» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7957 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698128 នាក់

រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រ​យ​ត្ន័​ក្នុងការ​ផ្សព្វផ្សាយ​ពា​ណិ​ជ្ចក​ម្ម​ពី​គ្រឿង​ស្រវឹង​

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅលើ​ទូរទស្សន៍​គ្រប់​ប្រភេទ នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើឱ្យ​ម្ចាស់ ស្ថានីយទូរទស្សន៍ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ពិនិត្យឡើងវិញ មុននឹង​ចុះ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម ពិសេស​ការផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ ដោយ​ឈរលើ​មូលដ្ឋាន​វិជ្ជាជីវៈ សីលធម៌​សង្គម ។​a beer phaktra 

​ក្នុង​កិច្ចប្រជុំ​នោះ​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​ការណែនាំ​ចំនួន ៤ ចំណុច​៖ ១-​សូម​បញ្ឈប់​កុំ​ប្រើប្រាស់​រូបភាព នៃ​ការហៅ​មនុស្ស​ឡើងលើ​ឆាក​តន្ត្រី​និង​សង្វៀន​ប្រដាល់ ដើម្បី​ពិសារ​ស្រា​បៀរ ហើយ​ផ្សព្វផ្សាយ​។ ២-​ពិធីករ ពិធី​ការិនី ដែលជា​មនុស្ស​មាន​ឥទ្ធិពល​លើ​បណ្តាញ​ផ្សព្វផ្សាយ​កុំ​ប្រើប្រាស់​រូបភាព​គាស់​កំប៉ុង​ស្រា​បៀរ​ពិសារ និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ៣-​ការផ្សព្វផ្សាយ​ពី​ពាណិជ្ជកម្ម​ស្រា​បៀរ ចាំបាច់​ត្រូវ​ភ្ជាប់​នឹង​សារ​អប់រំ​សុខភាព «​ពិសារ​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​» «​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ​» ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​នៃ​សារ នៃ​ការផ្សាយពាណិជ្ជកម្ម និង​សារ​អប់រំ​។ ៤-​ស្នើ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​ម្ចាស់​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ទាំងអស់ ជួយ​ផ្សាយ​សារ​អប់រំ​ផ្សេងៗ​ទាក់ទង​នឹង​គ្រឿង​ស្រវឹង ការប្រឆាំង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

​លោក​នេត្រ​ភក្ត្រា​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពីស​ម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ទៅលើ​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម កុំឱ្យ​មាន​ភាព​ហួសហេតុ​ពេក ព្រោះ​កន្លងទៅនេះ​មាន​ភាព​ហួសហេតុ​ខ្លាំង ដោយ​គេ​បៀ​ប​ធៀប នៃ​រូបភាព​ដែលមាន​ការតម្រង់​ជួរ​ទៅ​គាស់​កំប៉ុង​ស្រា​បៀរ ដើម្បី​យក​រង្វាន់ និង​ការតម្រង់​ជួរ​ចូលរៀន​របស់​យុវជន ។ ទន្ទឹមនេះ រូបភាព​មួយទៀត ដែល​ហៅ​យុវជន​ខ្លះ​មិនទាន់​គ្រប់​អាយុ​ផង ឡើង​ទៅលើ​សង្វៀន​ប្រដាល់ ហើយ​យក​ស្រា​បៀរ​គាស់​ឱ្យ​ផឹក ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ទៀត ។

​លោក រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ​ប្រើប្រាស់​សារ ដែល​រំលោភ​លើ​សិទ្ធិ​អ្នកប្រើប្រាស់ កុំ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​ទទួលបាន​រង្វាន់ និង​ជា​មោទនភាព​ដែល​បាន​ជួយ​អ្វីមួយ​តាមរយៈ​ពិសារ​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ។ ចំពោះ​ពិធីករ ពិធីករ គួរតែ​ប្រើប្រាស់​នូវ​សារ​ដែល​អ​ព្យា​ក្រឹត្យ កុំ​ជ្រុល​ហួសហេតុ​ពេក ។​​តំណាង​ស្ថានីយទូរទស្សន៍​ទាំងអស់​បាន​ឯកភាព និង​គាំទ្រ អនុវត្តន៍​លើ​ចំណាត់​ការដែល​បានស្នើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅលើ​ទូរទស្សន៍​គ្រប់​ប្រភេទ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ នា​សាលប្រជុំ​ព្រះវិហារ​ក្រសួង​ព័ត៌មាន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លើ​ការផ្សាយពាណិជ្ជកម្ម​លើ​គ្រឿង​ស្រវឹង ។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃ​៩ ខែមករា ឆ្នាំ​២០២៤​កន្លងទៅនេះ ក្រសួង​ព័ត៌មាន បានចេញ​លិខិត​មួយ​ដើម្បី​ក្រើនរម្លឹក​ជាថ្មី​ម្តងទៀត ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​តាម​លិខិត​ជូនដំណឹង និង​គោលការណ៍​ក្រម​ប្រតិបត្តិ​ស្តីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​របស់​ក្រសួង​ព័ត៌មាន ។​a beer drink 

​