» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 352 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299272 នាក់

ប្រធានាធិបតីប្រកាសតម្លើងពន្ធនាំចូលពីកម្ពុជា៤៩ភាគរយលើសប្រទេសផ្សេងៗដោយសំអាងថាកម្ពុជាដាក់ពន្ធ៩៧ភាគរយ

អាមេរិក​កម្ពុជា​៖​ព្រឹក​នេះ​លោក​ប្រធានាធិបតី​ត្រាំ​បានធ្វើការ​តម្លើង​ពន្ធ​៤៩​ភាគរយ សម្រាប់​កម្ពុជា​លោក​ត្រាំ​ថា​យក​ពី​អាម៉េរិក​៩៧​ភាគរយ លើ​ទំនិញ​នាំចូល​កម្ពុជា​។​​ទាក់ទង​នឹង​យកពន្ធ​ទៅមក (Reciprocal Tariff) នេះ លោក​ត្រាំ និយាយថា​៖ «​គេ​ធ្វើ​យ៉ាងម៉េច​មកលើ​យើង យើង​ធ្វើ​បែប​នោះ​ទៅ​គេ​វិញ​។ វា​ជា​រឿង​ធម្មតា​បំផុត​»​។​a tax us1 

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា ផែនការ​ពន្ធ​ទៅវិញទៅមក​នេះ គឺជា​មធ្យោបាយ​មួយ​ដើម្បី​កែសម្រួល​អត្រាពន្ធ​ទាប​របស់​សហរដ្ឋអាមេរិក ឱ្យ​ស្របតាម​អត្រាពន្ធ​ដែល​ប្រទេស​ផ្សេងៗ​ដាក់​លើ​អាមេរិក ក៏ដូចជា​ទប់ទល់​នឹង​ឧបសគ្គ​មិនមែន​ពន្ធ​ដែល​រារាំង​ការនាំចេញ​របស់​អាមេរិក​។ ទោះជា​យ៉ាងណាក៏ដោយ ទម្រង់​ពិតប្រាកដ​នៃ​ពន្ធ​នៅតែ​មិន​ច្បាស់លាស់ ដោយមាន​របាយការណ៍​ថា លោក ត្រាំ កំពុង​ពិចារណា​ដាក់​ពន្ធ​សកល​រហូតដល់ ២០%​។​

​សូមបញ្ជាក់ថា​បើតាមរ​យៈ​សម្រង់​តួលេខ​ចេញពី​ប្រភព​នានា បានឱ្យដឹងថា ពន្ធ​លើ​ប្រទេស​ចិន​ដែល​អាមេរិក​ដាក់​មាន​ចំនួន ៣៤% បន្ថែម​ពីលើ​ពន្ធ​ចាស់ ២០% នាំឱ្យ​ពន្ធ​សរុប​កើនឡើង ៥៤%, ។​សហភាព​អឺរ៉ុប ២០%, ជប៉ុន ២៤%, អូស្ត្រាលី ១០%, ឥណ្ឌា ២៦%, កូរ៉េខាងត្បូង ២៥%, តៃវ៉ាន់ ៣២%, បង់​ក្លា​ដេ​ស្ហ ៣៧%, ស្វី​ស ៣១%, អាហ្វ្រិក​ខាងត្បូង ៣០%, អ៊ីស្រាអែល ១៧%, ស្រីលង្កា ៤៤% និង​ប្រទេស​ជាច្រើន​ទៀត​។ ដោយឡែក ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមមាន វៀតណាម ៤៦%, កម្ពុជា ៤៩%, មី​យ៉ាន់​ម៉ា ៤៤%, ឥណ្ឌូណេស៊ី ៣២%, ប្រទេស​ថៃ ៣៦%, ម៉ាឡេស៊ី ២៤%, ហ្វីលីពីន ១៧%, សិង្ហ​បុរី ១០%, ឡាវ ៤៨% ។​​ទន្ទឹមនេះ លោក ត្រាំ បានប្រកាស​ដាក់​ពន្ធ​ក៏មាន ប្រតិកម្ម​ពី​អន្តរជាតិ​ក៏បាន​បន្ត​កើតមាន​ផងដែរ ដោយ​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប លោកស្រី Christine Lagarde បាន​ព្រមាន​ថា ការដំឡើង​ពន្ធ​តាម​គម្រោង​របស់លោក ត្រាំ នឹងមាន​ផលវិបាក​អវិជ្ជមាន​ជាស​កល​។ លោកស្រី​បាន​គូសបញ្ជាក់ថា ផលប៉ះពាល់​នឹងមាន​ភាពខុសគ្នា​អាស្រ័យ​លើ​វិសាលភាព ផលិតផល​គោលដៅ រយៈពេល​អនុវត្ត និង​លទ្ធភាព​នៃ​កិច្ចចរចា​។​

 

​សម្រាប់​កម្ពុជា​វិញ​លោក​កាស៊ី​បា​ណិ​ត​( Casey Barnett )​ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្រមាន​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ពន្ធ​៤៩% ដែល​លោក ដូ​ណា​ល់ ត្រាំប្រធានាធិបតី​អាម៉េរិក​ដាក់​លើ​កម្ពុជា​ឱ្យបាន​ហ្មត់ចត់​នៅ​សប្តាហ៍​នេះ​ទេ នោះ​នឹង​បំផ្លាញ​សេដ្ឋកិច្ចកម្ពុជា និង​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងជ្រៅ បាត់បង់​ការងារ​រាប់សែន​នាក់ អស្ថិរភាព​សង្គម និង​លំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់រហ័ស​។ លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ត្រឹមតែ​350​លាន​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹងត្រូវ​ចំណាយ​តិចតួច​ស​ម្រា​ប់រាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​អនុញ្ញាតឱ្យ​ទំនិញ​ទាំងអស់​របស់​សហរដ្ឋ​អាម៉េរិក​អាច​នាំចូល​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ពន្ធ ហើយ​កម្ពុជា​គួរតែ​ផ្តល់​អាជ្ញាប័ណ្ណ​យ៉ាង​ឆាប់រហ័ស​ដល់​អាជីវកម្ម​របស់​សហរ​ដ្ឋ​អាម៉េរិក​ដូចជា Starlink ជាដើម​។​សូមបញ្ជាក់ថាអាមេរិកជាទីផ្សារនាំចេញធំសម្រាប់កម្ពុជាក្នុងតម្លៃនាំចេញជាង១០ពាន់លានដុល្លារតែកម្ពុជាគឺជាទិផ្សារនាំចូលទំនិញធំពីប្រទេសចិនក្នុងតម្លៃជាំង១១ពាន់លាន់ដុល្លារ។

​យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម និង​ជា​អតីត​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia) ឆ្នាំ ២០១៦-២០២០​វិញ បាន​ច្រានចោល​តួលេខ​កម្ពុជា​យកពន្ធ​លើ​ទំនិញ​នាំ​ចូ​លើ​ពី​អាមេរិក​៩៧​ភាគរយ​។ លោក Arnaud Darc ដែល​ស្ថាបនិក និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Thalias បាន​បង្ហោះ​សារ​នៅ​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ក្រឡេកមើល​ពីតំបូង វា​គួរឱ្យ​ភ្ជា​ក់​ផ្អើល​។ ប៉ុន្តែ​នៅពេល​ជីក​កកាយ​ឱ្យ​ជ្រៅ​ទៅ វា​កាន់តែច្បាស់​៖ តួលេខ​នេះ គឺ​បំភ័ន្ត និង​ជំរុញ​ដោយ​នយោបាយ ដោយ​មិន​ផ្អែកលើ​តារាង​ពន្ធគយ​ផ្លូវការ ឬ​តួលេខ​ពី WTO (​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​) ណាមួយ​ទេ​»​។«​ក្នុងនាម​ជា​អ្នក​នាំចូល និង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ប្រចាំថ្ងៃ​» លោក Arnaud Darc បាន​ពន្យល់​ជា​លម្អិត​អំពី​របៀប​ដែល​កម្ពុជា​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក យ៉ាង​ដូច្នេះ​ថា​៖ «​កម្ពុជា​ជា​សមាជិក WTO និង​ប្រើ​តារាង​ពន្ធ​សម្រាប់​ប្រទេស​ទទួលបាន​ការអនុគ្រោះ​បំផុត (MFN) សម្រាប់​ប្រទេស​ដូចជា​សហរដ្ឋអាមេរិក ដែល​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​»​។

​ខណៈ​អះអាងថា ពន្ធ​របស់​កម្ពុជា​លើ​ទំនិញ​អាមេរិក​ខ្ពស់​ឬ​ទាប​អាស្រ័យ​លើ​មុខទំនិញ លោក​បាន​បន្ត​គូសបញ្ចាក់ថា ពន្ធ​សំខាន់ៗ​ដែល​ត្រូវ​មើល​រួមមាន​៖១. ពន្ធ​នាំចូល​៖ សម្រាប់​ប្រទេស MFN ត្រូវ​ទទួល​ជាប់​អត្រាពន្ធ ០-៣៥ ភាគរយ អាស្រ័យ​លើ​ប្រភេទ​ទំនិញ​។ ជា​ឧទាហរណ៍​៖ ទូរស័ព្ទ ០ ភាគរយ​, ស្រាក្រហម ៣៥ ភាគរយ និង​ចំណីអាហារ​កែច្នៃ ១៥-៣៥ ភាគរយ​។២. ពន្ធ​លើ​តម្លៃបន្ថែម (VAT)៖ ១០ ភាគរយ ស្ទើរ​គ្រប់​មុខទំនិញ​។
៣. ពន្ធ​ពិសេស (Excise)៖ ប្រើតែ​ចំពោះ​មុខទំនិញ​មួយចំនួន​ប៉ុណ្ណោះ ដូចជា គ្រឿង​ស្រវឹង (១០-៣៥ ភាគរយ​) យានយន្ត (១០-៤៥ ភាគរយ ដោយ​ផ្អែកលើ​ទំហំ​ម៉ាស៊ីន​) និង​ថ្នាំជក់ (​លើសពី ២០ ភាគរយ​ឡើងទៅ​) ជាដើម​។
៤. អាករ​សម្រាប់​បំភ្លឺ​សាធារណៈ (PLT)៖ ៣ ភាគរយ សម្រាប់តែ​លើ​មុខទំនិញ​ប្រណិតៗ​ប៉ុណ្ណោះ​។

​ជា​ឧទាហរណ៍​ជាក់ស្ដែង លោក Arnaud Darc ការ​នាំចូល​ស្រាក្រហម​អាមេរិក ១ ដប ត្រូវ​ជាប់ពន្ធ​នាំចូល ៣៥ ភាគរយ ពន្ធ​ពិសេស ៣៥ ភាគរយ និង VAT ១០ ភាគរយ​។ សរុប​បន្ទុក​ពន្ធ​ទាំងអស់ ប្រហែល ១០០ ភាគរយ ប៉ុន្តែ​នេះ​គិតតែ​លើ​មុខទំនិញ​មួយ​នេះ​ប៉ុណ្ណេះ​។ យ៉ាងណាមិញ ជា​ឧទាហរណ៍​មួយទៀត ការនាំ​ចូល​កុំ​ព្យូ​រ​ទ័​រ​ពី​អាមេរិក ១ គ្រឿង មិន​ជាប់ពន្ធ​នាំចូល ឬ​ពន្ធ​ពិសេស​នោះទេ ដោយ​ជាប់​តែ VAT ១០ ភាគរយ ប៉ុណ្ណោះ​។ បន្ទុក​ពន្ធ​ទាំងមូល សរុប ១០ ភាគរយ​។

​ក្រោម​ឧទាហរណ៍​ទាំងអស់​នេះហើយ លោក Arnaud Darc បាន​លើកឡើងថា កម្ពុជា​ប្រើ​អត្រាពន្ធ​ដោយ​ផ្អែកលើ​ប្រភេទ​ទំនិញ ប្រព័ន្ធ​សុខដុម​នីយកម្ម (HS Code) មិនមែន​អត្រាពន្ធ​គ្របដណ្ដប់​លើ​ប្រទេស​ទាំងមូល​នោះទេ​។
​ក្រោម​ការគូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា អតីត​ប្រធាន EuroCham ដដែល​ចោទសួរ​យ៉ាង​ដូច្នេះ​ថា តើ​តួលេខ ៩៧ ភាគរយ របស់​រដ្ឋបាល ត្រាំ បាន​មកពីណា​? លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​វា​មិន​ច្បាស់លាស់​។ វា​មិនត្រូវ​គ្នា​នឹង​សៀវភៅ​ពន្ធគយ​របស់​កម្ពុជា ឬ​ទិន្នន័យ​ពី WTO និ​ហិត​ដ្ឋា​ន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អាស៊ាន (ATR) ឬ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នោះទេ​»​។

​លោក Arnaud Darc បាន​បន្ថែមទៀតថា ក្រាហ្វិក​តួលេខ​របស់​រដ្ឋបាល ត្រាំ បែបនេះ មាន​ភាព​ទាក់ទាញ ប៉ុន្តែ​វា​សាមញ្ញ​ពេក និង «​បង្ខូច​ទ្រង់ទ្រាយ​ពិត​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​»​។ លោក​បន្តថា​៖ «​កម្ពុជា​មិន​ដាក់​ជញ្ជាំង​ពន្ធ​ខ្ពស់​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ទេ តាមពិត ព្រះរាជាណាចក្រ​នេះ​នាំចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​រាប់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ហើយ​ពន្ធ​ដែល​បាន​អនុវត្ត គឺ​ស្របតាម​ស្តង់ដារ WTO ទាំងអស់​»។សូមបញ្ជាក់ថា​កម្ពុជា​ធ្លាប់មាន​ការអនុគ្រោះ​ពន្ធ​ពី​អាមេរិក​តាម​ប្រព​ន្ធ័​MFN​និង​តាម​ប្រព​ន្ធ័​GSP​ប៉ុន្តែ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទាំងនេះ​លែងមាន​សម្រាប់​កម្ពុជា​ទៀត​ហើយដោយ​មេដឹកនាំ​កម្ពុជា​យើង​មិន​ខ្វល់ខ្វាយ​និង​ការធ្វើ​ការចរចារ​អ្វី​ឡើយ​។​ម្យ៉ាង​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៥​នេះ​ក៏​លែង​ជា​ប្រទេស​ក្រីក្រ​ផងដែរ​បើតាម​ការប្រកាស​ដោយ​អង្គការសហប្រជាជាតិ​។​a tax us a tax us2