» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6000 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696171 នាក់

ឡើង​ធ្វើ​មេបក្ស​វិញ​បន្ទាប់ពី​ចេញពី​គុក​លោក​ញឹក​ប៊ុនឆៃ​ជម្រុញ​ការចុះ​មូលដ្ឋាននិងអះអាងថាគ្មានបន្ទុកដាក់លោករឿងគ្រឿងញៀនទេ​!

 

​ភ្នំពេញ​៖​លោក ញឹក ប៊ុនឆៃ ទើប​ត្រូវបាន​អង្គសមាជ​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ​នៅ​៩​មិថុនា បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។ ភ្លាមៗ​បន្ទាប់ពី​ត្រូវបាន​អង្គសមាជ​ជ្រើសរើស​ឲ្យ​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ លោក ញឹក ប៊ុនឆៃ​បាន​ជម្រុញ​ឲ្យ​មាន​ការចុះ​មូលដ្ឋាន​។ a_nhik


​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើងខ្ញុំ​បាន​ពិភាក្សាគ្នា​ហើយ​ថា ពេលវេលា​យើង​វា​ខ្លី​មកដល់ពេលនេះ​មាន​ពេល​៥០​ថ្ងៃ អញ្ចឹង​ហើយ យើងខ្ញុំ​ថ្នាក់ដឹកនាំ បានរៀបចំ​កម្មវិធី ដើម្បី​ចុះទៅ​តាម​បណ្តា​ខេត្ត​ជាពិសេស​គឺ​ខេត្ត​ធំៗ ដែលមាន​អ​សនៈ​ច្រើន ដែល​យើង​ត្រូវ​ដំណើរការ​ដូចជា រាជធានី​ភ្នំពេញ​, កណ្តាល​, កំពង់ចាម​, ព្រៃវែង​, ត្បូងឃ្មុំ​, កំពង់ធំ​, សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, កំពង់ឆ្នាំង​។​ល​។​»​។​
​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែលមាន​លេខ​រៀង​ទី​១ បាន​បន្តថា សម្រាប់​អ​សនៈ​វិញ លោក​បាន​មិនទាន់​ហ៊ាន​រំពឹងថា ទទួលបាន​ប៉ុន្មាន​អ​សនៈ​នោះទេ គឺ​ត្រូវ​ចាំមើល​អ៊ុត នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត របស់​គណបក្ស​នៅតាម​មូលដ្ឋាន​សិន​។​a_nhik1

​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅផ្ទះ​លោក ញឹក ប៊ុនឆៃ លោក ញឹក ប៊ុនឆៃ បាន​អំពាវនាវ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ ចំពោះ​ករណី​ដែល​ចោទថា អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​កាលពី​អំឡុង​១០​ឆ្នាំមុន​។ លោក អះអាង​ទៀតថា មកដល់ពេលនេះ មិនមាន​ភស្តុតាង​អ្វី​ដាក់បន្ទុក​លើ​រូបលោក​ឡើយ​។​
​បើតាម​អតីត​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ មកដល់​បច្ចុប្បន្ន មិនមាន​ភស្តុតាង​អ្វី​ដាក់បន្ទុក​លើ​រូបលោក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នោះឡើយ​។​សូម​រំ​ឮ​កថា លោក ញឹក ប៊ុនឆៃ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកា​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​កាលពីដើម​ខែឧសភា​កន្លងទៅ បន្ទាប់ពី​លោក​បាន​ជាប់ឃុំ​អស់​រយៈពេល​៩​ខែ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។​
​

ក្រៅពី​ការចោទប្រកាន់​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​លោក​អះអាង​មិនមាន​ភស្តុតាង​ដាក់បន្ទុក​នោះ លោក ញឹក ប៊ុនឆៃ ក៏បាន​ទទួលស្គាល់​ការ​លើកឡើងថា លោក​មាន​ទំនាក់ទំនង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មុនពេល​ចាប់ខ្លួន​។ ប៉ុន្តែ​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត លោក ញឹក ប៊ុនឆៃ អះអាងថា ការដែល​លោក​ទាក់ទង​ទៅ​លោក អេង ឆៃអ៊ាង គឺ​ដោយសារតែ​ច្រឡំ​លេខ​ទូរ​សព្ទ​របស់​សកម្មជន​លោក​ម្នាក់​នៅ​ខេត្តកំពង់ធំ​ដែលមាន​ឈ្មោះ​ស្រដៀង​គ្នា​នេះ​។​​បើទោះបីជា​តុលាការ​មិនទាន់​ទម្លាក់ចោល​បទ​ចោទ​ទាំងស្រុង​ក៏ដោយ តែ​លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លោក​មិន​រត់​គេចវេស​ទៅណា​ទេ គឺ​នៅ​បន្ត​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ ដើម្បី​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខ ខណៈ​គណបក្ស​នេះ​ដាក់​បេក្ខជន​គ្រប់​មណ្ឌល​៕

​