលលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូតុលាការនៃបណ្តាខេត្តជាប់ព្រំដែ​ន​កម្ពុជា វៀតណាម ឡាវ រួមទាំងថ្នាក់ដឹ​ក​នាំ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការនៃតុលាការកំពូលនៃព្រះរាជាណាច​ក្រ​កម្ពុជា។

ឆ្លើយតបនឹងសមិទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមកនេះ អង្គសន្និសីទលើកទី៨នេះ នៅតែបន្តផ្តោតការយកចិត្តទុកដាក់ចំណុចជាអាទិភាពសំខាន់ៗដូចខាងក្រោម ៖

១-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង តុលាកា​រ​​​នៃ​ប្រទេសទាំងបី ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែ​ន​​ឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានានូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុ​ង​ដែនអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។

២-ការបង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយត​ប​​​យ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសឆបោកតាមប្រព័​ន្ធ​បច្ចេកវិទ្យា, ការជួញដូរមនុស្ស, បទល្មើសធនធានធម្មជាតិ, ការដោះស្រា​យ​​​​​វិវាទរដ្ឋប្ប​វេ​ណី​និងពាណិជ្ជកម្មឆ្លង​ដែនជាដើម។

អង្គសន្និសីទបាននាំមកនូវផលប្រយោជន៍ជាសារវ័ន្តជាច្រើនជូនដល់ស្ថាប័នតុលាការ ប្រជាព​ល​​​​រ​​​​ដ្ឋ និងប្រទេសជាតិរៀងៗខ្លួន ជាអាទិ៍ ៖ (១) មានយន្តការទំនាក់ទំនងនិងសម្របសម្រួលរវាងតុលាការខេត្តជាប់ព្រំដែ​ន ដើម្បីសម្រួលដល់ការបញ្ជូនឯកសារតុលាការ និងការប្រមូលឬ​ផ្ទៀ​ង​ផ្ទា​ត់​ភស្តុតាងឆ្លងដែ​ន​ឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រក​បដោយតម្លាភាព និងយុត្តិធម៌។ (២) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័​ន្ធ​នឹងការប្រឆាំ​ង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការត្រួតពិនិត្យគ្រឿងញៀន, ការ​បង្រ្កាបអំពើជួញដូរមនុ​ស្ស និងការការ​ពារធនធានធម្មជាតិជាដើម។

(៣) ការអភិវឌ្ឍសមត្ថភាពធនធានមនុ​ស្ស​ទាំងលើទិដ្ឋភាពច្បា​ប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ (៤) ការដោះស្រាយ​វិវាទរដ្ឋប្ប​វេ​ណី​និងពាណិជ្ជកម្មឆ្លង​ដែនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើ​ន​​សេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន និង(៥) លើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹង​មាំនៃនីតិរដ្ឋ។ បន្ថែមពីលើនេះ ផ្អែកលើទិន្នន័យនៃការកើនឡើងនៃបទល្មើសព្រហ្មទណ្ឌ និងវិវាទផ្នែក​រដ្ឋប្បវេណីឆ្លងដែន អង្គសន្និសីទទទួលស្គាល់ថា ពិតជាមានការចំបាច់ណាស់ក្នុងការបន្ត និងពង្រឹ​ង​កិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបី។

ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ «សេចក្តីប្រកាសរួមនៃសន្និ​សី​ទ​​តុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលជាសក្ខីកម្មបញ្ជា​ក់​​​ពី​ការប្តេជ្ញាចិត្តខ្ព​ស់​ក្នុងការកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព និងបម្រើផលប្រយោ​ជន៍ដ៏ឧត្តុង្គឧត្តមរបស់ជា​តិ និងប្រជាជននៃប្រទេសរៀងៗខ្លួន។a court k vn lao1