» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6491 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032388 នាក់

ថ្ងៃខួបកំណើតសម្តេចនាយករដ្ឋមន្ត្រីហាមកុំនិយាយរឿងលក់ព្រលានយន្តហោះចាស់និងកុំសួររឿងកម្ពុជាត់បាត់ដីកន្លែងណា!ត្រូវទុកចិត្តលើរាជរដ្ឋាភិបាល!

 

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០តុលាក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រលានយន្តហោះអន្តរជាតិតេជោនៅខេត្តកណ្តាលសាងសង់តម្លៃ២៣០០លានដុល្លារអាមេរិកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា ព្រលានយន្ដហោះចាស់ (ពោធិចិនតុងឬភ្នំពេញ)ជាស្នាព្រះហ័សរបស់ព្រះបរមរតនកោដ្ឋ ដូច្នេះត្រូវថែរក្សាទុកឲ្យបានល្អ។a manet air4 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកដែលនិយាយថា ព្រលានយន្ដហោះចាស់លក់ សូមបញ្ឈប់ការគិត និងនិយាយ ព្រោះសម្ដេចប្រកាសថាហើយ មិនលក់ដាច់ខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើមឆ្នាំក្រោយ នឹងបើកព្រលានយន្ដហោះចាស់ឲ្យពលរដ្ឋចូលលេងកម្សាន្ដ លំហែរកាយ ខណៈបច្ចុប្បន្នកំពុងរៀបចំដាំដើមឈើ និងបែងចែកឲ្យដាច់កន្លែងណាមិនអនុញ្ញាត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុនបញ្ជាឲ្យចាប់ខ្លួនមនុស្សម្នាក់ ដែលលួចរត់ឯកសារបន្លំលក់ដីព្រលាន និងបន្លំហត្ថលេខាសម្ដេច និងសម្ដេចតេជោ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការរត់ការដោះដូរដីព្រលានចាស់ ជាមួយវិស័យឯកជននោះឡើយ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងរៀបចំទៅមជ្ឈមណ្ឌលភស្ដុភារកម្ម ដូច្នេះសេវាកម្មគយ ឬនីតិវិធី ត្រូវកាត់បន្ថយ ដោយរកបទពិសោធន៍ប្រទេសមួយចំនួន។

ពាក់ព័ន្ធបញ្ហាព្រំដែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចនឹងមិនអធិប្បាយច្រើននោះទេ ព្រោះបញ្ហាមិនទាន់ដោះស្រាយបញ្ចប់។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់យកអភិក្រមចំនួន២ដើម្បីដោះស្រាយបញ្ហាព្រំដែន ទី១៖ កន្លែងប្រយុទ្ធគ្នា បញ្ហានៅបន្ទាយមានជ័យ យុទ្ធជន១៨នាក់ ត្រូវទប់កុំឲ្យរីករាករាល កាត់បន្ថយការប៉ះពាល់ និងរកវិធីបញ្ចប់ជម្លោះ។

អភិក្រមទី២៖ កន្លែងកើតហេតុ ព្យាយាមដោះស្រាយគ្រប់មធ្យោបាយ ត្រូវកាត់បន្ថយហានិភ័យ និងការបាត់បង់។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវញ្ជាក់ថា អភិក្រមទី១៖ ទប់ស្កាត់កុំឲ្យរីករាលដាល, ទី២៖ ដោះស្រាយបញ្ហា និងទី៣៖ ស្ដារសភាពការណ៍ឡើងវិញ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ់ ហើយក្នុងអាស៊ានតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់ពីជំនាន់អាណានិគមរាប់រយឆ្នាំ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានបំណងរំលោភលើអធិបតេយ្យលើអ្នកណា ហើយក៏មិនឲ្យអ្នកណាមករំលោភនោះដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទី១៖ រាជរដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀមឡើយ, ទី២៖ រាជរដ្ឋាភិបាល មិនបានទុកពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ពីថ្នាក់លើ ដល់មូលដ្ឋាន គឺនៅជាមួយពលរដ្ឋ និងកងទ័ព។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋរងគ្រោះនៅភូមិជោគជ័យ និងព្រៃចាន់ ពលរដ្ឋបន្ដយកចិត្តទុកដាក់ជួយ មិនបោះបង់ពលរដ្ឋចោលឡើយ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានបញ្ហា រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលជាអ្នកដោះស្រាយជាមួយគ្នា សូមកុំរុញអ្នកឆ្ងាយទៅបង្កើតបញ្ហា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម មិនអាចបញ្ចប់ដោយសារសង្គ្រាមបានឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា អ្វីដែលមើលឃើញអាចវាស់បាន អ្វីដែលមើលមិនឃើញ មិនអាចវាស់បានឡើយ។ សម្ដេចមានន័យថា ពេលចុះហត្ថលេខានៅម៉ាឡេស៉ី មនុស្សតិចណាស់ដែលជឿថា ទ័ពនឹងឈប់បាញ់នៅថ្ងៃទី២៨ ហើយជឿតិចណាស់ថាអនុវត្តរហូតដល់៣ខែមកនេះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប្រាប់ប្រជាពលរដ្ឋត្រូវជឿជាក់លើច្បាប់អន្ដរជាតិ ហើយកម្ពុជា មិនចង់យកសង្គ្រាម ដោះស្រាយសង្គ្រាមនោះដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់ទាហានខ្មែរ១៨នាក់ គឺសម្ដេចបានទាក់ទងភ្លាមៗទៅនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្រោយថៃចាប់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពខ្មែរ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខទុក្ខរបស់ទាហានខ្មែរ១៨នាក់ ត្រូវបានធានាតាមរយៈអង្គការ ICRC។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការបញ្ជាកងទ័ពឲ្យដកថយក្រោយបទឈប់បាញ់នោះឡើយ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះគ្មានភាពចាំបាច់និយាយរឿង បាត់បង់ ឬទ័ពខ្មែរអន់បែបនេះបែបនោះឡើយ, សង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបន្ដទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនៅសមរភូមិមុខ ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឲ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀម គឺគិតគ្រប់មុខព្រួញទាំងអស់ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលបញ្ហាព្រំដែនដោះស្រាយបញ្ចប់រួចរាល់ នឹងរកឱកាសដើម្បីពន្យល់លម្អិតទៅកាន់មហាជន, គោលដៅរបស់រាជរដ្ឋាភិបាលចង់ឈ្នះ នាំមកសន្ដិភាព និងការពារទឹកដីជូនពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលផ្ដល់ការគាំទ្រដល់កងទ័ពជួរមុខ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណភាគីអាមេរិក ចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ដែលចូលរួមសង្កេតការណ៍ ទប់ស្កាត់ការផ្ទុះអាវុធឡើងវិញ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលបានផ្សព្វផ្សាយការពិតពីការកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកសារព័ត៌មាន ជៀសវាងការផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យកើនឡើងកម្ដៅ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋប្រយ័ត្នប្រយែងក្នុងការជឿព័ត៌មាន ហើយសូមជឿជាក់លើព័ត៌មានរបស់រាជរដ្ឋាភិបាល។a airport taejo1 a manet air1 a manet air2 a manet air3 a manet air6