» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6870 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697041 នាក់

ដកតំណែង​អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ម្នាក់​ព្រោះ​ប្រើ​អំណាច​ខុស​គោលការណ៍

​
​កំពង់ស្ពឺ​៖ អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ លោកស្រី តោ សុខលី ត្រូវបាន​ថ្នាក់លើ​សម្រេច​ដកចេញ​ពី​តំណែង ក្រោយ​មានការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​នៃ​នាយកដ្ឋាន​ពន្ធនាគារ​លើ​ករណី​នាំ​អ្នកទោស​ចេញ​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

ប្រភពពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤​ថា​ឧ​ត្ត​ម​អគា​នុ​រក្ស​ថ្នាក់​លេខ​៣ លោកស្រី តោ សុខលី ត្រូវបាន​ដកចេញ​ពី​អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ឱ្យទៅ​បម្រើ​ការងារ​ជាម​ន្ត្រី​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​មុខរបរ​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ។​លោកស្រី​អាច នឹងត្រូវ​ប្រឈម​នឹង​ការដក​សក្តិ​ពី​ថ្នាក់​ឧ​ត្ត​ម​អគារ​នុ​រក្ស​ថ្នាក់​លេខ​៣​ឱ្យមក​នៅត្រឹម​មន្ត្រី​អនុរក្ស​ធម្មតា​ថែម​ទៀតផង​។​ក្រោយ​ការដកតំណែង​លោកស្រី តោ សុខលី អគ្គនាយកដ្ឋាន​ពន្ធ​នា គារ ក៏បាន​ដាក់​លោក ទី ឈុន​ទេព ពី​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កែប​ជំនួស​មកវិញ​ផងដែរ​។​a prison speu 

​សូម​រំលឹក​ឡើងវិញ​ផងដែរ លោកស្រី តោ សុខលី កាលពី​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ​២០២៣ លោកស្រី​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន​ដាក់ពាក្យ​បណ្តឹង​ជុំវិញ​ការនាំ​អ្នកទោស និង​មន្ត្រី​អនុរក្ស​នៃ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ទៅធ្វើ​ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន ក្រោយ​ការជួល​ដើម្បី​បើកមុខ​របរ​។ ក្រោយ​មាន​ភាពចម្រូងចម្រាស់រ​វាង​លោកស្រី តោ សុខលី ជាមួយ​ប្រជាពលរដ្ឋ​ពី​ការនាំ​អ្នកទោស និង​កូនចៅ​ទៅ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នេះ ខាង​អយ្យការ​សាលាដំបូង​បាន​បដិសេធ​ចំពោះ​ការនាំ​អ្នកទោស​ចេញពី​ពន្ធនាគារ​ដោយ​គ្មាន​ការសុំ​អនុញ្ញាត និង​បាន​បញ្ជាក់ថា​ការធ្វើ​បែបនេះ​គឺជា​អំពើ​ខុស នឹង​ច្បាប់​។​

​បន្ទាប់មកទៀត​នាយកដ្ឋាន​ពន្ធនាគារ ក៏បាន​បញ្ជូន​គណៈកម្មកា​រ​ចុះ​អង្កេត​លើ​ករណីនេះ ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅវិញ ហើយ​លោកស្រី​ក៏​នៅ​បន្តការងារ​រហូតមក មិនដឹងថាមកពីមូលហេតុអី?។​
​ជុំវិញ​ករណីនេះ មន្ត្រី​អនុរក្ស​ជាច្រើន​នាក់ បាន​សម្តែង​ការសប្បាយរីករាយ ហើយ​បាន​និយាយថា ថ្នាក់លើ​គួរតែ​ចាត់ការ​លើ​បុគ្គល​នេះ​យូរហើយ​ព្រោះ​បុគ្គល​នេះ​តែងតែ​ប្រើ​អំណាច​មកលើ​កូនចៅ​មិន​សម​ម​ទំនង គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ បញ្ជា​កូនចៅ​ទៅតាម​អារម្មណ៍​។ មន្ត្រី​អនុរក្ស​ក៏​សុំឱ្យ​ថ្នាក់លើ​ចុះមក​តាមដាន​របៀបរ​បប​ដឹកនាំ និង​ភាពមិនប្រក្រតី​ជាច្រើន​ទៀត ដែល​កំពុង​កើតមាន​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​នេះ​បន្ថែមទៀត​ផងដែរ ៕a prison speu1 a prison speu2 a prison speu3 

​