» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10253 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700424 នាក់

ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​ចាប់ផ្តើម​ឈូស​ផ្លូវ​ចូល​ហើយ​!

 

​មណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក តឹក សាលី អនុរដ្ឋលេខាធិការ ក្នុងនាម​លោ​កម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ធ្វើជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​គម្រោង​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​a air mondul3 

​ក្នុង​ពិធី​ធ្វើឡើង​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី​កាលពី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​អភិបាលខេត្ត​មណ្ឌល​គី​រី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​គម្រោង​ព្រលានយន្តហោះ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្សេងៗ ទៀត​នៃ​ការសាងសង់​ព្រលានយន្តហោះ​របស់​រាជរដ្ឋាភិបាល ហើយក៏​ជាការ​ត្រៀម​ទុកជាមុន​សំរាប់​ការពង្រីក​ផ្លូវ​ដែលមាន​ទំហំ​ទទឹង​៦០ ម៉ែត្រ និង​ប្រវែង ៣៦០០ ម៉ែត្រ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ក៏ដូចជា ការដឹក​ទំនិញ​ផ្សេងៗ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី មក​ព្រលានយន្តហោះ​នេះ​។

ផ្លូវ​នេះ​នឹង​អាច​ធ្វើជា​ពីរ​គន្លង​ដែលមាន​សួនច្បារ​នៅ​ចំ​កណ្ដាល និង​មាន​បំពាក់​ភ្លើង​បំភ្លឺ​សងខាង​ផ្លូវ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​កាន់​តែមាន​ភាពស្រស់ស្អាត ។ លោក​អភិបាលខេត្ត បាន​បញ្ជាក់ដែរថា ការកសាង​ផ្លូវ​នេះ គឺជា​គម្រោង​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល សហការ​ជាមួយ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ស្រុក ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្សេងៗ ធ្វើយ៉ាងណា​ឱ្យ​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ដំណើរការ​ទៅ​រលូន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ។ លោក តឹក សាលី អនុរដ្ឋលេខាធិការ​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែងអំណរគុណ​ដល់ អភិបាលខេត្ត ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ស្រុក រួមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ក្នុង​ការជំរុញឱ្យ​គម្រោង​សាងសង់​ផ្លូវ​ចូល​ទីតាំង​គម្រោង​ព្រលានយន្តហោះ​នេះ​ដំណើរការ​ទៅបាន​ប្រកបដោយ​ភាពរលូន​។a air mondul a air mondul2 

​