» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 944 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348079 នាក់

ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

ព្រៃវែង​៖​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ក្រោយពេល​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​សម​ត្ត​កិច្ច​បាន​ចាប់​ឃាត់​បាន​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ។a cow india2 

ដោយ​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​បាន​ចុះ​ត្រួតពិនិត្យ​បឋម​លើ​ទំនិញ​សាច់​ក្របី​បង្កក​ចំនួន ៣ ៥០០​គីឡូក្រាម ដែល​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ (​គយ​ចល័ត​) ឃាត់​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ឈ្មួញ​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង មន្ត្រី​ជំនាញ ក​.​ប​.​ប​. បានធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖- បាន​រកឃើញថា ទំនិញ​សាច់​ក្របី​បង្កក​ទាំងនោះ ត្រូវបាន​ឈ្មួញ​ទុច្ចរិត (​បុគ្គល​ប្រព្រឹត្តិ​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​) លួច​បន្លំ​នាំចូល​ដោយ​បង្កប់​ជាមួយ​ទំនិញ​ថង់​ប្លា​ស្ទិ​ច​ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ចំនួន ៣ គ្រឿង​។- សាច់​ក្របី​បង្ក​កមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដោយ​ពុំ​មា​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​នៃ​ប្រទេស​នាំចេញ។- ការ​វេច​ខ្ចប់​និង​ដឹកជញ្ជូន​ពុំបាន​ត្រឹមត្រូវ

- ការរក្សា​ទុក​ពុំ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស (​កម្រិត​សីតុណ្ហភាព​ពុំ​ត្រឹមត្រូវ​) នាំឱ្យ​សាច់​ប្រែប្រួល​បាត់បង់​គុណភាព យោងតាម​លទ្ធផល​នៃ​ការត្រួតពិនិត្យ​នេះ និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង មន្ត្រី​ជំនាញ​ទាំង​២​ស្ថាប័ន​បានសម្រេច​ជា​ឯក​ឆន្ទ ដុត​កម្ទេចចោល​នូវ​សាច់​ក្របី​បង្កក​ទាំង​១៧៥ កេស ទម្ងន់ ៣ ៥០០​គីឡូក្រាម​នោះ ដើម្បី​កុំឱ្យ​មានការ​ចរាចរ​ចូល​ទីផ្សារ ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​ជាយថាហេតុ ។​សូមបញ្ជាក់ថា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បានចេញ​ប្រកាស​ផ្អាក​ការនាំ​ចូល​សាច់​បង្ក​ពី​បរទេស​មួយរយៈ​បន្ទាប់ពី​មាន​ការមិនសប្បាយចិត្ត​ពី​អាជីវករ​ចិញ្ចឹមសត្វ​និង​ការរក​ខើ​ញ​ថា​សាច់​បង្កក​អន់​គុណ​ភាពជា​បន្តបន្ទាប់​។​a cow india a cow india1