
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7854 នាក់
ម្សិលមិញ 7482 នាក់
សរុប 18544835 នាក់
ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។
លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា។
តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។សូមបញ្ជាក់កាលពីដើមឆ្នាំ២០២៥អគ្គនាយកគយបានប្រកាសអនុញ្ញាតបើកឲ្យនាំចូលសាច់បង្កកឡើងវិញបន្ទាប់ពីបានផ្អាក១រយ:។តែមិនដឹងថាតើការនាំចូលសាច់បង្កកកខាងម៉េចជានាំចូលដោយមិនមានលិខិតស្នាមទៅវិញ?។
ដោយឡែកទាក់ទងនាំទំនិញនាំចេញនាំចូលរវាងកម្ពុជាវៀតណាមដែលលើកលែងការយកពន្ធសូន្យផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ ដោយ
តាមសេចក្ដីសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជា ទៅទីផ្សារវៀតណាម បានលើកឡើងថា ថ្មីៗនេះក្រសួងបានសង្កេតឃើញថា មានគណនីហ្វេសបុកឈ្មោះ «បងឋាន ទិញស្រូវ» ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវ របស់កម្ពុជាទៅទីផ្សារវៀតណាម ដែលព័ត៌មាននេះបង្កការភាន់ច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវ របស់ប្រជាកសិករ និងអាជីវករកម្ពុជា ដែលមានអាជីវកម្មនាំចេញស្រូវ អង្ករទៅប្រទេសវៀតណាម ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថាយោងតាមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចែងក្នុងប្រការ១ ប្រការ២ និងប្រការ៣ នៃកិច្ចសម្របសម្រួលនេះ នូវបញ្ជីមុខទំនិញត្រូវទទួលបាន ភាពអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ ដែលក្នុងនោះទំនិញអង្ករត្រូវបានកំណត់ កូតានាំចូលទៅវៀតណាមក្នុងឆ្នាំ២០២៥ ស្មើនឹង ៣០ម៉ឺនតោន ហើយភាគីទាំងពីរឯកភាពកំណត់គិតជាមធ្យម ភាគសម្រាប់ ២គីឡូក្រាមស្រូវស្មើនឹង ១គីឡូក្រាមអង្គរ ។
មានការកត់សម្គាល់ថាកច្ចព្រមព្រៀងពាណិជ្ជកម្មដែលយកពន្ធ័សូន្យរវាងកម្ពុជានិងវៀតណាមគឺកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះមុននឹងកម្ពុជាប្រកាសបិទការនាំចូលលទំនិញពីប្រទេសថៃដែលក្នុង១ឆ្នាំៗមានតម្លៃប្រមាណ៥ពាន់លានដុល្លារាមេរិក។ឯទំនិញខ្មែរនាំទៅថៃវិញប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងនោះទីផ្សារស្រូវខ្មែរក៏មាននាំចេញទៅថៃដែរ។ចឹងកម្ពុជាត្រូវបង្កើនការនាំចូលពីប្រទេសវៀតណាមនិងចិនដែលក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំកាលពីពេលថ្មីៗនេះប្រកាសពីសេវាដឹកជញ្ជូនតាមឡានពីចិនកាត់តាមឡាវមកស្រុកខ្មែរតែ១សប្តាហ៍ប៉ុណ្ណោះ។