» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7862 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698033 នាក់

ក្បាលរថភ្លើង​ទិញ​ពី​ជប៉ុន នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​អាច​រត់​ពី​៣០​ដល់​៨០​គីឡូម៉ែត្រ​ក្នង​១​ម៉ោង​តាម​ស្ថានភាព​ផ្លូវ​


(​ភ្នំពេញ​)៖​ក្បាលរថភ្លើង​ដុត​ម៉ា​ហ្សូ​ត​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១​គ្រឿង ដែល​បាន​ទិញ​មកពី​ប្រទេស​ជប៉ុន នឹងដាក់​ឱ្យ​ដំណើរ​ការរត់​លើផ្លូវ​ដែក ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​លោក ផន រី​ម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​កាសែត​ដឹងថា​៖​តាម​ផែនការ​រថភ្លើង​សម្រាប់​អ្នកដំណើរ​នេះ បានកំណត់​ឱ្យ​រត់​នៅលើ​ផ្លូវ​រថភ្លើង​ភាគខាងត្បូង (​ភ្នំពេញ​-​ព្រះសីហនុ​) តម្រូវឱ្យ​រត់​៨០km/h និង​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយប៉ែត​) តម្រូវឱ្យ​រត់​ចន្លោះ​ពី ៣០-៥០km/h​។​a locomotiv 

​លោក ផន រី​ម បាន​ប្រាប់ថា នៅពេលនេះ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំង​ក្រុម​ជាង​ជំនាញ​ពី​បរទេស បាន​ចុះ​ពិនិត្យ​រួមគ្នា និង​ធ្វើ​ការងារ​លើ​ការងារ​កែតម្រូវ​កង់​រថភ្លើង​ដឹក​អ្នកដំណើរ​ជប៉ុន ពី​ទទឹង​ផ្លូវដែក 1067​ម​ម (​ស្តង់ដារ​ផ្លូវដែក​ជប៉ុន​) មក​ទទឹង​ផ្លូវដែក 1000​ម​ម (​សម្រាប់​ស្តង់ដារ​ផ្លូវដែក​កម្ពុជា​) និង​ប្រព័ន្ធ​ហ្វ្រាំង​រថភ្លើង សម្រាប់​ប្រើប្រាស់ ដើម្បី​ធានា​សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព​។​

​ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ណែនាំ​ក្រុមហ៊ុន Royal Railway Cambodia បន្ទាប់ពី​កែតម្រូវ​រួច ត្រូវធ្វើ​ការសាកល្បងរ​ត់​នៅលើ​ផ្លូវដែក រហូតដល់​ប្រា​កថា មាន​សុវត្ថិភាព​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​មុននឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ចំពោះ​វឌ្ឍនភាព​នៃ​ការកែសម្រួល​បច្ចេកទេស​ទូរ​រថភ្លើង​នេះ កំពុង​បន្ត និង​សម្រេច​លទ្ធផល​បាន​ច្រើន​ហើយ​។​
​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន ក៏បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន Royal Railway Cambodia យកចិត្តទុកដាក់​ខ្ពស់​លើ​ការធានា​សុវត្ថិភាព និង​ផាសុកភាព​របស់​បងប្អូន​អ្នកដំណើរ​។​

តាម​អ្នកនាំពាក្យ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​សុវត្ថិភាព នៃ​ដំណើរ​ប្រតិបត្តិការ​ប្រចាំថ្ងៃ របស់​ក្រុមហ៊ុន ដោយ​រាប់ទាំង​ការផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង ដល់​សាធារណជន ការបណ្តុះបណ្តាល​អ្នកបើក​បរ ការបំពាក់​ផ្លាកសញ្ញា និង​របារ​សុវត្ថិភាព ជាពិសេស​នៅត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​តំបន់​ទីប្រជុំជន ដែលមាន​ចរាចរណ៍​មមាញឹក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ជាយថាហេតុ​ឱ្យអស់​ពី​លទ្ធភាព និង​សមត្ថភាព​ដែល​អាច​ធ្វើបាន​។ ក្រុមហ៊ុន Royal Railway Cambodia​ទើប បាន​ទិញ​ក្បាលរថភ្លើង​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១​គ្រឿង​ពី​ប្រទេស​ជប៉ុន​៕a locomotiv1 a locomotiv2